• អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

    អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវខ្មែរមួយរូប រស់នៅក្នុងប្រទេសបារាំង លោក សាគូ សាមុត បានផ្ញើរលិខិតមួយ ទៅនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនឡុង (Lee Hsien Loong) ដើម្បីថ្លែងអំណរគុណលោក ក្នុងការ​រំឭកពិភពលោក អំពីវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា ក្នុងចុងទសវត្សរ៍ឆ្នាំ៧០ ដែលអ្នកនិពន្ធរូបនេះ ចាត់ទុកថាជា«រឿងពិត» ។ លិខិតក្នុងនាមគណៈកម្មការអ្នកស្នេហាជាតិ របស់លោក សាគូ សាមុត ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរជាភាសាអង់គ្លេស និងមានសេចក្ដីជាខេមរភាសាថា៖ «យើងសូមបង្ហាញ នៅគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅ ...
  • សិង្ហបូរី​បកស្រាយ​សំដី​នាយករដ្ឋមន្ត្រី​ខ្លួន ថា​ចង់​សង្កត់ធ្ងន់​ពី​«ស្ថិរភាព»តំបន់

    ពាក្យសំដីរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលរំលឹកឡើងវិញ ពីប្រវត្តិនៃការវាយលុកប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម មានបំណងចង់លើកឡើង ពីរបៀបនៃការដឹកនាំ ក្នុងការជួយបញ្ចប់សង្រ្គាម ដែលបង្កការឈឺចាប់យ៉ាងខ្លាំង ដល់ប្រជាជននៅឥណ្ឌូចិន និងចង់សង្កត់ធ្ងន់ ពី«ស្ថិរភាព និងវិបុលភាព» នៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសសិង្ហបូរី បានអះអាងដូច្នេះ នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយរបស់ខ្លួន ដែលចេញផ្សាយ ក្នុងវេលារសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា​ ឆ្នាំ២០១៩ម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការរិះគន់ខ្លាំងៗ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ...
  • ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ប្រមាថ​ដល់​«ពលិកម្ម»​កងទ័ព​​វៀតណាម

    លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហៅការលើកឡើង​របស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលនិយាយរំលឹកថា វៀតណាមបានចូលឈ្លានពានកម្ពុជា និងបានលើកបន្តុបរបបមួយឡើង ជំនួសរបបខ្មែរក្រហមនោះ ថាជាការប្រមាថដល់ «ពលិកម្ម» របស់កងទ័ពវៀតណាម និងបានបង្ហាញថា មេដឹកនាំសិង្ហបូរីនៅពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា។ មេដឹកនាំកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងសារបង្ហោះមួយរបស់លោក នៅលើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដើម្បីប្រតិកម្មតបនឹងសារលិខិតមួយ របស់នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលត្រូវបានយកមកបង្ហោះ កាលពីដើមខែមិថុនានេះ នៅលើបណ្ដាណសង្គម។ សារលិខិតនោះ ត្រូវបានលោក លី សៀនឡុង ...
  • ហ៊ុន ម៉ានី ខឹង​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ដែល​រំលឹកថា យួន​ចូល​ឈ្លានពានខ្មែរ

    សម្រាប់លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមេដឹកនាំបរទេសទាំងឡាយ សរសេរសំបុត្រឆ្លើយឆ្លងគ្នា ដោយលើកពីផ្នែកមួយ ដែលមានទាក់ទងពីប្រវត្តិសាស្ត្រកម្ពុជា មកបញ្ជាក់នោះ មេដឹកនាំបរទេសទាំងនោះគួរសរសេរ ពីគ្រប់ចំណុចទាំងអស់ ជាពិសេសពីចំណុច ដែលបម្រើនយោបាយ ឲ្យរដ្ឋាភិបាលឪពុករបស់លោក។ កូនប្រុសពៅរបស់លោក ហ៊ុន សែន បានប្រតិកម្មដូច្នេះ តបទៅនាយករដ្ឋមន្ត្រី សិង្ហបូរី លោក លី សៀន​ឡុង (Lee Hsien Loong) ជុំវិញលិខិតមួយរបស់មេដឹកនាំរូបនេះ ដែលផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-o-Cha) ...