កម្ពុជាដំណឹង

សម រង្ស៊ី អះអាងថាស្គាល់​«ក្រយៅ» ហ៊ុន សែន ហើយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពីកោះអូស្ត្រាលីថា នឹងគ្មានការចរចា  ដើម្បីការសម្របសម្រួលនយោបាយណាមួយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ សម្រាប់រយៈពេលតទៅមុខទៀត។ លោកបានលើកមូលហេតុថា ព្រោះ​លោកស្គាល់​«ក្រយៅ»​លោក ហ៊ុន សែន ហើយ។

កាលពីសប្ដាហ៍មុន គណបក្សសង្គ្រោះជាតិ បានប្រកាសថា លោក សម រង្ស៊ី រួមនឹងមេដឹកនាំគណបក្សផ្សេងទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។

លោក សម រង្ស៊ី ខ្លួនលោក ក៏បានប្រកាសដោយផ្ទាល់មាត់ដែរ ជុំវិញដំណើរត្រឡប់ចូលប្រទេសកម្ពុជាវិញនេះ បើទោះជាអាជ្ញាធររបបក្រុងភ្នំពេញ បានគម្រាម និងអះអាងជាថ្មីថា លោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួន បើសិនជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាន​នៅកម្ពុជា។

ថ្លែងទៅកាន់វិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» ដែលចង់ដឹងថា តើនឹងអាចមានការសម្របសម្រួល ជាយថាហេតុណាមួយ ជុំវិញសំនុំរឿងក្ដីក្ដាំ ក្នុងតុលាការប្រទេសបារាំងនោះ លោក សម រង្ស៊ី បានថ្លែងថា៖

«ខ្ញុំសូមបញ្ជាក់ម្ដងទៀត អត់មានការចរចាអ្វី ជាមួយលោក ហ៊ុន សែន ទេ។ ខ្ញុំស្គាល់”ក្រយៅ”លោក ហ៊ុន សែន ហើយ។ ដូច្នេះ កុំទៅបាត់ពេល កុំទៅគិតរឿងអីផ្សេង ក្រៅពីបង្ខំគាត់ឲ្យចុះចេញពីតំណែង។ នៅកាន់តំណែងតទៅទៀត ស្រុកយើងហិនហោចហើយ។»

🔴🔴 សម រង្ស៊ី៖ «នេះ គ្រាន់ តែ ល្បិច លោក ហ៊ុន សែន ។ ឥឡូវ នេះ គាត់ ភ័យ ស្លន់ ស្លោរ បន្ទាប់ ពី ខ្ញុំ បាន ប្រកាស ថា ខ្ញុំ នឹង មក ដល់ ប្រទេស កម្ពុជា ថ្ងៃ ៩ វិច្ឆិកា ខាង មុខ»

Posted by MONOROOM.info on Tuesday, August 20, 2019


កាលពីព្រឹកម្សិលម៉ិញ មេធាវីជាតិបារាំងបីក្រុម ដែលតំណាងឲ្យលោក ហ៊ុន សែន និងកូនប្រសារ គឺលោក ឌី វិជ្ជា បានដាក់បណ្ដឹងចូលទៅកាន់ចៅក្រមស៊ើបសួរ នៃតុលាការរដ្ឋធានីប៉ារីស ដើម្បីប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្ដិ៍ ជុំវិញការលើកឡើងរបស់មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គម ទាក់ទងនឹងមរណភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។

សម្រាប់ប្រធានស្ដីទីគណបក្សប្រឆាំង បណ្ដឹងរបស់លោក ហ៊ុន សែន និងកូនប្រសារ ប្រឆាំងរូបលោក នៅតុលាការបារាំង គឺជា«ល្បិច» ដើម្បីឲ្យរូបលោក ត្រូវនៅដោះស្រាយ ក្នុងរដ្ឋធានីប្រទេសបារាំង និងគ្មានឱកាសវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ។

មេដឹកនាំប្រឆាំងអះអាងថា៖

«ទោះជាលោក ហ៊ុន សែន គាត់ប៉ុនប៉ងចង់ឲ្យខ្ញុំ នៅជាប់ការងារពីរឿងតុលាការនេះ តែខ្ញុំប្រកាសថា អត់មានអីប្រែប្រួលទេ សូមជម្រាបមកបងប្អូនជនរួមជាតិ នៅប្រទេសកម្ពុជា។»

«អ្វីដែលលោក ហ៊ុន សែន ធ្វើ គឺធ្ងន់ធ្ងរណាស់ ឥឡូវនេះគាត់កំពុងប្រឌិត រកវិធីណា ដើម្បីរកច្រកចេញ។ តែអត់មានច្រកណា ឲ្យគាត់ចេញទេ គឺមានច្រកតែមួយ គឺគាត់ចុះចេញពីតំណែង គាត់ឲ្យប្រជារាស្ត្របានសុខ គាត់ចង់ទៅណាទៅៗ យើងនឹងបើកផ្លូវឲ្យគាត់ចេញ។ តែគ្មានមធ្យោបាយ ទៅទប់ទល់ចរន្ដប្រជារាស្ត្រ ដែលនឹងរើបម្រះ ដើម្បីរំដោះប្រទេសកម្ពុជា ពីរបបផ្ដាច់ការរបស់ ហ៊ុន សែន ហើយយើងនឹងប្រគល់ប្រទេសជាតិ សងទៅប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដី តែមួយគត់។»

លោក សម រង្ស៊ី បន្ថែមថា៖

«ពីមុន ខ្ញុំគិតថា ស្រុកយើងរលាយបន្តិចម្ដងៗ តែឥឡូវនេះស្រុកយើង រលាយកាន់តែលឿនឡើងៗ ហើយបើយើងទុក ហ៊ុន សែន ឲ្យធ្វើបែបហ្នឹងបន្តទៅទៀត គឺប្រទេសយើងរលាយគ្មានសល់អីទៀតទេ។ អញ្ចឹងហើយ បានជាអទិភាពរបស់យើង របស់ប្រជារាស្ត្រខ្មែរទាំងមូល គឺត្រូវបណ្ដេញលោក ហ៊ុន សែន ចេញពីតំណែង ដោយគាត់យកតំណែងគាត់នេះ ទៅបំផ្លាញជាតិ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន គ្រោងឲ្យ​មន្ត្រី​ទៅស្នាក់​នៅ​«សៀមរាប» ជំនួស​អ្នក​ទេសចរណ៍

ដើម្បីដោះស្រាយវិបត្តិ មេរោគ«កូរូណា»ថ្មី ដែលកំពុងរួមរិតវិស័យទេសចរណ៍កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំធំៗផ្សេងទៀត នៅក្នុងខេត្ត«សៀមរាប»។ គម្រោងបើកកិច្ចប្រជុំនេះ ត្រូវបានបុរសខ្លាំងកម្ពុជា ពន្យល់ថា គឺដើម្បីឲ្យក្រុមមន្ត្រីរាប់រយ-រាប់ពាន់នាក់ ...
កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ខួប​ទី៤០ នៃ​ថ្ងៃ៧មករា ដោយ​សរសេរ​បដា​ផ្ទៃ​ពណ៌ក្រហម

បដាផ្ទៃពណ៌ក្រហម ដែលត្រូវបានគេគិតថា ជាពណ៌តំណាងឲ្យឈាម និងលទ្ធិកុម្មុយនីស្ដិ៍ បានពន្លេចខ្លួនមកវិញ នៅក្នុងឱកាសនៃការប្រារព្ធ ពិធីរំលឹកខួបលើកទី៤០ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០១៩ ក្នុងថ្ងៃនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក កណ្ដាលរាជធានីភ្នំពេញ។ សាក្សីរស់ជាច្រើន ...
កម្ពុជា

អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។ ខាងលើនេះ ជាដំណកស្រង់ឃ្លាសំខាន់ចំនួនពីរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.