កម្ពុជាដំណឹង

សម រង្ស៊ី បន្តប្រាប់ ហ៊ុន សែន កុំដើររករឿងគេឯង«ទាំងងងើល»

ភាគបន្ត នៃសង្គ្រាមពាក្យសំដី ហ៊ុន សែន-សម រង្ស៊ី អាចនឹងរកទីបញ្ចប់គ្មាន។ ក្នុងយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ មេដឹកនាំប្រឆាំងបានបន្តលើកឡើង ដោយប្រើពាក្យខ្លាំងៗថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ល្មមទទួលស្គាល់ ការពិតខ្លះទៅ» ហើយ «កុំចេះតែដើររករឿងគេឯង ទាំងងងើល ដូចសព្វថ្ងៃ»។

តាមរយៈទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានសរសេរថា៖

«ហ៊ុន សែន ឯង យល់ច្រឡំហើយ ក្នុងការចោទប្រកាន់គណបក្សសង្គ្រោះជាតិ មានទាំងរូបខ្ញំុផងដែរ ថាបានទៅញុះញង់សហគមន៍អន្តរជាតិ ឲ្យទិតៀនរបប ហ៊ុន សែន ឯង រហូតដល់ទៅដាក់ទណ្ឌកម្ម មកលើរបប ហ៊ុន សែន ឯង។ តាំងពីច្រើនឆ្នាំមកហើយ ហ៊ុន សែន ឯង តែងតែលើកឡើងថា អ្នកសារព័ត៌មានដែលមិនស៊ីលុយ ហ៊ុន សែន ឯង អង្គការសង្គមស៊ីវិលឯករាជ្យ រដ្ឋាភិបាលបស្ចឹមប្រទេស អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័នអន្តរជាតិជាច្រើន រហូតដល់ទៅអង្គការសហប្រជាជាតិ ហ៊ុន សែន ឯងថា ក្រុមមនុស្ស អង្គការ ប្រទេស និងស្ថាប័នទាំងអស់នោះ គឺសុទ្ធតែចូលដៃ ជាមួយគណបក្សប្រឆាំង នៅប្រទេសកម្ពុជា ដើម្បីទិតៀន និងថ្កោលទោស របប ហ៊ុន សែន ឯង។»

«ហ៊ុន សែន ឯងមិនយល់ពីរបៀបគិតគូរ និងធ្វើការ របស់ក្រុមមនុស្ស អង្គការ ប្រទេស និងស្ថាប័នទាំងនោះ ដែលគេមានជំនាញ និងមនសិការរបស់គេ ដើម្បីបញ្ចេញយោបល់ និងធ្វើសេចក្តីសម្រេច ដោយខ្លួនគេ។ ពួកគេមិនទទួលបញ្ជាពីនរណាទេ មិនស៊ីឈ្នួលនរណាទេ ហើយក៏មិនចេះតែញាក់តាមការញុះញង់ ពីនរណាឡើយ។»

«បើគេទាំងអស់គ្នា និយាយដូចគ្នា ហើយគណបក្សប្រឆាំងនៅប្រទេសកម្ពុជា ក៏និយាយដូចគ្នាអញ្ចឹងដែរ មានន័យថា អ្វីដែលគេនិយាយដូចគ្នាទាំងអស់គ្នានោះ គឺវាជាការពិត ដូចជា ២ + ២ = ៤ អញ្ចឹង ដែលគ្មាននរណាប្រកែកបាន ថាមិនពិត។»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចប់ឃ្លាថា៖

«ដូច្នេះ ហ៊ុន សែន ឯងល្មមទទួលស្គាល់ការពិតខ្លះទៅ កុំចេះតែដើររករឿងគេឯង ទាំងងងើល ដូចសព្វថ្ងៃ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញថា អន្តរជាតិ​ចាត់ទុក សម រង្ស៊ី ជា​«ជនប្រជាភិថុតិ»​ដ៏​គ្រោះថ្នាក់

របបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានអះអាងថា នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប និងបណ្ដាប្រទេសធំៗផ្សេងទៀត លោក សម រង្ស៊ី ត្រូវបានចាត់ទុកថា ជា«ជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់ ជាតិនិយមហួសហេតុ និងប្រកាសពូជសាសន៍» ...
កម្ពុជា

សមាជិកសភា​អ៊ឺរ៉ុប​បន្តសួរ​ពី​«ទណ្ឌកម្មចំទិសដៅ»​ប្រឆាំង​របប ហ៊ុន សែន

លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុម​តំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ ...
កម្ពុជា

«អ.ស.ប និង​សហគមន៍​អន្តរជាតិ​ត្រូវទប់ស្កាត់​ផែនការឧក្រិដ្ឋ​របស់ ហ៊ុន សែន»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អង្គការសហប្រជាជាតិ (អ.ស.ប) និងសហគមន៍អន្តរជាតិ ឲ្យធ្វើការទប់ស្កាត់បទបញ្ជាមួយ ពីក្នុងចំណោមបទបញ្ជាចំនួនពីរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.