កម្ពុជាដំណឹង

ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធី​បើកការដ្ឋាន​សាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ដោយចាត់ទុកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបដឹកនាំរបស់លោក គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បាន​ព្រមាន​ប្រទេស​លោកខាងលិច​ទាំងនោះ ថាឲ្យឈប់​មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអ្វីទៀត។

សម្រាប់ លោក ថិក គ្រូស សមាជិកព្រឹទ្ធសភាអាមេរិក មកពីរដ្ឋតិចសាស់ បានបញ្ជាក់ជំហររបស់លោក នៅលើបណ្ដាញសង្គមទ្វីសធើរថា ការគម្រាមរបស់លោក ហ៊ុន សែន កាន់តែជំរុញ ឲ្យសហរដ្ឋអាមេរិក ត្រូវមានភាពចាំបាច់ ដើម្បីសើរើប្រព័ន្ធអនុគ្រោះពន្ធ ផ្នែកពាណិជ្ជកម្ម ជាមួយប្រទេសកម្ពុជា។

លោកបានសរសេរថា៖

«វាជាការចាំបាច់ណាស់ សម្រាប់សហរដ្ឋអាមេរិក ដើម្បីពិនិត្យឡើងវិញ នូវលក្ខខណ្ឌពាណិជ្ជកម្មរបស់យើង ជាមួយប្រទេសកម្ពុជា។ កាលពីសប្ដាហ៍មុន ខ្ញុំបានស្នើច្បាប់មួយ ជាមួយសមាជិកព្រឹទ្ធសភា លោក “Chris Coons” ដើម្បីអនុញ្ញាត ឲ្យធ្វើដូច្នេះបាន។ ឥឡូវនេះ លោក ហ៊ុន សែន និយាយពី “ការស្លាប់” របស់សមាជិកគណបក្សប្រឆាំង ប្រសិន​​បើសម្ព័ន្ធមិត្ត​​​របស់​យើង ព្យាយាមឲ្យគាត់​ទទួលខុសត្រូវ ចំពោះ​ទង្វើ​របស់​គាត់។»

សេចក្ដីស្នើច្បាប់ ហៅថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩» ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​​អាមេរិក​ទាំងពីររូប ​ស្នើឡើង​ដើម្បីឈាន​ទៅសើរើ ប្រព័ន្ធអនុគ្រោះពន្ធ របស់សហរដ្ឋអាមេរិក ហៅថា «GSP» ចេញពីប្រទេសកម្ពុជា។

សមាជិកព្រឹទ្ធសភាទាំងពីរ បានថ្លែងថា ច្បាប់នេះ​នឹងដាក់ទណ្ឌកម្ម ចំពោះការទទួលខុសត្រូវ របស់លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក នៅចំពោះង្វើ​រំលោភបំពានទាំង​ឡាយ ហើយច្បាប់នេះ ក៏នឹងពង្រឹង​ជំហរ ដែល​សហភាព​អ៊ឺរ៉ុប ​កំពុង​ចាត់​វិធានការ‍ នៅ​ពេលនេះ​ដែរ។​

កាលពីដើមខែតុលា ឆ្នាំ២០១៨ សហភាពអ៊ឺរ៉ុបបានបើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេស​កម្ពុជា។ ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំ របស់លោក ហ៊ុន សែន ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។

ការសម្រេចចិត្តនេះ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ។ តែរបបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតបទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏«អយុត្តិធម៌»បំផុត៕



លំអិតបន្ថែមទៀត

កម្ពុជា

ហេតុផលពីរយ៉ាង ដែល​នាំស្ថានទូត​អាមេរិក​លូកដៃ​ចូល​ក្នុង​ករណី កឹម សុខា

ស្ថានទូត​សហរដ្ឋអាមេរិក​ពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាង​របស់អ្នកនាំពាក្យ​ស្ថានទូត​ នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតប​ទៅសេចក្ដី​ថ្លែងការណ៍ របស់ក្រសួងការបរទេស​កម្ពុជា ដែលចេញផ្សាយ​ ...
កំសាន្ដ

មុន​រថភ្លើង​មក​ដល់… បុរសពិកាភ្នែកម្នាក់ ​បានដើរ​ធ្លាក់ចូល​ផ្លូវដែក

បុរសពិកាភ្នែកម្នាក់ បានដើរធ្លាក់ចូលផ្លូវរថភ្លើងក្រោមដី ក្នុងស្ថានីយ «Red Line Medical Center» នៃក្រុង «Bethesda» ដែលស្ថិតនៅតំបន់​ជាយក្រុង របស់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែមេសា ...
ដំណឹង

វីដេអូដ៏តក់ស្លុត នៃការទន្ទ្រានវិមានសភាអាមេរិក បញ្ចាំងក្នុងសវនាការ ត្រាំ

វីដេអូដ៏តក់ស្លុត នៃការទន្ទ្រានវិមានកាពីតូល ដែលមានរយៈពេលច្រើនជាង១៣នាទី ត្រូវបានក្រុមរដ្ឋអាជ្ញា មកពីគណបក្ស​ប្រជាធិបតេយ្យ ចាក់បញ្ចាំងក្នុងសវនាការថ្ងៃដំបូង ដើម្បីឈានទៅ​បណ្ដេញលោក ដូណាល់ ត្រាំ (Donald Trump) ចេញពី​អំណាច ដែលប្រព្រឹត្តិទៅ​ក្នុងព្រឹទ្ធសភាអាមេរិក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.