• ថិក គ្រូស ឲ្យ​បន្ថែម​ល្បឿន​អនុម័ត​ច្បាប់​សើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពីកម្ពុជា

    លោក ថិក គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក បានព្រមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងបន្ថែមល្បឿន ដើម្បីជំរុញឲ្យតំណាងរាស្រ្តអាមេរិកាំងទាំងអស់ ធ្វើការអនុម័តសេចក្តីព្រាងច្បាប់ថ្មី ស្តីពីពាណិជ្ជកម្មកម្ពុជា ឬហៅជាភាសាអង់គ្លេសថា «The Cambodia Trade Act 2019»។ កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាសាធារណៈ ដោយមិនចេញឈ្មោះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ កណ្ដាលរាជធានីភ្នំពេញថា លោកនឹងមិនដោះលែងលោកកឹម សុខា នោះទេ ព្រោះលោក កឹម សុខា ...
  • ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

    សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធី​បើកការដ្ឋាន​សាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ដោយចាត់ទុកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបដឹកនាំរបស់លោក គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បាន​ព្រមាន​ប្រទេស​លោកខាងលិច​ទាំងនោះ ថាឲ្យឈប់​មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអ្វីទៀត។ សម្រាប់ លោក ថិក ...
  • ឆ្នាំថ្មី សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​ស្នើច្បាប់ថ្មី ឈានទៅដាក់​ទណ្ឌកម្ម​កម្ពុជា

    ច្បាប់ថ្មីមួយ ហៅថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩‍» ត្រូវបានសមាជិក​ព្រឹទ្ធសភា​អាមេរិក​ល្បីឈ្មោះ​ពីររូប ដាក់ស្នើឡើង នៅថ្ងៃពុធ​ម្សិលម៉ិញនេះ ​ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការ​ពិនិត្យ​មើល​​ឡើង​វិញ​ ពីឋានៈអនុគ្រោះពន្ធ​ទូទៅ ហៅកាត់​តាមភាសាអង់គ្លេស «GSP» ដែល​សហរដ្ឋ​អាមេរិក ​បានផ្តល់​ឱ្យ​កម្ពុជា។ លោក «Ted Cruz» សមាជិកព្រឹទ្ធសភា នៃរដ្ឋតិចសាស និង​លោក «Chris Coons» សមាជិកព្រឹទ្ធសភា នៃរដ្ឋឌែលឡាវែ បានរួមគ្នា​ដាក់​ស្នើ​សេចក្តី​ព្រាង​ច្បាប់នោះ ដើម្បីបង្ហាញជំហរសារជាថ្មី ប្រាប់ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោក​ទាំងពីរ​បរិហារថា បានរំលោភលើសិទ្ធិការងារ ...