កម្ពុជាដំណឹង

ថិក គ្រូស ឲ្យ​បន្ថែម​ល្បឿន​អនុម័ត​ច្បាប់​សើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពីកម្ពុជា

លោក ថិក គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក បានព្រមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងបន្ថែមល្បឿន ដើម្បីជំរុញឲ្យតំណាងរាស្រ្តអាមេរិកាំងទាំងអស់ ធ្វើការអនុម័តសេចក្តីព្រាងច្បាប់ថ្មី ស្តីពីពាណិជ្ជកម្មកម្ពុជា ឬហៅជាភាសាអង់គ្លេសថា «The Cambodia Trade Act 2019»។

កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាសាធារណៈ ដោយមិនចេញឈ្មោះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ កណ្ដាលរាជធានីភ្នំពេញថា លោកនឹងមិនដោះលែងលោកកឹម សុខា នោះទេ ព្រោះលោក កឹម សុខា ជាអ្នកព្រមានសមាជិកបក្សប្រឆាំង កុំឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

បន្ទាប់មក លោក ហ៊ុន សែន បានបន្ថែមថា លោកទុកឲ្យតុលាការ ជាអ្នកសម្រេច។

ភ្លាមៗ ក្រោយការលើកឡើង របស់បុរសខ្លាំងកម្ពុជា លោក ថិក គ្រូស សមាជិកព្រឹទ្ធសភាអាមេរិក (ជាការកត់សម្គាល់ លោក ថិក គ្រូស មិនមែនជាព្រឹទ្ធសមាជិក ប្រចាំរដ្ឋមួយទេ) បានប្រតិកម្មតបលោក ហ៊ុន សែន តាមរយៈបណ្តាញសង្គមទ្វីសធើរថា៖

«មិនអាចទទួលយកបានទេ។ ជាការឆ្លើយតប នឹងនយោបាយវាយបង្ក្រាប របស់លោក ហ៊ុន សែន ខ្ញុំសូមជំរុញ [សារជាថ្មី] ទៅកាន់សមាជិកសភាអាមេរិកទាំងអស់ ឲ្យបន្ថែមល្បឿនខ្លាំងឡើង ដើម្បីពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ថ្មី ដែលខ្ញុំធ្វើជាមួយលោក គ្រឹស ខន (Chris Coons – សមាជិកព្រឹទ្ធសភាមួយរូបទៀត) ដើម្បីពិនិត្យសើរើឡើងវិញ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ ផ្ដល់ជូនដោយសហរដ្ឋអាមេរិក។»

ច្បាប់ថ្មីមួយ ហៅថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩‍ (The Cambodia Trade Act 2019)» ត្រូវបានសមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​ពីររូប ដាក់ស្នើឡើង កាលពីថ្ងៃពុធទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការ​ពិនិត្យ​មើល​​ឡើង​វិញ​ ពីឋានៈអនុគ្រោះពន្ធ​ទូទៅ ហៅកាត់​តាមភាសាអង់គ្លេស «GSP» ដែល​សហរដ្ឋ​អាមេរិក ​បានផ្តល់​ឱ្យ​កម្ពុជា។

លោក​ «Ted Cruz» បាន​ថ្លែងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ ផ្សាយនៅលើគេហទំព័រផ្លូវការ របស់លោកថា៖

«សហរដ្ឋ​អាមេរិក បាន​វិនិយោគ​ លើ​អនាគត​នយោបាយ​ នៃប្រទេស​កម្ពុជា​ ដោយ​បង្កើត​ពាណិជ្ជកម្ម​ គួរ​ឱ្យ​ទុកចិត្ត​បាន ដូច​ដែល​បាន​កំណត់​ នៅ​ក្នុង​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ហៅ​ថា “GSP”។ ផ្ទុយទៅវិញ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​កេងប្រវ័ញ្ច​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ដែល​ផ្តល់​ឱ្យ​ ដោយ​សហរដ្ឋ​អាមេរិក ​និង​សហភាពអឺរ៉ុប។»

«លោក ហ៊ុន សែន ​មិនគោរព​​តាម​និយាម​សិទ្ធិ​​ការងារ មើលស្រាល​​ដល់​សុច្ចរិតភាព ​នៃការបោះឆ្នោត​​នៅ​កម្ពុជា ហើយ​បាន​លំអៀងនិន្នាការ ​ទៅរក​ប្រទេស​ចិន‍។»

យ៉ាងណា លោក ហ៊ុន សែន បានបន្តថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈរបស់លោក ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ថាលោក និងរដ្ឋាភិបាលលោក មិនខ្ចីខ្វល់ចំពោះបរទេសណា ដែលចង់ ឬមិនចង់កាត់ប្រព័ន្ធអនុគ្រោះពន្ធនេះ ពីរបបដឹកនាំរបស់លោកទេ។

មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់លោក ធ្លាប់បានរស់ និងធ្លាប់បានឆ្លងកាត់ហើយ សម័យកាលនៃការដាក់ទណ្ឌកម្ម ទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច (រវាងពីឆ្នាំ១៩៧៩ មកដល់ឆ្នាំ១៩៩១) ដូច្នេះកម្ពុជានឹងបន្តរស់បានទៀត ចាប់ពីពេលនេះ បើទោះជាគ្មានប្រព័ន្ធអនុគ្រោះពន្ធ ពីក្រុមប្រទេសម្ចាស់ទីផ្សារធំៗ នោះក៏ដោយ។

កម្មវិធីអនុគ្រោះពន្ធ «GPS» របស់សហរដ្ឋអាមេរិក បានផ្តល់ឲ្យកម្ពុជា នៅឆ្នាំ១៩៩៧ ដើម្បីជួយផ្ដល់សន្ទុះ ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយអនុញ្ញាតឲ្យប្រទេសនេះ ដឹកផលិតផលវាយណភ័ណ្ឌរបស់ខ្លួន ទៅកាន់ទីផ្សារអាមេរិក ដោយមិនចាំបាច់បង់ពន្ធ នៅក្នុងកម្រិតទឹកប្រាក់ រាប់រយលានដុល្លារ។

សហរដ្ឋអាមេរិក ជាទីផ្សារទីពីរបន្ទាប់ពីសហភាពអ៊ឺរ៉ុប ដែលអនុញ្ញតឲ្យកម្ពុជាចំណេញប្រាក់ ក្នុងការនាំផលិតផលចេញ ទៅលក់នៅទីនោះ រាប់ពានលានដុល្លារ ក្នុងមួយឆ្នាំៗ។ នៅចំពោះព្រឹត្តិការណ៍នយោបាយកម្ពុជាចុងក្រោយ សហភាពអ៊ឺរ៉ុបបានសម្រេចរួចហើយ ដាក់ប្រទេសកម្ពុជា នៅក្នុងនីតិវិធីពិនិត្យមើល ដើម្បីអាចដកប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «EBA» ចេញពីប្រទេសនេះ នៅក្នុងឆ្នាំខាងមុខ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា​ព័ត៌មាន​ស្ដីពី​អង្ករ​សិប្បនិមិត្ត ជា​«សង្គ្រាមចិត្តសាស្ត្រ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព័ត៌មាន ដែលនិយាយពីអង្ករសិប្បនិមិត្ត ក្នុងពេលកន្លងមក ថាជា«សង្គ្រាមចិត្តសាស្ត្រ»។ មេដឹកនាំរូបនេះមិនជឿថា មានអង្ករប្រភេទនេះ ចរាចរលក់ដូរនៅលើទីផ្សារ ដោយលោកគិតថា តម្លៃឧស្សហកម្ម និងសិប្បកម្ម ...
កម្ពុជា

អ្នកវិភាគ៖ ពលរដ្ឋខ្មែរ​ចង់ឃើញ​វៀតណាម ដឹងគុណ​ខ្មែរ​ម្ដងវិញ

ការរំលើកម្ដងហើយ ម្ដងទៀត ពីគុណូបការៈ នៃប្រទេសវៀតណាម ចំពោះទង្វើ ដែលត្រូវបានហៅថា ជា«ការរំដោះ» ប្រជាជនកម្ពុជា ពីរបបវាលពិឃាត ខ្មែរក្រហមនោះ វាជារឿងមួយ។ ហើយសម្រាប់ការគោរពដឹងគុណ ពីសំណាក់​គណបក្សប្រជាជនកម្ពុជា ...
កម្ពុជា

សង្ឃ​«អាចសឹក​មកធ្វើ​នាយករដ្ឋមន្ត្រី»​ពេល ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់

ព្រះសង្ឃអាចសឹកលាចាកសិក្ខាបទ ដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រី នៅពេលណាលោក ហ៊ុន សែន កម្ចាត់​ក្រុមប្រឆាំង​អស់ ជាស្ថាពរ។ នេះ ជាការអះអាងរបស់បុរសខ្លាំងកម្ពុជា ក្នុងចម្លើយដ៏គ្រោតគ្រាតមួយ តបទៅនឹងការបិណ្ឌបាត្រ របស់ព្រះសង្ឃមួយអង្គ ដែលស្នើឲ្យលោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.