កម្ពុជាដំណឹង

អ្នកនាំពាក្យថា សម រង្ស៊ី អាចត្រូវ​«ក្រុមបាតដៃទី៣»​សម្លាប់ បើហ៊ាន​ចូល​ស្រុក

បើឧត្ដមសេនីយ៍​យោធាច្រើននាក់ ស្និតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ត្រៀម​កម្ទេចលោក សម រង្ស៊ី នៅពេលមេដឹកនាំប្រឆាំងរូបនេះ វិលចូលកម្ពុជាវិញនោះ សម្រាប់លោក សុខ ឥសាន វិញ បានអះអាងថា នឹងអាចមាន«ក្រុមបាតដៃទី៣» សម្លាប់លោក សម រង្ស៊ី ដើម្បីទម្លាក់កំហុសដាក់រដ្ឋាភិបាល។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសមួយ ឲ្យទៅទីភ្នាក់ងារ «Reuters» កាលពីម្សិលម៉ិញ ដើម្បីប្រតិកម្មតប​នឹងគម្រោង​វិលចូលស្រុក របស់ប្រធានស្ដីទី​គណបក្សប្រឆាំង ដែលអះអាងថា នឹងធ្វើឲ្យខាងតែបាន នៅក្នុងឆ្នាំ២០១៩នេះ។

លោក សុខ ឥសាន បានថ្លែងឡើងថា៖

«បើទណ្ឌិត សម រង្ស៊ី ហ៊ានវិលចូលប្រទេសកម្ពុជាវិញនោះ នឹងអាចមាន ក្រុមបាតដៃទី៣ បាញ់សម្លាប់ទណ្ឌិត សម រង្ស៊ី ហើយទម្លាក់កំហុស ដាក់រដ្ឋាភិបាលកម្ពុជា។»

ការអះអាងរបស់មន្ត្រីអ្នកនាំពាក្យ ទទួលបានប្រតិកម្មភ្លាមៗ ពីលោក សម រង្ស៊ី តាមរយៈបណ្ដាញសង្គមទ្វីសធើរ។ មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខផ្នែកនយោបាយ របស់លោក ហ៊ុន សែន បានថ្លែងឡើងថា៖

«លោក ហ៊ុន សែន នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងខ្ញុំ កុំឲ្យវិលត្រឡប់ចូលកម្ពុជាវិញ ព្រោះគាត់ខ្លាចប្រជាពលរដ្ឋ ងើបឡើងនៅអំឡុងពេល នៃការវិលត្រឡប់របស់ខ្ញុំ។ តែខ្ញុំនឹង​មិន​រាថយទេ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ហៅអ្នកនិយាយ ពី«ការបិទក្រុង​ឬផ្នែកខ្លះ» ថាជា​មនុស្សអាក្រក់

អ្នកស្រង់សំដីរបស់លោក ហ៊ុន សែន យកមកផ្សាយបន្ត មានវាសនាមិនល្អទេ ព្រោះតែង​ត្រូវ​បានបុរសខ្លាំងរូបនេះ ចាប់ដាក់គុក ឬចាត់ទុក ថាជា​មនុស្សអាក្រក់ ជាដើម។ ហើយនេះ ជាវគ្គថ្មីមួយទៀត ដែលបុរសមានអំណាច ...
វប្បធម៌ និងជីវិត

អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ...
កម្ពុជា

ហ៊ុន សែន លើកពី​ខឿន​ការពារ​សុខភាព​ក្នុង​សមរភូមិ​ប្រឆាំង​«Covid-19»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រើពាក្យ «ខឿនការពារជាតិ» ​ក្នុងវិស័យយោធាតាំងមុនមកនោះ នៅថ្ងៃនេះ លោកបានប្រើពាក្យប្រហាក់ប្រហែលគ្នានេះ គឺ«ខឿនការពារសុខភាព» ក្នុងសមរភូមិប្រឆាំង នឹងមេរោគ«Covid-19»។ លោកលើកឡើងថា «ខឿនការពារសុខភាព» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.