• អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

    អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវខ្មែរមួយរូប រស់នៅក្នុងប្រទេសបារាំង លោក សាគូ សាមុត បានផ្ញើរលិខិតមួយ ទៅនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនឡុង (Lee Hsien Loong) ដើម្បីថ្លែងអំណរគុណលោក ក្នុងការ​រំឭកពិភពលោក អំពីវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា ក្នុងចុងទសវត្សរ៍ឆ្នាំ៧០ ដែលអ្នកនិពន្ធរូបនេះ ចាត់ទុកថាជា«រឿងពិត» ។ លិខិតក្នុងនាមគណៈកម្មការអ្នកស្នេហាជាតិ របស់លោក សាគូ សាមុត ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរជាភាសាអង់គ្លេស និងមានសេចក្ដីជាខេមរភាសាថា៖ «យើងសូមបង្ហាញ នៅគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅ ...