មហាយក្សពីររបស់សហភាពអ៊ឺរ៉ុប បារាំង-អាល្លឺម៉ង់ បានរំលឹកប្រទេសចិន អំពីគុណតម្លៃរបស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីអាចឲ្យចំណងទាក់ទង ផ្នែកពាណិជ្ជកម្ម មានភាពកាន់តែប្រសើរឡើង។

នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសបារាំង លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន ត្រូវបានទទួលដោយលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅក្នុងជំនួបកំពូលតូចមួយ ដែលមានវត្តមានអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ និងលោក ហ្សង់ក្លូដ ជុងគ័រ (Jean-Claude Juncker) ប្រធានគណៈកម្មការអ៊ឺរ៉ុប ចូលរួមដែរ។

ចេញពីជំនួបខាងលើ ដែលប្រព្រឹត្តិទៅ នារសៀលថ្ងៃអង្គារនេះ ក្នុងវិមានប្រធានាធិបតី (រដ្ឋធានីប៉ារីស) មេដឹកនាំទាំងបួនរូប បានចុះហត្ថលេខា ទៅលើសេចក្ដីប្រកាសរួមមួយ ស្ដីពីគោលការណ៍ពហុនិយមថ្មី ដែលមានទំនុកចិត្ត និងមានលក្ខណៈមានទៅមានមក។

សេចក្ដីថ្លែងការណ៍ «បារាំង-អាល្លឺម៉ង់-អ៊ឺរ៉ុប-ចិន» នេះ មានខ្លឹមសារផ្ទុយពីទិសដៅ នៃគោលនយោបាយបច្ចុប្បន្ន របស់សហរដ្ឋអាមេរិក ដែលក្រោមរដ្ឋបាលនៃប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចង់ឲ្យមានកិច្ចព្រមព្រៀង បែបទ្វេរភាគី ចិន-អាមេរិកទៅវិញ។

លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅក្រោយជំនួបថា៖

«យើងបានជជែក ពីភាពខុសគ្នាជាច្រើន។ ពិតហើយថា ការអនុវត្តអំណាច នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មិនអាចដើរទៅមុខ ដោយគ្មានការប្រកួតប្រជែងបានទេ។»

«គ្មាននរណាម្នាក់ ក្នុងចំនោមពួកយើង គឺជាមនុស្សឆោតល្ងង់ទេ ប៉ុន្តែយើងគោរពប្រទេសចិន ហើយយើងប្តេជ្ញាក្នុងកិច្ចសន្ទនាគ្នា និងការធ្វើសហប្រតិបត្តិការ។ ជាពិសេសយើងបានឮ ពីដៃគូរបស់យើងវិញថា ពួកគេក៏គោរពការរួបរួមគ្នានៃសហភាពអឺរ៉ុប ដែលជាគុណតម្លៃ ដែលសហភាពអ៊ឺរ៉ុបមាន សម្រាប់ខ្លួនឯង និងនៅក្នុងពិភពលោក។»

មិនត្រឹមតែប្រធានបទ ស្ដីពីគុណតម្លៃនៃសហភាពអ៊ឺរ៉ុបទេ តែមេដឹកនាំទាំងបួន បានជជែកគ្នាផងដែរ ពីទំហំនៃការធ្វើពាណិជ្ជកម្ម ដែលសហភាពអ៊ឺរ៉ុបចង់ឃើញ ឲ្យមានការពង្រីកកិច្ចសហការរ ឈ្នះ-ឈ្នះ រវាងមហាយក្សទាំងសងខាង។

លោក ហ្សង់ក្លូដ ជុងគ័រ បានថ្លែងឡើងនៅក្រោយជំនួបថា៖

«ខ្ញុំចង់ឲ្យការឆ្លើយឆ្លងគ្នា កាន់តែប្រសើរឡើង រវាងប្រទេសចិន និងសហភាពអ៊ឺរ៉ុប ឲ្យបានខ្លាំង​ជាងអ្វី​ដែលយើងមាន ក្នុងពេលនេះ។ ព្រោះថា វាចាំបាច់ត្រូវសហគ្រាសរបស់អ៊ឺរ៉ុប ទទួលបានការបើកចំហរ ក្នុងកម្រិតដូចគ្នា ដើម្បីចូលទៅក្នុងទីផ្សារចិន ហើយសហគ្រាសរបស់ចិន ទទួលបានអញ្ចឹងដែរ នៅអ៊ឺរ៉ុប។»

ជារៀងរាល់ដំណើរទស្សនកិច្ច របស់មេដឹកនាំចិន មកកាន់ប្រទេសបារាំង បាតុកម្មប្រឆាំងនឹងរបបកុម្មុយនីស្ដិ៍ក្រុងប៉េកាំង តែងត្រូវបានរៀបចំឡើង នៅលើទីលាន«ត្រូកាដេរ៉ូ (Trocadéro)» ក្បែរតួអេហ្វែល។

បណ្ដាជនទីបេ និងសកម្មជនច្រើនសិបនាក់ បានជួបជុំគ្នានៅទីនោះ ដើម្បីបន្លឺសម្លេងរបស់ពួកគេ ប្រឆាំងនឹងការទទួលស្វាគមន៍ជនម្នាក់ ដែលពួកគេចាត់ទុកថា ជា«ជនផ្ដាច់ការ» និង «ជនឃោឃៅ»ដែលនិយម​ធ្វើទារុណកម្ម៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...
ដំណឹង

បារាំងហៅ«ឯកអគ្គរដ្ឋទូតខ្លួន»​ពីអ៊ីតាលី បន្ទាប់​ពីរង​ការវាយប្រហារ​ផ្ទួនៗ

ក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ ថាបានហៅ«ឯកអគ្គរដ្ឋទូតខ្លួន» ពីប្រទេសអ៊ីតាលីមកវិញ បន្ទាប់ពីមេដឹកនាំអ៊ីតាលីច្រើននាក់ បានធ្វើការវាយប្រហារ​តាមពាក្យសំដី ប្រឆាំងប្រទេសបារាំង ម្ដងហើយម្ដងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង អ្នកស្រី «Agnès von der ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.