Tag: Angela Merkel
-
អាល្លឺម៉ង់៖ កម្ពុជាមិនពិបាក កែលម្អបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ
រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជាមិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ដើម្បីអាចទទួលបាន កិច្ចសហប្រតិបត្តិការទាំងឡាយនោះ។ សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងអំពីប្រាក់កម្ចី ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា ដែលជាគម្រោងរួមរបស់ប្រទេសបារាំង និងសហភាពអ៊ឺរ៉ុប។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប លើសពី៨០លានអ៊ឺរ៉ូ ក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងចូលរួមផ្ដល់ឥណទាន ចំនួន៣០លានអ៊ឺរ៉ូ។ ការសម្រេចផ្ដល់ប្រាក់កម្ចីខាងលើ ... -
បារាំង-អាល្លឺម៉ង់ រួមគ្នាប្រាប់មហាអំណាចចិន ឲ្យគោរពគុណតម្លៃ EU
មហាយក្សពីររបស់សហភាពអ៊ឺរ៉ុប បារាំង-អាល្លឺម៉ង់ បានរំលឹកប្រទេសចិន អំពីគុណតម្លៃរបស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីអាចឲ្យចំណងទាក់ទង ផ្នែកពាណិជ្ជកម្ម មានភាពកាន់តែប្រសើរឡើង។ នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសបារាំង លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ត្រូវបានទទួលដោយលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅក្នុងជំនួបកំពូលតូចមួយ ដែលមានវត្តមានអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ និងលោក ហ្សង់ក្លូដ ជុងគ័រ (Jean-Claude Juncker) ប្រធានគណៈកម្មការអ៊ឺរ៉ុប ...
Loading...