ដំណឹងពិភពលោក

មែរគែល ថា​មាន​ភស្តុតាង​អំពី​ការលួច​ទិន្នន័យ ដោយ​«ចោរ​បច្ចេកវិទ្យា»​​រ៉ុស្ស៊ី

ក្នុងថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​អះអាងថា អ្នកស្រីមាន​ភស្តុតាង អំពីការប៉ុនប៉ង​លួចទិន្នន័យ «ដ៏អាស្រូវ» ដោយ​ក្រុម​«ចោរ​បច្ចេកវិទ្យា» នៃប្រទេសរ៉ុស្ស៊ី។

ថ្លែងក្នុងសភាសហព័ន្ធអាល្លឺម៉ង់ អ្នកស្រី មែរគែល បានមានប្រសាសន៍ថា៖

«ខ្ញុំអាចនិយាយ ដោយស្មោះត្រង់ថា ទង្វើនេះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំព្យាយាម ឲ្យមានទំនាក់ទំនងដ៏ល្អ ជាមួយប្រទេសរុស្ស៊ី តែនៅជាមួយគ្នានោះ មាន​ភស្ដុតាង យ៉ាងច្រើនអនេក ដែលបង្ហាញថា គឺកងកម្លាំងរុស្ស៊ីតែម្តង ដែលបាន​ធ្វើរឿង​នេះ។»

ការលើកឡើង របស់អ្នកស្រីអធិការបតី គឺសំដៅពីការវាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើស្ថាប័នជាតិ ជាច្រើន របស់ប្រទេសអាល្លឺម៉ង់ ក្នុងនោះរាប់ទាំងសភាសហព័ន្ធ និងគណៈកម្មការទាំងឡាយ របស់សភាផង។

បើតាមសារព័ត៌មានអាល្លឺម៉ង់ ឲ្យដឹងថា ការវាយប្រហារ ជាច្រើន កាលពីឆ្នាំ២០១៥ ត្រូវបាន​រកឃើញថា ជាស្នាដៃ របស់ភ្នាក់ងារចារកម្ម «GRU» របស់ប្រទេសរុស្ស៊ី។ ក្រុម​«ចោរ​បច្ចេកវិទ្យា»ទាំងនោះ ថែមទាំងបានចូល ទៅរុករាន នៅក្នុងទូរសារ​អេឡិចត្រូនិក របស់អ្នកស្រី មែរគែល នោះថែមទៀត។

អ្នកស្រី មែរគែល បានឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ ដែលនៅពីក្រោយ​ការវាយប្រហារ​នោះ ត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រុមអ្នកស៊ើបអង្កេត អាល្លឺម៉ង់។

អ្នកស្រីបានព្រមានឡើងថា៖

«យើងរក្សាសិទ្ធិជានិច្ច ក្នុងការចាត់វិធានការឆ្លើយតប ក្នុងនោះ រាប់ទាំងវិធានការ តបនឹងប្រទេសរុស្ស៊ីផង ចំពោះទង្វើដ៏អាស្រូវទាំងនេះ (…) គឺគ្រប់យុទ្ធសាស្ត្រ​ទាំងអស់ ដែលនឹងត្រូវអនុវត្តន៍។»

អ្នកស្រីបន្តទៀតថា នៅក្នុងបរិបទនេះ «ពិតហើយថា មិនមែនជារឿងស្រួល» ក្នុងការបន្ត​កសាង​ទំនាក់ទំនងល្អ ជាមួយក្រុងមូស្គូនោះទេ។

ក្រៅពីសំនុំរឿងខាងលើ អធិការបតីអាល្លឺម៉ង់ នៅបានលើកមកបញ្ជាក់ ពីករណីឃាតកម្ម ក្នុងរដ្ឋធានីប៊ែរឡាំង កាលពីឆ្នាំកន្លងទៅ ទៅលើជនជាតិ ហ្សកហ្សី ដែលមានដើមកំណើត ឆេកឆិន មួយរូប ដែលរងការសង្ស័យថា មានជាប់​ទាក់ទង ជាមួយក្រុមចារកម្ម របស់ប្រទេសរុស្ស៊ី

សំនុំរឿងឃាតកម្មនេះ បានបង្ក ឲ្យផ្ទុះវិបត្តិការទូត យ៉ាងខ្លាំងក្លា រវាងប្រទេសទាំងពីរ។ សមាជិកពីរនាក់ របស់ស្ថានទូតរុស្ស៊ី ប្រចាំនៅអាល្លឺម៉ង់ ដែល​រដ្ឋាភិបាល​ក្រុងប៊ែរឡាំង ចោទថា​មិនសហការ នៅក្នុងសំនុំរឿង បានចាកចេញ ពីទឹកដី​អាល្លឺម៉ង់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ខណៈជនសង្ស័យជាឃាតករ ត្រូវបានឃាត់ខ្លួនភ្លាមៗ នៅក្រោយ​ឃាតកម្ម។

ប៉ុន្តែអ្នកស្រី មែរគែល បានព្រមានឡើងថា៖

«យើងនៅតែព្យាយាម ស្វែងរកឲ្យឃើញ នូវរាល់អ្នកសមគំនិត ជាយថាហេតុទាំងឡាយ៕»



លំអិតបន្ថែមទៀត

ដំណឹង

​ស្ដេចថៃ​អាចត្រូវ​បណ្ដេញចេញ បើទ្រង់​«ដឹកនាំ​ព្រះរាជកិច្ច»​ពីអាល្លឺម៉ង់

រដ្ឋសភាអាល្លឺម៉ង់​បានប្រកាស ក្នុងចុងខែវិច្ឆិកានេះថា បើព្រះមហាក្សត្រថៃ​ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) ត្រូវបានរកឃើញ ថាបាន«ដឹកនាំ​ព្រះរាជកិច្ច» ចេញពីទឹកដីអាល្លឺម៉ង់ នោះរដ្ឋអាល្លឺម៉ង់ មាន​អំណាច​ក្នុងការបណ្ដេញទ្រង់ ...
ដំណឹង

សង្គ្រាមនៅ​អ៊ុយក្រែន៖ កុមារអាយុ១១ឆ្នាំ ភៀសខ្លួន​ឆ្លងប្រទេស​តែម្នាក់ឯង

កុមារអាយុ១១ឆ្នាំ បានធ្វើដំណើរតែម្នាក់ឯង ដើម្បីភៀសខ្លួន ចេញពីសង្គ្រាមឈ្លានពាន បង្កឡើងដោយប្រទេសរ៉ុស្ស៊ី។ កុមារ បានចាកចេញពីលំនៅដ្ឋានខ្លួន ដែលស្ថិតក្នុងក្រុង«Zaporijjia» ភាគខាងកើតអ៊ុយក្រែន និងធ្វើដំណើរឆ្លងព្រំដែនអ៊ុយក្រែន-ស្លូវ៉ាគី (ភាគខាងលិច) ដោយមាននឹងខ្លួនត្រឹមតែសម្ពាយមួយ លិខិតឆ្លងដែន​របស់កុមារ ...
កម្ពុជា

អាល្លឺម៉ង់៖ កម្ពុជា​មិនពិបាក កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជា​មិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...