• មែរគែល ថា​មាន​ភស្តុតាង​អំពី​ការលួច​ទិន្នន័យ ដោយ​«ចោរ​បច្ចេកវិទ្យា»​​រ៉ុស្ស៊ី

    ក្នុងថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​អះអាងថា អ្នកស្រីមាន​ភស្តុតាង អំពីការប៉ុនប៉ង​លួចទិន្នន័យ «ដ៏អាស្រូវ» ដោយ​ក្រុម​«ចោរ​បច្ចេកវិទ្យា» នៃប្រទេសរ៉ុស្ស៊ី។ ថ្លែងក្នុងសភាសហព័ន្ធអាល្លឺម៉ង់ អ្នកស្រី មែរគែល បានមានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយ ដោយស្មោះត្រង់ថា ទង្វើនេះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់។ ជារៀងរាល់ថ្ងៃ ខ្ញុំព្យាយាម ឲ្យមានទំនាក់ទំនងដ៏ល្អ ជាមួយប្រទេសរុស្ស៊ី តែនៅជាមួយគ្នានោះ មាន​ភស្ដុតាង យ៉ាងច្រើនអនេក ដែលបង្ហាញថា គឺកងកម្លាំងរុស្ស៊ីតែម្តង ដែលបាន​ធ្វើរឿង​នេះ។» ការលើកឡើង របស់អ្នកស្រីអធិការបតី គឺសំដៅពីការវាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើស្ថាប័នជាតិ ...
  • គណនី​ហ្វេសប៊ុក ម៉ម សូណង់ដូ ត្រឡប់​មករក​ឈ្មោះ​ដើម​វិញ

    បន្ទាប់ពីត្រូវបានប្ដូរឈ្មោះ ពី «ម៉ម សូណង់ដូ» ទៅកាន់ «រក្សា សន្តិភាព» កាលពីចុងខែមករាកន្លងមកនោះ គណនី​ហ្វេសប៊ុក របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ បានវិលត្រឡប់មករកឈ្មោះដើម «ម៉ម សូណង់ដូ (Mam Sonando)» វិញហើយ។ យ៉ាងណាអាស័យដ្ឋានចូលទៅកាន់គណនីរបស់លោក មិនទាន់ត្រូវបានប្ដូរមកវិញនៅឡើយ (ដែលបានសេចក្ដីថា នៅជា facebook.com/keep.peacecpp និងមិនមែនជា facebook.com/mam.sonando ដូចកាលពី​មុនកើតហេតុការណ៍នោះឡើយ)។ នៅចុងខែមករា អ្នកស្រី ហួន ផាន់ណារី ភរិយារបស់លោក ម៉ម សូណង់ដូ  បានឆ្លើយតបនឹងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ...
  • ម៉ម សូណង់ដូ ប្ដូរឈ្មោះប្ដូរត្រកូល លើហ្វេសប៊ុក?

    នៅលើបណ្ដាញសង្គម បើគេចង់រករកលោក ម៉ម សូណង់ដូ ដោយវាយអក្សរ «Mam Sonando» ចូលទៅរុករកនោះ គេនឹងរកមិនឃើញគណនីពិត របស់លោកទៀតទេ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយហេតុថា គណនីពិតរបស់លោក «Mam Sonando» ត្រូវបានប្ដូរឈ្មោះ​​ទៅជា «រក្សា សន្តិភាព» ហើយឈ្មោះ «Sonando» បានក្លាយជា «Nickname» វិញ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមសាកសួរ អ្នកស្រី ហួន ផាន់ណារី ភរិយារបស់លោក ម៉ម សូណង់ដូ តាមរយៈសារអេឡិចត្រូនិក ដើម្បីចង់ដឹងថា តើគណនីលោកត្រូវបានចោរលួច យកទៅគ្រប់គ្រង ...