ដំណឹងពិភពលោក

EU ៖ «បេសកកម្មមួយ ដែល​ពិបាក​ធ្វើ​បំផុត» ដើម្បីស្ដារ​សេដ្ឋកិច្ច​ឡើងវិញ

តែដំណោះស្រាយរួម ដើម្បីស្ដារ​សេដ្ឋកិច្ច​ឡើងវិញ នៅក្រោយវិបត្តិ «Covid-19»នោះ មិន​ទាន់​មានរូបរាងដូចម្ដេច​នៅឡើយ បើទោះជាមេដឹកនាំ នៃប្រទេសសមាជិកទាំង២៧ បាន​ជួប​ប្រជុំគ្នា តាំងពី៣ថ្ងៃមកហើយ ក្នុងស្នាក់ការកណ្ដាល នៃសហភាពអ៊ឺរ៉ុប «EU» ក្នុងរាជធានី​ព្រុយស៊ែល ប្រទេសប៊ែលហ្សិកក៏ដោយ។

ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ឆាល មីឆែល (Charles Michel) បានទទូចឲ្យមាន​ការរួបរួម រវាង​មេដឹកនាំ​ទាំងអស់ នៅក្នុងសហភាព ដើម្បីបញ្ចៀសបរាជ័យ នូវរាល់​ការចរចា​ទាំងឡាយ ក្នុង​ជំហាន​ទៅស្ដារ​ឡើងវិញ នូវសេដ្ឋកិច្ចអ៊ឺរ៉ុប។

នៅក្នុងកិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅ តាំងពីថ្ងៃសុក្រ រហូតមកដល់ថ្ងៃអាទិត្យនេះ ការមិនចុះសម្រុងគ្នា នៅតែបន្តកើតឡើង រវាងសមាជិកប៉ែកខាងជើង ដែលរងផលប៉ះពាល់តិចតួច និងសមាជិកប៉ែកខាងត្បូង ដែលត្រូវបានជំងឺរាតត្បាត «Covid-19» វាយបំបាក់យ៉ាងធ្ងន់ធ្ងរ។

បណ្ដា​ប្រទេស​ប៉ែកខាងជើង ដែលរួមមាន ហូឡង់ ស៊ុយអែដ ដាណឺម៉ាក អូទ្រីស និង​ប្រទេស​ហ្វាំងឡង់ បាន​​អះអាង​​ជាច្រើនដង ចំពោះសិទ្ធិរបស់ពួកគេ ក្នុងការបដិសេធ ចំពោះ​គម្រោង​ថវិកា ដើម្បីស្ដារ​សេដ្ឋកិច្ច ដែលអាចជាប្រយោជន៍ សម្រាប់បណ្ដា​ប្រទេស​នៅខាង​ត្បូង ជាពិសេសប្រទេសអ៊ីតាលី និងអេស្ប៉ាញ។

ប្រភពមួយមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបឲ្យដឹងថា ក្នុងពេលទទួលទានអាហារ ពេលល្ងាច​ថ្ងៃអាទិត្យនេះ លោក ឆាល មីឆែល បានរំឭកក្រុមមេដឹកនាំ អំពីភាពចុះ​ខ្សោយ នៃសហភាពអ៊ឺរ៉ុប បើសិនជា​នៅក្នុង​​សហភាព មានពោរពេញ​ដោយ​ការមិន​ទុក​ចិត្ត។

តែនៅក្នុងសុន្ទរកថាផ្លូវការ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុបរូបនេះ បានលើកមកអះអាង នូវតុល្យភាពធ្ងន់ធ្ងរ បង្កឡើង​ដោយ​ជំងឺរាតត្បាត ហើយទទូចឲ្យសហភាពអ៊ឺរ៉ុបទាំងមូល ត្រូវសម្រេចឲ្យបាន នូវ​«បេសកកម្មមួយ ដែលពិបាក​ធ្វើបំផុត» ដើម្បីស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ទាំងអស់គ្នា។

គម្រោងថវិកា ដែលស្ថិតក្នុងការចរចានោះ មានទំហំ៧៥០ពាន់លានអ៊ឺរ៉ូ។ គម្រោងថវិកានេះ ដែលផ្ដួចផ្ដើមដំបូង ដោយប្រទេសបារាំង និងអាល្លឺម៉ង់ គឺជាប្រាក់កម្ចី ដោយប្រើឈ្មោះសហភាពអ៊ឺរ៉ុប ក្នុងគោលបំណង ជួយទៅដល់សមាជិកទាំងឡាយណា ឬតំបន់ទាំងឡាយណា ដែលរងផលប៉ះពាល់ខ្លាំង ពីជំងឺ«Covid-19»។

គម្រោងថវិកានេះ ជាផ្នែកមួយ នៃកម្មវិធីស្ដារសេដ្ឋកិច្ចអ៊ឺរ៉ុប ដែលមានរយពេលវែង (រវាងពីឆ្នាំ២០២១ ដល់​ឆ្នាំ២០២៧) ក្នុងទំហំទឹកប្រាក់សរុប ១០៧៤ពាន់លានអ៊ឺរ៉ូ។

ប៉ុន្តែ«ការជួយ» តាមរបៀបជាប្រាក់កម្ចី និងតាមរបៀបជាជំនួយគ្មានសំណង គឺជាប្រធានបទក្ដៅ នៃភាពមិនចុះសម្រុងគ្នា រវាងសមាជិកទាំងពីរក្រុម។ ការជួយជាប្រាក់កម្ចី ដែលជាការចង់បាន របស់ក្រុមប្រទេសខាងជើង ត្រូវបានបដិសេធ ដោយក្រុមប្រទេសខាងត្បូង ដែលចង់ជាជាង ឲ្យមានការជួយជាក្នុងលក្ខណៈជំនួយឥតសំណង៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ម៉ាក្រុង ត្រៀម​ឲ្យ​ប្រទេស​«ងើប​ឡើងវិញ»​ក្រោយថ្ងៃ​១១ឧសភា

វិធានការជាច្រើន នឹងត្រូវរដ្ឋាភិបាលបារាំង សម្រេចឲ្យអនុវត្ត ដើម្បីត្រៀមឲ្យប្រទេស​«ងើប​ឡើងវិញ» នៅក្រោយថ្ងៃទី១១ ខែឧសភា។ នេះ បើតាមប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...
លោក កឹម សុខា ជួបជាមួយឯកអគ្គអង្គទូតសហភាពអ៊ឺរ៉ុប និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ក្នុងគេហដ្ឋានរបស់លោក។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

មន្ត្រី​ការទូត របស់​បស្ចឹមលោក «គាំទ្រ​ជំនួប​ ហ៊ុន សែន-កឹម សុខា»

យ៉ាងហោចណាស់ មន្ត្រី​ការទូត របស់សហភាពអ៊ឺរ៉ុប និងរបស់ប្រទេសអាល្លឺម៉ង់ ប្រចាំនៅ​ប្រទេសកម្ពុជា បានចូលសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបាន​សម្ដែង​ការគាំទ្រ​របស់ផងខ្លួន ចំពោះ​«ជំនួប»​រវាងលោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.