ដំណឹងបារាំង

ប្រធានាធិបតី​ចិន​នៅ​ប៉ារីស៖ ចិននឹងទិញ «AirBus» ៣០០គ្រឿង

សហគ្រាសរដ្ឋរបស់ប្រទេសចិន នឹងទិញយន្ដហោះអ៊ែរប៊ូស «Airbus» ៣០០គ្រឿង ពីប្រទេសបារាំង ក្នុងនោះយន្ដហោះប្រភេទមធ្យម «A320» ចំនួន២៩០គ្រឿង និងយន្ដហោះប្រភេទធំ «A350» ចំនួន១០គ្រឿង។ នេះ បើតាមការប្រកាសឲ្យដឹង នៅមុននេះ ដោយវិមានអេលីហ្សេ (វិមានប្រធានាធិបតីបារាំង) នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) នៅប្រទេសបារាំង។

សហគ្រាសរដ្ឋចិននោះ មានឈ្មោះជាភាសាអង់គ្លេស «China Aviation Supplies Holding Company» ហៅកាត់ថា «CASC»។ កិច្ចសន្យាទិញនោះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ទេ តែបើមើលតាមបញ្ជីតម្លៃផ្លូវការ ដែលចេញផ្សាយ ក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា យន្ដហោះទាំង៣០០នោះ មានតម្លៃមិនតិចជាង ៣៥ពាន់លានដុល្លារឡើយ។

នៅក្នុងពិធីប្ដូរកិច្ចសន្យាគ្នា ដែលមានចំនួនយ៉ាងច្រើន នៅក្នុងវិមានប្រធានាធិបតីបារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងឡើងថា៖

«ការទទួលបាន នូវកិច្ចសន្យាដ៏ធំមួយ សម្រាប់ក្រុមហ៊ុន អ៊ែរប៊ូស គឺជាជំហានបោះទៅមុខដ៏សំខាន់ និងជាសញ្ញាដ៏ល្អប្រសើរ នៃកម្លាំងផ្លាស់ប្ដូរពាណិជ្ជកម្ម (រវាងប្រទេសបារាំង និងចិន)។»

ក្នុងព្រឹកថ្ងៃចន្ទទី២៥ ខែមិនា ឆ្នាំ២០១៩នេះមក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានមកដល់រដ្ឋធានីប៉ារីស បន្ទាប់ពីលោកត្រូវបានទទួលរាក់ទាក់ ដោយប្រធានាធិបតីបារាំង តាំងពីល្ងាចម្សិលម៉ិញ នៅក្រុងនីស (Nice) ភាគខាងត្បូងបារាំង។

ក្នុងវេលារសៀល លោក ស៊ី និងលោក ម៉ាក្រុង បានទៅដាក់កម្រងផ្កា នៅចំពោះស្ដូបអនុស្សាវរីយ៍ នៃវិមានជ័យជំនះបារាំង «Arc de triomphe» កណ្ដាលរដ្ឋធានីប៉ារីស។ បន្ទាប់មក ប្រមុខរដ្ឋទាំងពីរបានជួបគ្នាជាថ្មី នៅក្នុងវិមានប្រធានាធិបតីបារាំង ហើយបានចេញមកធ្វើជាអធិបតី នៅក្នុងពិធីផ្លាស់ប្ដូរកិច្ចសន្យាជាច្រើន រាប់ទាំងកិច្ចសន្សាទិញយន្ដហោះ «AirBus» ៣០០គ្រឿង ទាំងនេះផង។

យ៉ាងណា ប្រធានាធិបតីបារាំងបានបញ្ជាក់ថា ចំណង់មេត្រីភាពរវាងប្រទេសបារាំង និងប្រទេសចិន ត្រូវឈរនៅលើមូលដ្ឋាន នៃ«លទ្ធិពហុនិយមមួយដែលខ្លាំង» និងនៅលើសមាសភាគសេដ្ឋកិច្ចមួយ ដែលមានលក្ខណៈ «យុត្តិធម៌និងមានតុល្យភាព»។

លោក ម៉ាក្រុង បានគូសបញ្ជាក់បន្ថែមថា លោកបានជជែកជាមួយប្រធានាធិបតីចិន អំពីការខ្វាយខ្វល់ របស់ប្រទេសបារាំង និងសហភាពអ៊ឺរ៉ុប ចំពោះការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសចិន ដោយលើកមកបញ្ជាក់ នូវករណីជាច្រើន។ លោកថា៖

«យើងបានជជែកគ្នា អំពីប្រធានបទនេះ ប្រកបដោយការផ្លាស់ប្ដូរយោបល់ ត្រង់ទៅត្រង់មក (…) ហើយកង្វល់របស់ប្រទេសបារាំង និងរបស់សហភាអ៊ឺរ៉ុប ទៅលើបញ្ហានៃការគោរពសិទ្ធិជាមូលដ្ឋាន នៅក្នុងប្រទេសចិន៕»



លំអិតបន្ថែមទៀត

ដំណឹង

បារាំង​មានករណី​ឆ្លង​មេរោគ​«កូរូណា»​កើនដល់​៣៨នាក់ និងស្លាប់​ពីរនាក់

ការរីករាលដាល ក្នុងប្រទេសបារាំង នៃជំងឺរលាកផ្លូវដកដង្ហើម តាមរយៈមេរោគ​«កូរូណា»​ថ្មី ហៅថា «Covid-19» បានកើនឡើងទ្វេដង ក្នុងរយៈពេល តែមួយថ្ងៃម្សិលម៉ិញ។ តុល្យភាពក្នុងយប់ថ្ងៃព្រហស្បត្តិ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានឲ្យដឹងថា ករណីឆ្លងមេរោគខាងលើ ...
ដំណឹង

ចិនអំពាវនាវឲ្យភូមា កាត់បន្ថយ​អំពើហិង្សា និង​វិលមករក​កិច្ចសន្ទនា

ប្រទេសចិនបានរំពឹងថា ដល់ពេលវេលា ដែលប្រទេសភូមា ត្រូវចាប់ផ្ដើម កាត់បន្ថយ​អំពើហិង្សា និងជាពេលវេលា ដែល​វិលមករក​កិច្ចសន្ទនា។ នេះ បើតាមលោក ហ្សាង ជុង (Zhang Jun) ...
ដំណឹង

«ទិដ្ឋភាព»ភ្លាមៗក្នុងព្រះវិហារ Notre-Dame បន្ទាប់ពីរងអគ្គិភ័យ

ព្រឹកថ្ងៃអង្គារនេះ បណ្ដាជននៅក្នុងរដ្ឋធានីប៉ារីស បានភ្ញាក់ពីដំណេក ជាមួយនឹងសុបិន្តដ៏អាក្រក់ ដែលកំពុងបន្តពន្យល់ ជាមួយនឹង«ទិដ្ឋភាព»ស្រស់ៗ នៅនឹងមុខនៅឡើយ។ នោះ គឺព្រះវិហារ «Notre-Dame» ដ៏ល្បី និងជាដួងព្រលឹង របស់ផងខ្លួន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.