យុវតីស្រស់សោភាម្នាក់ បានធ្លាក់ខ្លួន រង​ពិការភាព​មិនស្លាប់​មិនរស់ ត្រូវការសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរូបនាង បានចូលទៅឲ្យគ្លីនិកមួយ ធ្វើការវះកាត់ពង្រីកសុដន់។ រឿងរ៉ាវនេះ បានឈានទៅដល់ ដំណាក់កាលស្វែងរកយុត្តិធម៌ ពីសំណាក់ក្រុមគ្រួសាររបស់នាង នៅក្នុងតុលាការអាមេរិក ប្រឆាំងនឹងគ្លីនិកខាងលើ។

យុវតី អ៊ីម៉ាលីន ង្វៀន (Emmalyn Nguyen) អាយុ១៨ឆ្នាំ ដែលមានដើមកំណើតវៀតណាម បានចំណាយប្រាក់សន្សំរបស់នាង ប្រមាណជា៦០០០ដុល្លារ ដើម្បីឲ្យបំណង នៃការពង្រីកសុដន់ ក្លាយជាការពិត។ នោះគឺការវះកាត់កែសម្ផស្ស ពង្រីកទំហំសុដន់ នៅក្នុងគ្លីនិកមួយ ដែលនៅជិតផ្ទះរបស់នាង ក្នុងរដ្ឋកូឡូរ៉ាដូ (Colorado – ភាគកណ្ដាល-ខាងលិច សហរដ្ឋអាមេរិក)។

ប៉ុន្តែ នៅក្នុងដំណើរការវះកាត់នោះ នាង ង្វៀន បានរងអាការៈគាំងបេះដូង ចំនួនពីរដង  ហើយក្រុមគ្រូពេទ្យ នៅក្នុងគ្លីនិក មិនបានហៅរកការជួយសង្គ្រោះបន្ទាន់ និងភ្លាមៗ ពីមន្ទីរពេទ្យធំនោះទេ។ ពួកគេបានទាក់ទង ទូរស័ព្ទទៅស្វែងរកការសង្គ្រោះ តែនៅរយៈពេល ៥ម៉ោងក្រោយ បន្ទាប់ពីភាពមិនប្រក្រតីនេះ កើតឡើងជាលើកដំបូង។

ហេតុការណ៍ បានកើតឡើងតាំងពីដើមខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានសារព័ត៌មាន ជាច្រើននៅសហរដ្ឋអាមេរិក យកមកចុះផ្សាយព្រោងព្រាត នៅចុងឆ្នាំនេះ ជាពិសេសបន្ទាប់ពីក្ដីក្ដាំ រវាងក្រុមគ្រួសារយុវតីរងគ្រោះ និងគ្លីនិក កំពុងស្វែងរកពន្លឺ នៃការពិត។

សារព័ត៌មានបានរាយការណ៍ថា បន្ទាប់ពីត្រូវបានដាក់ចូល ក្នុងបន្ទប់វះកាត់រួច នាង ង្វៀន បានទទួលការចាក់ថ្នាំសន្លប់ ជាលើកទីមួយ។ បន្ទាប់មក រូបនាងត្រូវបានក្រុមគ្រូពេទ្យ ទុកចោលមិនយកចិត្តទុកដាក់ អស់រយៈពេល១៥នាទី ខណៈបេះដូងនាង បានផ្អាកដំណើរការ។

មុខប្រែពណ៌ខៀវ រង​ពិការភាព​មិនស្លាប់​មិនរស់

រហូតលុះត្រា ស្ត្រីអ្នកថែរក្សាជំងឺម្នាក់ បានមើលឃើញពីអាការៈនេះ ទើបក្រុមគ្រូពេទ្យ នៅក្នុងគ្លីនិក ស្ទុះស្ទារប្រើម៉ាស៊ីន ធ្វើចលនាបេះដូង ដើម្បីឲ្យយុវតី ដឹងខ្លួនឡើងវិញ។ ក្នុងរយៈពេលនោះ ផ្ទៃមុខរបស់នាង ង្វៀន បានប្រែក្លាយទៅជាពណ៌ខៀវ។

នៅទីបំផុត គ្រូពេទ្យជំនាញ ខាងសង្គ្រោះបន្ទាន់ បានធ្វើអន្តរាគមន៍ បន្ទាប់ពីទទួលទូរស័ព្ទពីគ្លីនិក នៅ៥ម៉ោងក្រោយមក។ ៥ម៉ោង ដែលគ្រប់គ្រាន់ធ្វើឲ្យយុវតី ធ្លាក់ក្នុងអាការៈ‍ «ខូចប្រព័ន្ធខួរក្បាល» ដ៏ធ្ងន់ធ្ងរ និងមិនអាចព្យាបាលបាន។ ហើយពីពេលនោះមក នាង ង្វៀន បានស្ថិតក្នុងសភាព «មិនស្លាប់មិនរស់» និងរស់បានដោយសារ តែការបន្តក់អាហារសិប្បនិមិត្តប៉ុណ្ណោះ។

អ្នកស្រី លីន ហ្វាំ (Lynn Fam) ម្ដាយយុវតីរងគ្រោះ ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«យើងគ្រាន់តែចង់ដឹង ថាតើមានរឿងអ្វីកើតឡើង នៅពេលនោះ ក្នុងគ្លីនិក។ ខ្ញុំបានយល់ព្រម ឲ្យកូនខ្ញុំធ្វើតាមបំណងរបស់នាង (ការវះកាត់ពង្រីកសុដន់) ព្រោះខ្ញុំក៏បានឆ្លងកាត់ តាមវ័យដូចគ្នានេះដែរ តែយើងមិនគិតដល់សោះឡើយ ថាគ្រោះដ៏អាក្រក់ បានកើតឡើង ចំពោះកូនខ្ញុំអញ្ចឹងទេ។»

អ្នកស្រីបន្តថា៖

«រាងកាយស្ដូងស្ដឹងរបស់នាង នៅហ្នឹងមែនហើយ តែនាងមិនបាននៅ ជាមួយពួកយើងទៀតឡើយ។ និយាយទៅ ដូចជាយើងបានបាត់ កូនស្រីរបស់យើង រួចជាស្រេច។»

នៅក្នុងដំណាក់កាល នៃការប្ដឹងផ្ដល់ និងនៅខណៈតុលាការ នៅមិនទាន់បានកាត់សេច​ក្ដីនេះ គ្រូពេទ្យនៃគ្លីនិកខាងលើ នៅតែបន្តអាជីពរបស់ខ្លួន ជាអ្នកវះកាត់កែសម្ផស្ស បាននៅឡើយ។ ប៉ុន្តែក្រុមគ្រួសារនាង ង្វៀន បានអះអាងបន្ថែមថា បានប្ដឹងស្នើឲ្យតុលាការ បញ្ឈប់អាជីពរបស់គ្រូពេទ្យរូបនោះ ដើម្បីកុំឲ្យហេតុការណ៍របៀបនេះ កើតមានទៅលើជនរងគ្រោះដទៃទៀត នាពេលអានាគត៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ទទួលស្គាល់​ការផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី មកពី«បញ្ហា​សុខភាព»?

ផ្ទុយពីអ្នកនាំពាក្យ ដែលអះអាងថា ការផ្អាកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីចុងសប្ដាហ៍មុន មិនពាក់ព័ន្ធនឹងបញ្ហាសុខភាព របស់នាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានចេញមកអះអាង ដែលធ្វើឲ្យគេយល់ថា ការផ្អាកកិច្ចប្រជុំនោះ ...
កម្ពុជា

Covid-19៖ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងមួយថ្ងៃនេះ

ក្នុងថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងនោះម្នាក់ ជាស្ត្រីអាយុ៦២ឆ្នាំ និងម្នាក់ទៀត ជាបុរស​អាយុ​៤៦ឆ្នាំ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន និងប្រភពផ្លូវការ របស់ក្រសួងសុខាភិបាលកម្ពុជា នៅប៉ុន្មាននាទីមុននេះ។ ...
កម្ពុជា

Covid-19៖ បុរសវ័យចំណាស់​ម្នាក់ទៀត ស្លាប់​នៅព្រៃវែង

កម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាពរបស់ បុរសវ័យចំណាស់​ម្នាក់ទៀត ដែលវិជ្ជមានកូវីដ-១៩ (Covid-19) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបញ្ជាក់ថា បុរសវ័យ៦៩ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ«ខ» ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.