• បវរកញ្ញាបារាំង​ឆ្នាំ​២០១៩ ជា​យុវតី​មក​ពី​កណ្ដាល​មហាសាគរ​ប៉ាស៊ីភិក

    យុវតី «Vaimalama Chaves» អាយុ២៤ឆ្នាំ មកពីកោះ តាអ៊ីទី (Tahiti – ទឹកដីបារាំង នៅកណ្ដាលមហាសាគរប៉ាស៊ីភិក) បានជាប់ជាបវរកញ្ញា នៃប្រទេសបារាំង ប្រចាំឆ្នាំ២០១៩ នៅក្នុងមហោស្រពជ្រើសរើសដ៏អស្ចារ្យមួយ កាលពីយប់ម៉ិញ ដែលមានការចូលរួម ដោយបេក្ខនារីចំនួន ៣០នាក់ និងចៅក្រមកាត់សេចក្ដីចំនួន ៥នាក់ ដែលសុទ្ធតែជាស្ត្រី។  ស្ត្រីស្រស់ស្អាត សម្បុរស្រអែម ដែលមានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកការគ្រប់គ្រងទីផ្សារ បានពាក់ម្កុដពេជ្រ ជារាជនីសម្ផស្សសម្រាប់រយៈពេល១ឆ្នាំ បន្តតំណែងពីបវរកញ្ញាឆ្នាំមុន គឺនាង «Maëva Coucke» មកពីតំបន់ «Nord-Pas-de-Calais (ភាគខាងជើងបារាំង)»។ យុវតី ...
  • វិធីសាស្រ្ត​លើក​ទឹកចិត្ត សម្រាប់​ស្រីៗ​ដែល​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​គេ

    ទោះបីជាក្នុងទ្រឹស្តី និយាយថា រូបរាងខាងក្រៅស្អាត ក៏មិនទាន់គ្រប់គ្រាន់ស្មើនឹងចិត្តគំនិតខាងក្នុងយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើននៅតែឱ្យតម្លៃលើអ្វីដែលគេមើលឃើញនឹងភ្នែកមុនអ្វីផ្សេងទៀត។ បើនិយាយពីរឿងរូបសម្បត្តិ មនុស្សស្រីអាចគិតលើរឿងនេះ ច្រើនជាងមនុស្សប្រុស ជាពិសេសគំនិតដែលចង់ស្អាត ឬតូចចិត្តចំពោះរូបសម្រស់ខ្លួនឯង តែងតែបំផ្លាញទឹកចិត្តនាងជារឿយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថា គ្មាននរណាម្នាក់ កើតមកសុទ្ធតែស្អាត ឬល្អគ្រប់ដប់នោះទេ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន ក្នុងការជួយអ្នកឱ្យមើលឃើញពីតម្លៃខ្លួនឯង ជាជាងការផ្តោតតែលើរូបសម្បត្តិ។ ១. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ត្រូវគិតថា គេមានចំណុចស្អាតរបស់គេ ហើយយើងក៏មានចំណុចស្អាត របស់យើងដែរ។ ភាពស្អាតនៃរូបសម្រស់ មិនមែនមានន័យថា ទាល់តែអ្នកមានភ្នែកធំ ច្រមុះស្រួច ធ្មេញត្រង់ជួរ ទើបហៅថាស្អាតនោះទេ។ ចួនកាលអ្នកអាចមានភ្នែកតូចៗដែលមើលទៅគួរឱ្យស្រលាញ់ ឬពេលខ្លះ អ្នករវល់តែពិបាកចិត្ត ...
  • «យក​លោកសង្ឃ» សំណើចខ្លី

    សុខនិងសៅ កំពុងអង្គុយទទួលទានពោតស្ងោរនៅ មាត់ទន្លេ ខាងមុខព្រះបរមរាជវាំង។ រំពេចនោះ មាននារីពីរនាក់ពាក់អាវពណ៌លឿង ជិះម៉ូតូកាត់ពីមុខ។ សុខឃើញដូច្នេះ ក៏ស្រែកបែបបញ្ឆិតបញ្ឆៀងឡើង៖ – វើយ ញ៉ាំពោតអស់ប៉ុន្មានក៏អស់ចុះ ឲ្យតែបានលឿង! នារីទាំងពីនាក់ឆ្លើយតបមកវិញ៖ – ម៉េចក៏មិនទៅយកលោកសង្ឃទៅ !!! – … ???!!!