លោក អង់តូនីញ៉ូ ហ្គូតេរេស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាវ​នៅថ្ងៃចន្ទ​នេះ ឲ្យយោធានៃ​ប្រទេសភូមា ដែលបានធ្វើរដ្ឋប្រហារ កាលពី៣សប្ដាហ៍មុន ត្រូវ«បញ្ឈប់ជាបន្ទាន់» នូវការបង្ក្រាប​ទៅលើ​ការតវ៉ា​ទាំងឡាយ របស់ពលរដ្ឋភូមា។

សេចក្ដីអំពាវនាវរបស់លោក អង់តូនីញ៉ូ ហ្គូតេរេស ធ្វើឡើងតាមរយៈវីដេអូ ដែលត្រូវបានចាក់ផ្សាយ ក្នុងឱកាស​នៃការបើក​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់អង្គការពិភពលោកមួយនេះ។

លោកថ្លែងឡើងថា៖

«ថ្ងៃនេះ ខ្ញុំអំពាវនាវ​ទៅយោធាភូមា ឲ្យបញ្ឈប់ជាបន្ទាន់ នូវការបង្ក្រាប ដោះលែងបណ្ដាអ្នកជាប់ឃុំ បញ្ឈប់អំពើហិង្សា និងត្រូវគោរព​សិទ្ធិមនុស្ស​ ក៏ដូចជាឆន្ទៈរាស្ត្រ ដែលបានបញ្ចេញសម្លេងរបស់ពួកគេ នៅក្នុងការបោះឆ្នោតថ្មីៗនេះ។»

ការថ្លែងរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ ធ្វើឡើងក្នុងពេលតែមួយ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រី​ការបរទេស នៃសហភាពអ៊ឺរ៉ុប «EU» ដើម្បីសំដៅដាក់ទណ្ឌកម្មជាក់លាក់ និងចំទិសដៅ ទៅលើក្រុមមេដឹកនាំ​យោធាភូមា។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមក កងកម្លាំងប្រដាប់ដោយអាវុធ បានបើកការបាញ់រះ ទៅលើហ្វូងបាតុករបណ្ដាល​​ឲ្យបាតុករស្លាប់ យ៉ាងហោចពីរនាក់ និងរបួសច្រើននាក់។

ការបង្ក្រាបនោះ ទទួលបានប្រតិកម្មភ្លាមៗ ពីលោក អង់តូនីញ៉ូ ហ្គូតេរេស ក្នុងយប់ថ្ងៃដដែល (យប់ថ្ងៃសោរ៍ ចូលមក​ព្រឹក​ថ្ងៃអាទិត្យ)។ អគ្គលេខាធិការ អ.ស.ប បានបង្ហោះសារ​នៅលើ​បណ្ដាញសង្គមទ្វីសធើរ ធ្វើការថ្កោលទោស ចំពោះ​ការប្រើប្រាស់​កម្លាំង បង្ក្រាប​ការតវ៉ា​របស់ពលរដ្ឋ ដែលគ្មានអាវុធដូច្នេះថា៖

«ខ្ញុំថ្កោលទោស ការប្រើប្រាស់អំពើហិង្សា ដ៏រង្គាល នៅភូមា។ ការប្រើប្រាស់កម្លាំងបង្ក្រាប ការសម្លុតគម្រាមកំហែង និង​ការធ្វើទុក្ខបុកម្នេញ ប្រឆាំងនឹងបាតុករអហិង្សា ជារឿងមិនអាចទទួលបានឡើយ។»

លោកបន្តថា៖

«ពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងការជួបជុំគ្នា ដោយសន្តិវិធី។ ខ្ញុំអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ត្រូវគោរពលទ្ធផល នៃ​ការបោះឆ្នោត និងត្រូវបង្កើត​ឲ្យមានឡើងវិញ នូវរដ្ឋាភិបាលស៊ីវិល៕»



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាមានទាហានមួកខៀវម្នាក់ ស្លាប់ ដោយសារ​​ជំងឺ «Covid-19»

លោកឧត្ដមសេនីយទោ ស សាវី ដែលបានបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំង របស់​អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី បានទទួល​មរណភាព ដោយសារ​​ជំងឺ «Covid-19»។ នេះ បើតាមការប្រកាស របស់អង្គការសហប្រជាជាតិ ...
កម្ពុជា

អ.ស.ប នឹងប្រជុំ​ពិនិត្យមើល​ស្ថានភាព​«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងចុងខែនេះ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលកំណត់ត្រា«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងថ្ងៃពុធទី៣០ ខែមករា ឆ្នាំ២០១៩ខាងមុខ។ ប្រទេសចំនួន៨៣ បានចុះឈ្មោះនៅក្នុងបញ្ជី នៃរបៀបវារៈរបស់កិច្ចប្រជុំ ដើម្បីលើកឡើង ពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរាជាណាចក្រមួយនេះ។ ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.