របាយការណ៍ឯកសារលំអិត

ស្រីលង្កា៖ «វីរបុរស»​ម្នាក់នេះ​បាន​ពលី​ជីវិត ព្រោះ​បាន​រារាំង​ភេរវជន

ជាងមួយសប្តាហ៍កន្លងទៅហើយ បន្ទាប់ពីព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ដែលសម្លាប់និងធ្វើឲ្យរបួសមនុស្ស រាប់រយនាក់ តែបណ្ដាជនស្រីលង្កាជាច្រើននាក់ នៅតែត្រឡប់ទៅសំដែង​គារវកិច្ច នៅចំពោះភរិយាមេម៉ាយ និងគ្រួសារ​របស់សពលោក «Ramesh Raju» នៅឡើយ។ បុរសម្នាក់នេះ បានពលីជីវិតខ្លួនឯង ព្រោះ​បាន​រារាំង​ភេរវជន កុំឲ្យសម្រេចបំណង ក្នុងការផ្ដាច់ជីវិតមនុស្ស​រាប់រយនាក់។

នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩ លោក «Ramesh Raju» អាយុ៤០ឆ្នាំ បានស្ម័គ្រចិត្តធ្វើជាភ្នាក់ងារសន្តិសុខ ដើម្បីជួយសម្រួលនៅត្រង់ទ្វាចូល ទៅកាន់ព្រះវិហារ​កាតូលិកមួយ នៃក្រុង «Batticaloa» (ភាគខាងកើតកោះស្រីលង្កា) ដែលបានរៀបចំកម្មវិធីសូត្រធម៌ ដើម្បីប្រារព្ធពិធីបុណ្យ ព្រះយ៉េស៊ូរស់ឡើងវិញ។

ពីក្នុងចំណោមមនុស្សម្នា​ជាច្រើននាក់ លោក «Ramesh Raju» បានឃើញបុរសចម្លែកម្នាក់ មានបំណងដើរចូលក្នុងព្រះវិហារ ដោយមានកាន់នៅនឹងដៃ នូវស្បោងធំៗចំនួនពីរ។ លោកបានប្រាប់ជនម្នាក់នេះ ឲ្យទុកស្បោងទាំងពីរ នៅខាងក្រៅ មុននឹងជម្លោះពាក្យសំដីមួយ បានផ្ទុះឡើង។

គឺនៅរំពេចនោះហើយ ដែលគ្រាប់បែកបានផ្ទុះឡើង សម្លាប់លោក «Ramesh Raju» និងមនុស្ស២៨នាក់ទៀត ក្នុងនោះ១៤នាក់ជាកុមារ នៅនឹងកន្លែង (ខាងក្រៅព្រះវិហារ)។ ចំណែកឯមនុស្ស ជាង៦០០នាក់​ផ្សេងទៀត ដែលកំពុងនៅក្នុងព្រះវិហារ ត្រូវបានជួយឲ្យផុត​ពីគ្រោះថ្នាក់។

ជនចម្លែក ដែលមានបំណងនាំស្បោង ចូលទៅក្នុងព្រះវិហារ ត្រូវបានស្គាល់នៅក្រោយមក ថាជាភេរវជនអត្តឃាត ដែលចង់បំផ្ទុះគ្រាប់បែក នៅក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកផ្សេងទៀត នៅព្រឹកថ្ងៃដដែលនោះ ដែលធ្វើឲ្យមនុស្សស្លាប់ជាង២៥០នាក់ របួសជាង៥០០នាក់ នៅទូទាំងប្រទេសស្រីលង្កា។

ឪពុករបស់លោក «Ramesh Raju» គឺលោក «Velusami Raju» ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកចុះផ្សាយថា៖

«នៅពេលដែល កូនខ្ញុំម្នាក់នេះ បានឃើញហេតុការណ៍មិនស្រួលនេះ ខ្លួនវាពិតជាអាចគេចខ្លួនបាន តែវាបានសម្រេចចិត្ត ចូលទៅប្រឈមមុខ ជាមួយជនចម្លែក ដើម្បីរារាំងកុំឲ្យជននេះ ចូលទៅក្នុងព្រះវិហារ។»

«ពលី ព្រោះ​បាន​រារាំង​ភេរវជន និងបាន​សង្គ្រោះ​​ជីវិតមនុស្ស»

លោក «Ramesh Raju» ជាបង្គោលធំនៅក្នុងគ្រួសារ ដែលមានបងប្អូន៥នាក់ ប្រុស​២នាក់ និងស្រី​៣នាក់។ លោកជាបងធំជាងគេ និងជាឪពុករបស់កុមារពីរនាក់។ លោកបានរៀបការជាមួយស្ត្រីម្នាក់ ដែលលោកបានស្រឡាញ់ តាំងពីវ័យសិក្សា និងបានបើកក្រុមហ៊ុន​រកទទួលទានមួយ តាំងពីលោក​មានអាយុ​២៨ឆ្នាំ។

លោក «Ramesh Raju » ភរិយា និងកូនស្រីប្រុសរបស់លោក។

បុរសចំណាស់ជាឪពុក បានបន្តថា៖

«ខ្ញុំមានមោទនភាពណាស់ ដែលកូនខ្ញុំបានជួយសង្គ្រោះជីវិតមនុស្ស រាប់សិបនាក់ផ្សេងទៀតដូច្នេះ ជាពិសេសសង្គ្រោះជីវិតកុមារ។»

បុរសចំណាស់អាយុ៦៣ឆ្នាំ បានរំឭកឡើងវិញ ពីហេតុការណ៍នោះថា កូនប្រុសរបស់លោក បានទូរស័ព្ទមកលោក នៅមុនគ្រាប់បែកផ្ទុះ និងបានបញ្ជាក់ថា នឹងទូរស័ព្ទមកជាថ្មី បន្ទាប់ពីខ្លួនបានបញ្ចប់ការងារ ជាភ្នាក់ងារសន្តិសុខស្ម័គ្រចិត្ត នោះរួចរាល់។

ប៉ុន្តែ នៅពេលទូរស័ព្ទរោទិ៍សារជាថ្មី គឺជាសម្លេងរបស់អ្នកធ្វើការ នៅក្នុងព្រះវិហារ ដែលបញ្ជាក់ថា កូនប្រុសច្បងរបស់លោក បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនោះ។ កូនស្រីលោកម្នាក់ រួមនឹងស្វាមីរបស់នាង និងកូនប្រុសរបស់ពួកគេ អាយុពីរខួបម្នាក់ទៀត ក៏ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍នេះដែរ។

លោក «Velusami Raju» បានបន្តភាពក្ដុកក្ដួលរបស់លោក ដោយរលីងរលោងទឹកភ្នែកថា៖

«ខ្ញុំបានបាត់បង់ចៅប្រុសខ្ញុំម្នាក់។ តែក្នុងពេលជាមួយគ្នានេះ ខ្ញុំមានមោទនភាពណាស់ ដែលកូនប្រុសខ្ញុំ បានជួយជីវិតកុមាររាប់សិបនាក់ផ្សេងទៀត ដើម្បីកុំឲ្យគ្រួសាររបស់ពួកគេ រងភាពខ្លោចផ្សារ ដូចអ្វីដែលគ្រួសារខ្ញុំកំពុងឆ្លងកាត់នេះ៕»

Ce héros a empêché un attentat au Sri Lanka

Ramesh Raju a empêché un kamikaze de rentrer dans une église de la ville de Batticaloa le 21 avril pendant Pâques, sauvant 600 personnes à l’intérieur. il a été tué dans l’explosion.

Publiée par Le Figaro sur Samedi 27 avril 2019


You may also like

ដំណឹង

ភេរវកម្ម​នៅ​ស្ត្រាស្បួរ៍៖ ស្លាប់​៣នាក់ របួស​១៣នាក់ បារាំង​តម្លើង​កម្រិត​ការពារ​សន្តិសុខ

មកដល់នាទីនេះ តុល្យភាពចុងក្រោយ និងជាបណ្ដោះអាសន្ន បានឲ្យដឹងថា មនុស្ស​៣នាក់ បានស្លាប់ និង១៣នាក់រងរបួស ក្នុងនោះ ៨នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាញ់រះមួយ កាលពីយប់ម៉ិញ ពីសំណាក់បុរសម្នាក់ ...
ដំណឹង

អាហ្វហ្គានីស្ដង់៖ ISIS ទទួលស្គាល់​ភេរវកម្ម​៧ដង ក្នុងក្រុង​«ភាគខាងកើត»

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បានចេញមុខមកទទួលស្គាល់ ភេរវកម្មបំផ្ទុះគ្រាប់បែក ច្រើនដងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ...
ដំណឹង

ដាណឺម៉ាក៖ ផ្ទុះអាវុធ​ក្នុងផ្សារទំនើប​កណ្ដាលរាជធានី – ស្លាប់​«៣នាក់»

មនុស្ស«៣នាក់»បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្ទុះអាវុធមួយ ដែលបានកើតឡើង វេលាក្បាលព្រលប់ថ្ងៃអាទិត្យ ក្នុងផ្សារទំនើបមួយកន្លែង នៃរាជធានី កូប៉ិនហាក (Copenhague) ប្រទេសដាណឺម៉ាក។ នេះបើតាមការអះអាង របស់នគរបាលដាណឺម៉ាក ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...