• ស្រីលង្កា​ចេញ​ក្រឹត្យ អនុញ្ញាត​ជាថ្មី​​ឲ្យអាជ្ញាធរ​អាច«ផ្ទុះអាវុធ»

    បន្ទាប់ពីផ្ទុះអំពើហិង្សា ប្រឆាំងបណ្ដាជនឥស្លាម បណ្ដាលឲ្យមាន​មនុស្សស្លាប់​ម្នាក់មក ប្រទេសស្រីលង្កាទាំងមូលត្រូវបានដាក់ ទៅក្នុងសភាពប្រុងប្រយ័ត្ន កម្រិតខ្ពស់បំផុត និងអនុញ្ញាតជាថ្មី ឲ្យអាជ្ញាធរ​អាច​ធ្វើការ«ផ្ទុះអាវុធ»។ ក្រឹត្យប្រកាសដាក់ប្រទេសទាំងមូល ទៅក្នុងភាពប្រុងប្រយ័ត្ន បានចេញនៅថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ជាបន្តបន្ទាប់ និងជាពិសេសផ្ទុះឡើង ក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម។ បុរសកាន់សាសនាឥស្លាមម្នាក់ ដែលបានស្លាប់នោះ ត្រូវបានក្រុមនុស្សចូលទៅវាយដំ ដល់ក្នុងរោងជាងរបស់ខ្លួន។ នគរបាលបានប្រកាសថា បានឃាត់ខ្លួន មនុស្ស១៣នាក់ ដែលជាប់សង្ស័យ ក្នុងអំពើហិង្សាថ្មីៗទាំងនោះ។ បណ្ដាញសង្គម មានដូចជាហ្វេសប៊ុក (Facebook) វ៉ាត់ស្អាប់ (WhatsApp) យូធូប (YouTube) និងអ៊ិនស្ដាហ្គ្រាម (Instagram) ត្រូវបានរាំងខ្ទប់ក្នុងថ្ងៃចន្ទ ...
  • ស្រីលង្កា៖ «វីរបុរស»​ម្នាក់នេះ​បាន​ពលី​ជីវិត ព្រោះ​បាន​រារាំង​ភេរវជន

    ជាងមួយសប្តាហ៍កន្លងទៅហើយ បន្ទាប់ពីព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក ដែលសម្លាប់និងធ្វើឲ្យរបួសមនុស្ស រាប់រយនាក់ តែបណ្ដាជនស្រីលង្កាជាច្រើននាក់ នៅតែត្រឡប់ទៅសំដែង​គារវកិច្ច នៅចំពោះភរិយាមេម៉ាយ និងគ្រួសារ​របស់សពលោក «Ramesh Raju» នៅឡើយ។ បុរសម្នាក់នេះ បានពលីជីវិតខ្លួនឯង ព្រោះ​បាន​រារាំង​ភេរវជន កុំឲ្យសម្រេចបំណង ក្នុងការផ្ដាច់ជីវិតមនុស្ស​រាប់រយនាក់។ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩ លោក «Ramesh Raju» អាយុ៤០ឆ្នាំ បានស្ម័គ្រចិត្តធ្វើជាភ្នាក់ងារសន្តិសុខ ដើម្បីជួយសម្រួលនៅត្រង់ទ្វាចូល ទៅកាន់ព្រះវិហារ​កាតូលិកមួយ នៃក្រុង «Batticaloa» (ភាគខាងកើតកោះស្រីលង្កា) ដែលបានរៀបចំកម្មវិធីសូត្រធម៌ ដើម្បីប្រារព្ធពិធីបុណ្យ ព្រះយ៉េស៊ូរស់ឡើងវិញ។ ពីក្នុងចំណោមមនុស្សម្នា​ជាច្រើននាក់ លោក «Ramesh ...
  • ភេរវកម្មនៅស្រីលង្កា ជា«ការ​សងសឹក»នឹងការបាញ់ប្រហារនៅ​ញ៉ូហ្សេឡេន

    រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក «Ruwan Wijewardene» បានថ្លែងក្នុងរដ្ឋសភា នៅថ្ងៃអង្គារនេះថា ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង កាលពីថ្ងៃអាទិត្យ ទំនងជា«ការ​សងសឹក» ចំពោះការបាញ់ប្រហារ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម នៅក្រុង «Christchurch» ប្រទេសញ៉ូហ្សេឡេន កាលពីពាក់កណ្ដាលខែកន្លងទៅ។ លោករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ការស៊ើបអង្កេតជំហានដំបូង បានឲ្យដឹងថា អ្វីដែលបានកើតឡើង នៅស្រីលង្កា គឺជាទង្វើដើម្បីសងសឹក ទៅនឹងការវាយប្រហារ ប្រឆាំងអ្នកកាន់សាសនាឥស្លាម នៅក្រុង “Christchurch”។» «ការ​សងសឹក» នៃក្រុមឥស្លាមនិយមជ្រុល? កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ជនម្នាក់ប្រដាប់ដោយអាវុធ បានចូលទៅបាញ់រះ ...
  • កម្ពុជា​ថ្កោលទោស​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅ​ស្រីលង្កា

    ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស​ បានចេញសេចក្ដីថ្លែងការណ៍ ដែលទើបទទួលបានក្នុងថ្ងៃនេះ ថ្កោលទោសអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកច្រើនកន្លែង នៅ​ស្រីលង្កា កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍របស់របបក្រុងភ្នំពេញ ដែលបានចុះថ្ងៃខែ នៅថ្ងៃទី២១ ខែមេសា បានឲ្យដឹងថា កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអំពើហឹង្សាដ៏ សាហាវឃោឃៅនេះ ហើយទង្វើបង្កឲ្យមានការភ័យខ្លាច និងជ្រុលនិយម ដ៏គួរឲ្យស្អប់ខ្ពើមនេះ និងមិនត្រូវអត់ឱនឲ្យ ជាដាច់ខាត។ សេចក្ដីថ្លែងការណ៍ បានឲ្យដឹងទៀតថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវសមានទុក្ខ ដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់បែកដ៏គួរឲ្យស្អប់ខ្ពើម នៅប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។» តុល្យភាពចុងក្រោយ ...
  • ភេរវកម្ម​នៅ​ស្រីលង្កា៖ «ជនរងគ្រោះ»​កើនឡើង​ជិត​៣០០នាក់

    តុល្យភាពថ្មីដែលធ្លាក់មកដល់ នៅក្នុងថ្ងៃចន្ទនេះ បានឲ្យដឹងថា «ជនរងគ្រោះ»ដល់ជីវិត បានកើនឡើងដល់ ២៩០នាក់ ខណៈជនរងរបួស មានប្រមាណជា៥០០នាក់។ អាជ្ញាធរស្រីលង្កា បានអះអាងថា បានដោះបង្កៃគ្រាប់បែកមួយ ដែលត្រូវបានរកឃើញ នៅក្បែរព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានីកូឡំបូ ក្នុងយប់ថ្ងៃអាទិត្យ។ ជនសង្ស័យ១៣នាក់ ត្រូវបានឃាត់ខ្លួន។ រដ្ឋាភិបាលស្រីលង្កា បានចេញក្រឹត្យអនុញ្ញាត ឲ្យកងកម្លាំងអាជ្ញាធរអាចផ្ទុះអាវុធ ហើយបានបិទបណ្ដាញសង្គម ជាបណ្ដោះអាសន្ន។ នាយករដ្ឋមន្ត្រីស្រីលង្កា លោក «Ranil Wicramasinghe» បានប្រកាសថា នឹងចាត់គ្រប់វិធានការ ដើម្បីកម្ទេចបណ្ដាញភេរវនិយម នៅក្នុងប្រទេស ឲ្យដល់ឫសគល់។ កាលពីព្រឹកថ្ងៃអាទិត្យ ការបំផ្ទុះគ្រាប់បែកចំនួន៦គ្រាប់ ក្បែរៗគ្នា បានកើតឡើង ...
  • នាយករដ្ឋមន្ត្រី​ស្រីលង្កា លាលែង​ពី​តំណែង

    ការតែងតាំងដ៏ចម្រូងចម្រាស ឲ្យលោក «Mahinda Rajapakse» ឡើងធ្វើជា នាយករដ្ឋមន្ត្រី​ស្រីលង្កា បានបង្កើតឲ្យមានភាពតានតឹង និងធ្វើឲ្យជាប់គាំង ផ្នែកនយោបាយ សម្រាប់ប្រទេសស្រីលង្កាទាំងមូល តាំងពី៧សប្ដាហ៍មកហើយ។ ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោក «Mahinda Rajapakse» អតីតប្រធានាធិបតី រវាងពីឆ្នាំ ២០០៥ មកទល់ឆ្នាំ២០១៥ ដែលល្បីថា បានរំលោភសិទ្ធិមនុស្សយ៉ាងសម្បើមនោះ បានធ្វើពិធីសាសនាមួយ នៅគេហដ្ឋានរបស់លោក ហើយបានចុះហត្ថលេខា នៅលើអនុក្រិត្យមួយ ស្ដីពីការលាលែងរបស់លោក ចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ លោក «Mahinda Rajapakse» មិនបានធ្វើការប្រកាសភ្លាមៗ ទៅកាន់ក្រុមអ្នកសារព័ត៌មានទេ។ ...