ដំណឹងអាស៊ី-ប៉ាស៊ីភិក

ភេរវកម្មនៅស្រីលង្កា ជា«ការ​សងសឹក»នឹងការបាញ់ប្រហារនៅ​ញ៉ូហ្សេឡេន

រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក «Ruwan Wijewardene» បានថ្លែងក្នុងរដ្ឋសភា នៅថ្ងៃអង្គារនេះថា ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង កាលពីថ្ងៃអាទិត្យ ទំនងជា«ការ​សងសឹក» ចំពោះការបាញ់ប្រហារ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម នៅក្រុង «Christchurch» ប្រទេសញ៉ូហ្សេឡេន កាលពីពាក់កណ្ដាលខែកន្លងទៅ។

លោករដ្ឋមន្ត្រី បានថ្លែងឡើងថា៖

«ការស៊ើបអង្កេតជំហានដំបូង បានឲ្យដឹងថា អ្វីដែលបានកើតឡើង នៅស្រីលង្កា គឺជាទង្វើដើម្បីសងសឹក ទៅនឹងការវាយប្រហារ ប្រឆាំងអ្នកកាន់សាសនាឥស្លាម នៅក្រុង “Christchurch”។»

«ការ​សងសឹក» នៃក្រុមឥស្លាមនិយមជ្រុល?

កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ជនម្នាក់ប្រដាប់ដោយអាវុធ បានចូលទៅបាញ់រះ ទៅលើបណ្ដាជនកាន់សាសនាឥស្លាម នៅក្នុងព្រះវិហារឥស្លាមពីរកន្លែង ក្នុងក្រុង «Christchurch» នៃប្រទេសញ៉ូហ្សេឡេន បណ្ដាឲ្យមានមនុស្សស្លាប់ ៥០នាក់ និងរបួសច្រើនសិបនាក់ទៀត។

លោក «Ruwan Wijewardene» បានថ្លែងពន្យល់ថា ក្រុមឥស្លាមនិយមក្នុងស្រុកមួយ ឈ្មោះ «National Thowheeth Jama’ath (NTJ)» ទំនងជានៅពីក្រោយទង្វើភេរវកម្មទាំងនោះ។ លោកបន្តថា ក្រុមនេះមានទំនាក់ទំនងស្និត ជាមួយក្រុមឥស្លាមនិយមជ្រុលមួយទៀត ឈ្មោះ «Jamaat-ul-Mujahideen India (JMI)» ដែលមានទីតាំង នៅក្នុងប្រទេសឥណ្ឌា។

មនុស្សស្លាប់កើនឡើង ដល់៣១០នាក់…

សារព័ត៌មានក្នុងស្រុក បានអះអាងថា ក្រុម «JMI» មានបណ្ដាញរបស់ខ្លួន ក្នុងតំបន់ច្រើនកន្លែង ទាំងនៅប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ដង់។

លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេសស្រីលង្កា ទទួលបានជំនួយយ៉ាងច្រើន ក្នុងការស៊ើបអង្កេត ពីសំណាក់សហគមន៍អន្តរជាតិ ប៉ុន្តែមិនបានបញ្ជាក់ ឲ្យបានលំអិតជាងនេះទេ។ លោកបានស្នើ ឲ្យរដ្ឋាភិបាលស្រីលង្កា ដាក់ក្រុម «NTJ» ចូលទៅក្នុងបញ្ជី នៃអង្គការភេរវនិយម ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរ អាចមានចំណាត់ការ ទៅលើសមាជិក​របស់ក្រុមនេះ។

តុល្យភាព​នៃការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង លើកោះស្រីលង្កា កាលពីថ្ងៃអាទិត្យ បានបន្តកើនឡើងទៀត។ ចំនួនមនុស្សស្លាប់ បានកើនឡើង ពី២៩០នាក់ កាលពីម្សិលម៉ិញ មកដល់៣១០នាក់ ក្នុងថ្ងៃអង្គារនេះ។ នគរបាលស្រីលង្កា បានអះអាងថា អ្នកស្លាប់បានកើនឡើង ដោយសារអ្នករងរបួសច្រើននាក់ បានផុតដង្ហើម​ជាបន្តបន្ទាប់ នៅឯមន្ទីរពេទ្យ។

មកដល់ម៉ោងនេះ អាជ្ញាធរស្រីលង្កាបានធ្វើការឃាត់ខ្លួន មនុស្សជាង៤០នាក់ហើយ៕



លំអិតបន្ថែមទៀត

ដំណឹង

ផ្ទុះ​កញ្ចប់​ផ្លុងចោល​មួយ ក្នុង​ក្រុង​លីយ៉ុង ខាងត្បូង​បារាំង របួស​៨នាក់

ការផ្ទុះមួយ បានកើតឡើងនៅល្ងាចថ្ងៃសុក្រនេះ ក្នុង​ក្រុង​លីយ៉ុង (Lyon) ភាគខាងត្បូងបារាំង នៅលើដងផ្លូវសម្រាប់អ្នកថ្មើរជើង (សង្កាត់លេង២)។ តុល្យភាព ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលតំបន់ បានអះអាងថា មនុស្ស៨នាក់បានរងរបួសស្រាល និងភាគច្រើនពីក្នុងចំណោមនោះ បានរងរបួសនៅនឹងជើង។ ...
ដំណឹង

អាហ្វហ្គានីស្ដង់៖ ISIS ទទួលស្គាល់​ភេរវកម្ម​៧ដង ក្នុងក្រុង​«ភាគខាងកើត»

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បានចេញមុខមកទទួលស្គាល់ ភេរវកម្មបំផ្ទុះគ្រាប់បែក ច្រើនដងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ...
ទិដ្ឋភាពកងកម្លាំងនគរបាល កំពុងធ្វើប្រតិបត្តិការ បង្ក្រាបភេរវកម្ម នៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

អូទ្រីស៖ ផ្ទុះអំពើភេរវកម្ម​៦កន្លែង ក្នុងរដ្ឋធានី​វីយែន យប់ថ្ងៃចន្ទនេះ

ការផ្ទុះអាវុធជាច្រើន បានកើតឡើង ក្នុងរដ្ឋធានី​វីយែន (Vienne) នៃប្រទេសអូទ្រីស យប់ថ្ងៃចន្ទនេះ។ របាយការណ៍ដំបូង ផ្សាយដោយសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា នគរបាលម្នាក់ និងខ្មាន់កាំភ្លើងម្នាក់ទៀត បានស្លាប់ ខណៈមនុស្សច្រើននាក់ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...