ទស្សនៈប្រិយមិត្តឯកសារលំអិត

ទស្សនៈអ្នកអាន ៖ «ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»

ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ នឹកស្រមៃសុវណ្ណភូមិមាតុរុងរឿង

រាល់ឆ្នាំ ខ្ញុំក្រៀមក្រំឥតឧបមា ព្រោះតែរស់នៅឯកា ឥតបងឥតប្អូន ដោយហេតុតែ របបប៉ុលពតឥតសាសនា។

មនុស្សទេ ដែលបង្កើតសាសនា មិនមែនសាសនាបង្កើតមនុស្សទេ។ ពុទ្ធសាសនា ទើបកើតមានជាង២០០០ឆ្នាំ ឯមនុស្សមាននៅលើដី ច្រើនម៉ឺនឆ្នាំ។ មនុស្សទេ ដែលបំបាត់សាសនា។ ប៉ុលពតកំទេចអស់សាសនា វត្តអារាម។

អ្នកដឹកនាំអាក្រក់ មានចំណេះខាងជាងឈើ អួតសុទ្ធតែមហាលោតផ្លោះ មហាអស្ចារ្យ នាំប្រទេសទាំងមូល ឱយក្លាយជាឋាននរក។ អ្នកដឹកនាំខ្មែរ គ្មានគិតជួយ ឱ្យប្រជានុរាស្ត្ររុងរឿង សម្បូណ៌សប្បាយទេ បានអំណាច សំរាប់តែសងសឹកគ្នា តែប៉ុណ្នោះ៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

ឯវប្បធម៌ជប៉ុន ដែលជាសង្គមល្អ ជួយរក្សាគ្នាទៅវិញទៅមក គេថា «ពេលទឺកឡើង កប៉ាល់ក្តី ទូកក្តី ឡើងតាមទឺក»។

—————————
ដោយ  ជៀប គិមហ៊ាង
—————————

អត្ថបទស្ដីពី«ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

អត្ថបទខាងលើ ត្រូវបានសរសេរ​ ជាប្រយោគខ្លីៗ ដោយ​ស្មេរ​ដាក់​ឈ្មោះ «ជៀប គិមហ៊ាង»។ ដោយអះអាងថា ជាអ្នកនិពន្ធរឿង «ក្រឡេកមើលភ្លើងឆេះស្រុកខ្មែរ ពីត្រើយម្ខាង» ទទួលជ័យលាភី លេខមួយ ពីសមាគមអ្នកនិពន្ធនៅបរទេស នឺងរឿង «ក្រឡកមើលផ្កាយ» ទទួលជ័យលាភីលេខមួយ ពីសមាគមអក្សរសាស្ត្រនូហាច លោក ជៀប គិមហ៊ាង បានផ្ដើមឃ្លាមួយថា៖ «នឺកស្រណោះ ដល់អ្នកដែល​ចែកឋានទៅ ព្រោះតែអំពើព្រៃផ្សៃ និងជនរួមឈាម ដែលរស់នៅបច្ចុប្បន្ន រងគ្រោះព្រោះតែអំពើអយុត្តិធម៌»។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិន​ជា​ប្រិយមិត្ត​​មិន​ចង់​​បញ្ចេញ​ឈ្មោះ



លំអិតបន្ថែមទៀត

លោក អ៊ីវង់ ហែម សមិទ្ធិករភាពយន្ដខ្មែរ តាំងពីទសវត្សឆ្នាំ៦០។ (រូបថតឯកសារប្រិយមិត្ត)
កិច្ចសម្ភាស

អ៊ីវង់ ហែម ៖ លំអងផេះផង់​នៃ​«វិស័យភាពយន្ត​ខ្មែរ» នៅ​ក្រោយ​សង្រ្គាម

នៅទសវត្សឆ្នាំ៦០ វិស័យភាពយន្ត​ខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបាន​ធ្លាក់​មកដល់ ​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេស​នៅក្នុង​របប​វាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុង​ទសវត្សឆ្នាំ ...
ទស្សនៈប្រិយមិត្ត

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ​សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ​មុនលោក កែម ...
កម្ពុជា

អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។ ខាងលើនេះ ជាដំណកស្រង់ឃ្លាសំខាន់ចំនួនពីរ ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...

Comments are closed.