• អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

    សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ម៉ុល បែរជាសរសេរអារម្ភកថា និយាយអំពីបញ្ហាសង្គមជាតិ ជាពិសេសពីគ្រោះថ្នាក់ចំពោះមុខ ទល់នឹងសាសន៍ យួន-សៀម និងសារសំខាន់ជាច្រើន ដែលលោកចង់ផ្តល់ឱ្យកូនខ្មែរ មិនថាសម័យនោះ ឬសម័យក្រោយៗ ត្រូវតែមានស្មារតី ស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដងស្រង់យកខ្លឹមសារសំខាន់ នៃអារម្ភកថារបស់លោក ក្នុងសៀវភៅ«គុកនយោបាយ» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៧១នោះ មកជម្រាបប្រិយមិត្តបន្ត ដូចខាងក្រោម៖ ហេតុដែលយើងរំឭកឡើងវិញ នូវអតីតកាលរបស់យើង ...
  • ទស្សនៈ​អ្នក​អាន៖ «ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»

    អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរ​ ជាប្រយោគខ្លីៗ ដោយ​ស្មេរ​ដាក់​ឈ្មោះ «ជៀប គិមហ៊ាង»។ ដោយអះអាងថា ជាអ្នកនិពន្ធរឿង «ក្រឡេកមើលភ្លើងឆេះស្រុកខ្មែរ ពីត្រើយម្ខាង» ទទួលជ័យលាភី លេខមួយ ពីសមាគមអ្នកនិពន្ធនៅបរទេស នឺងរឿង «ក្រឡកមើលផ្កាយ» ទទួលជ័យលាភីលេខមួយ ពីសមាគមអក្សរសាស្ត្រនូហាច លោក ជៀប គិមហ៊ាង បានផ្ដើមឃ្លាមួយថា៖ «នឺកស្រណោះ ដល់អ្នកដែល​ចែកឋានទៅ ព្រោះតែអំពើព្រៃផ្សៃ និងជនរួមឈាម ដែលរស់នៅបច្ចុប្បន្ន រងគ្រោះព្រោះតែអំពើអយុត្តិធម៌»។ ទស្សនាវដ្ដី សូម​យក​ប្រយោគ​​ខ្លីៗនោះ មកចុះផ្សាយទាំងស្រុង (*) ដូចតទៅ។ ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ ...