• ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​ជន​ដែល​បង្អើល មិនឱ្យ​ចាយប្រាក់​ដុល្លារ​ខ្នាតតូច

    មិនត្រឹមតែជនទាំងឡាយ ដែលបំផុសបំផុល មិនឱ្យ​ចាយប្រាក់​ដុល្លារ​ខ្នាតតូច នោះ​ប៉ុណ្ណោះ​ទេ បើសូម្បី​អ្នកកាត់ទឹក ក្រដាសប្រាក់ទាំងនេះ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​តាមចាប់ខ្លួន មក​ផ្ដន្ទាទោស​ដែរ។ លោកបានទាំងហៅ ក្រុមប្រឆាំង ដែល​រិះគន់​លោក ក្នុងរឿងនេះ ថាជា​«មនុស្សចង្រៃ»​ថែមទៀត។ ថ្លែងក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំពោះមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ មេដឹកនាំក្រុងភ្នំពេញ បាន​ប្រកាស​ថា៖ «នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រកឃើញ​ចាប់ឲ្យបាន បើនៅតែបន្ត ចាប់ខ្លួនទៅ ទោះបីគុកចង្អៀត តែគុកនៅអាចដាក់បាន ...
  • សម រង្ស៊ី លើកពី​មូលហេតុ​៣ ដែល​ប្រាក់រៀល​មិន​ត្រូវបាន​ប្រើ ឲ្យ​ធំ​ទូលាយ

    មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលជាអ្នកសេដ្ឋកិច្ច​មួយរូបផង បាន​«លើកពី​មូលហេតុ​៣» ដើម្បីពន្យល់ថា ហេតុអ្វីបានជាចរាចរណ៍ប្រាក់រៀល នៅកម្ពុជា មានចំនួន​ដ៏តិចតួច។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើង នៅលើបណ្ដាញសង្កមថា ក្នុងចំនួន​សាច់ប្រាក់ ដែលចរាចរណ៍​សព្វថ្ងៃ (Money Supply) នៅប្រទេសកម្ពុជា ប្រាក់រៀល​មាន​ប្រមាណតែ ១០ ភាគរយទេ ឯប្រាក់ដុល្លារអាមេរិក មានរហូតដល់ទៅ ៩០ ភាគរយ។ លោក រង្ស៊ី បានបន្តថា៖ «ចំពោះប្រទេសកម្ពុជាសព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរ ក៏ដូចអ្នកវិនិយោគ និងអ្នក​ធ្វើជំនួញ​អន្តរជាតិ​ទាំងឡាយ គេចូលចិត្តប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ជាជាងប្រាក់រៀល ពីព្រោះ​គេមិនទុកចិត្ត ...
  • ខ្លីៗ​ពីបារាំង និយាយពី​ការហក់ចូល​ទីផ្សារភាគហ៊ុន របស់​ធនាគារ​អេស៊ីលីដា

    វិធានការណ៍បន្ថែម «ជុំទី៤» និងការហក់ចូលទីផ្សារភាគហ៊ុន របស់​ធនាគារ​អេស៊ីលីដា ជាប្រធានបទពីរចំណុច នៅក្នុងរបាយការណ៍ខ្លីៗ ដែលរដ្ឋាភិបាលបារាំង ធ្វើឡើង​ក្នុងសប្ដាហ៍ទី២២ អំពីហេតុការណ៍សំខាន់​ចុងក្រោយ ពីប្រទេសកម្ពុជា។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ខ្លឹមសារ នៃរបាយការណ៍នោះ មកជម្រាប​ជូន​ប្រិយមិត្ត ដូចតទៅ៖ ១) រដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី ២៦ ឧសភា ដាក់ចេញ​នូវវិធានការណ៍​បន្ថែម «ជុំទី៤» ដើម្បីធានាស្ថេរភាពសេដ្ឋកិច្ច និងសង្គម ដោយយកចិត្តទុកដាក់​ជាពិសេស ទៅលើវិស័យឯកជន។ វិធានការណ៍ទាំងនេះ រួមមានការបន្តការលើកលែងពន្ធ រយៈពេល ២ខែ – ការបន្ធូរបន្ថយ​លក្ខខណ្ឌនានា ដើម្បីទទួលបានប្រាក់កម្ចីពិសេស – ការបង្កើតមូលនិធិ​ធានា​ប្រាក់កម្ចី ...
  • ហ៊ុន សែន ថាក្រដាសប្រាក់​ ១-២-៥​ដុល្លារ នៅតែ​ចាយបាន​ធម្មតា

    នៅចំពោះការភ្ញាក់ផ្អើល ថាកម្ពុជាឈប់ប្រើប្រាស់ ក្រដាសប្រាក់ដុល្លារ​ខ្នាតតូច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញមក​ធានាអះអាង ថាក្រដាស់ប្រាកទាំងនេះ នៅតែ​ចាយបាន​ធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មាន​ការកាត់ទឹក (បន្ថែម-​បន្ថយ​​​ភាគរយ) អ្វីឡើយ។ បុរសខ្លាំងកម្ពុជា បានធ្វើការធានាដូច្នេះ នៅលើបណ្ដាញសង្គម ដោយចាត់ទុក​ការភ្ញាក់ផ្អើលនោះ គ្រាន់តែ​ជាពាក្យ​ចចាមអារាម​​ប៉ុណ្ណោះ។ លោកសរសេរថា៖ «ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យបានជ្រាបបន្ថែម លើ​ការប្រកាស របស់ធនាគារជាតិនៃកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, ...
  • សម រង្ស៊ី ថាគ្រួសារត្រកូល ហ៊ុន នៅ​ពីក្រោយ​ធនាគារ ដែលធ្វើឲ្យ​ការប្រាក់​ថ្លៃ

    លោក សម រង្ស៊ី បានតំឡើងសម្លេងខ្លាំងៗ បន្ថែមទៀតនៅថ្ងៃនេះ ដាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក ជុំវិញដំណោះស្រាយ នៃការជំពាក់​ប្រាក់​ធនាគារ ដោយពលរដ្ឋកម្ពុជា ដែលហាក់​នៅទ្រឹង តាំងពី​ច្រើនថ្ងៃ​មក។ មេដឹកនាំ​ប្រឆាំង បានលើកឡើងពីមូលហេតុថា គឺព្រោះតែ​ធនាគារទាំងនោះ មានក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅពីក្រោយ។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អាយុ៧១ឆ្នាំ បានលើកឡើងថា នៅពេលនេះ ការប្រាក់​នៅ​សហរដ្ឋ​អាមេរិក បានធ្លាក់ដល់សូន្យ ហើយការប្រាក់នៅទ្វីបអឺរ៉ុប ក៏បានធ្លាក់​ដល់​សូន្យ​ដែរ។ ហើយលោកបានចោទសួរថា ហេតុអ្វីការប្រាក់ នៅកម្ពុជា នៅតែខ្ពស់កប់​ពពក? មុននឹងឆ្លើយ ដោយខ្លួនលោកដូច្នេះ៖ «ពីព្រោះធនាគារ ...