កម្ពុជាដំណឹង

សម រង្ស៊ី លើកពី​មូលហេតុ​៣ ដែល​ប្រាក់រៀល​មិន​ត្រូវបាន​ប្រើ ឲ្យ​ធំ​ទូលាយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលជាអ្នកសេដ្ឋកិច្ច​មួយរូបផង បាន​«លើកពី​មូលហេតុ​៣» ដើម្បីពន្យល់ថា ហេតុអ្វីបានជាចរាចរណ៍ប្រាក់រៀល នៅកម្ពុជា មានចំនួន​ដ៏តិចតួច។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើង នៅលើបណ្ដាញសង្កមថា ក្នុងចំនួន​សាច់ប្រាក់ ដែលចរាចរណ៍​សព្វថ្ងៃ (Money Supply) នៅប្រទេសកម្ពុជា ប្រាក់រៀល​មាន​ប្រមាណតែ ១០ ភាគរយទេ ឯប្រាក់ដុល្លារអាមេរិក មានរហូតដល់ទៅ ៩០ ភាគរយ។

លោក រង្ស៊ី បានបន្តថា៖

«ចំពោះប្រទេសកម្ពុជាសព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរ ក៏ដូចអ្នកវិនិយោគ និងអ្នក​ធ្វើជំនួញ​អន្តរជាតិ​ទាំងឡាយ គេចូលចិត្តប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ជាជាងប្រាក់រៀល ពីព្រោះ​គេមិនទុកចិត្ត របបទីក្រុងភ្នំពេញសព្វថ្ងៃ ថាមានសមត្ថភាព ឬស្ថេរភាពនោះឡើយ យោង​ហានិភ័យជាច្រើន ដែលត្រូវប្រឈមមុខ ហើយដែលអាច​ ធ្វើឲ្យប្រាក់រៀល​​បាត់បង់​តម្លៃ បើយកមកប្រើប្រាស់ ក្នុងទ្រង់ទ្រាយធំ។»

ប៉ុន្តែចរាចរណ៍ប្រាក់រៀល ក្នុងទ្រង់ទ្រាយធំ ក្នុងពេលនេះ ធ្វើទៅមិនបានទេ ដោយ​មេដឹកនាំ​ប្រឆាំង​រូបនេះ បាន«លើកពី​មូលហេតុ​៣»យ៉ាង ដើម្បីពន្យល់។ លោក សម រង្ស៊ី ថា៖

– មូលហេតុទី១ ៖ ការមិនទុកចិត្ត ពីអ្នកប្រើប្រាស់ (សូមមើលការពន្យល់ខាងលើ)

– មូលហេតុទី២ ៖ បើប្រាក់រៀល មិនតោងប្រាក់ដុល្លារដូចសព្វថ្ងៃទេ ប្រាក់រៀលនេះ នឹង​ធ្លាក់​តម្លៃចុះ​យ៉ាងខ្លាំង ពីព្រោះសេដ្ឋកិច្ចប្រទេសកម្ពុជា ក្រោមការដឹកនាំសព្វថ្ងៃ មាន​ភាពខ្សោយ​ណាស់ ដោយសារឥវ៉ាន់ ដែលយើងប្រើប្រាស់​ក្នុងស្រុកសព្វថ្ងៃ ត្រូវនាំចូល​ពីក្រៅ​ស្ទើរសព្វសារពើ ដែលធ្វើឲ្យជញ្ជីងពាណិជ្ជកម្មយើង មានឱនភាពយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញ​ទៀត ប្រទេសយើង រស់ដោយសារការសុំទាន ពីបរទេស។

– មូលហេតុទី៣ ៖ ប្រទេសកម្ពុជាសព្វថ្ងៃ ជាកន្លែងលាងលុយកខ្វក់ ដ៏សម្បើម ក្នុង​ពិភពលោក។ ការលាងលុយកខ្វក់នេះ តម្រូវឲ្យប្រើប្រាក់ដុល្លារ ពីព្រោះលុយកខ្វក់ មាន​ចំនួន​ច្រើនណាស់ ហើយមិនអាចឆ្លងកាត់ តាមរយៈលុយរៀលបានទេ៕

៣០ ឧសភា ២០២០ / 30 May 2020 -Dollar vs Riel ហេតុអ្វីបានជាគេចាយប្រាក់ដុល្លារអាមេរិក នៅកម្ពុជា? ពីព្រោះគេមិនទុកចិត្ត…

Gepostet von Sam Rainsy am Samstag, 30. Mai 2020


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន អះអាង​មិនយក​«សន្តិភាព ឯករាជ្យភាព និងបូរណភាព»​ជាថ្នូរ​

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងនៅថ្ងៃសៅរ៍នេះ ថារបបដឹកនាំរបស់លោក នឹងមិនយក «សន្តិភាព ឯករាជ្យភាព និងបូរណភាព» នៃប្រទេសកម្ពុជា ទៅដូរនឹងអ្វីមួយជាដាច់ខាត។ ការអះអាងរបស់លោក ...
កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

ករណី ហ៊ុន សែន-សម រង្ស៊ី ដែលជាបណ្ដឹង«បរិហារកេរ្ដិ៍» របស់លោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ក្នុង​តុលាការព្រហ្មទណ្ឌ​ជាន់ទាប​បារាំង នៃរដ្ឋធានីប៉ារីស ...
កម្ពុជា

សម រង្ស៊ី ចូលរួម​មរណទុក្ខ ហ៊ុន សែន ដោយ​បញ្ជាក់​ពីទឹកចិត្ត​ផ្ទាល់ខ្លួន

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងមួយរូបទៀត ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានផ្ញើលិខិត​«ចូលរួម​មរណទុក្ខ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹង​បាន​បាត់បង់​ម្ដាយក្មេក កាលពីព្រឹកថ្ងៃទី៤ ខែឧសភា​កន្លងមក។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.