កម្ពុជាដំណឹង

សម រង្ស៊ី ថាគ្រួសារត្រកូល ហ៊ុន នៅ​ពីក្រោយ​ធនាគារ ដែលធ្វើឲ្យ​ការប្រាក់​ថ្លៃ

លោក សម រង្ស៊ី បានតំឡើងសម្លេងខ្លាំងៗ បន្ថែមទៀតនៅថ្ងៃនេះ ដាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក ជុំវិញដំណោះស្រាយ នៃការជំពាក់​ប្រាក់​ធនាគារ ដោយពលរដ្ឋកម្ពុជា ដែលហាក់​នៅទ្រឹង តាំងពី​ច្រើនថ្ងៃ​មក។ មេដឹកនាំ​ប្រឆាំង បានលើកឡើងពីមូលហេតុថា គឺព្រោះតែ​ធនាគារទាំងនោះ មានក្រុម​គ្រួសារ​ត្រកូល ហ៊ុន នៅពីក្រោយ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អាយុ៧១ឆ្នាំ បានលើកឡើងថា នៅពេលនេះ ការប្រាក់​នៅ​សហរដ្ឋ​អាមេរិក បានធ្លាក់ដល់សូន្យ ហើយការប្រាក់នៅទ្វីបអឺរ៉ុប ក៏បានធ្លាក់​ដល់​សូន្យ​ដែរ។ ហើយលោកបានចោទសួរថា ហេតុអ្វីការប្រាក់ នៅកម្ពុជា នៅតែខ្ពស់កប់​ពពក? មុននឹងឆ្លើយ ដោយខ្លួនលោកដូច្នេះ៖

«ពីព្រោះធនាគារ គ្រប់គ្រងដោយបក្ខពួក ហ៊ុន សែន ជញ្ជក់ឈាមរាស្ត្រ។»

លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានរៀបរាប់ថា៖

«គេភូតកុហកយើងថា ធនាគារទាំងឡាយ នៅកម្ពុជា គឺជាកម្មសិទ្ធិ របស់​អ្នករកស៊ី​ឯកជន និងជនបរទេស ដែលជាអ្នកវិនិយោគ។ តាមការពិត អ្នកដែលមាន​ភាគហ៊ុន​ច្រើនជាងគេ ក្នុងធនាគារទាំងនោះ គឺក្រុមគ្រួសារ ហ៊ុន សែន តែម្តង។»

ដៃគូបដិបក្ខនយោបាយ របស់លោក ហ៊ុន សែន បានលើកយកឧទាហរណ៍ នៃធនាគារ​ក្នុងស្រុកមួយ ឈ្មោះ «កាណាឌីយ៉ា (Canadia)» មកអះអាងថា ជាធនាគារ​ធំជាងគេ​បង្អស់ នៅកម្ពុជា ហើយដែលមានភាគហ៊ុន ក្នុងធនាគារដទៃទៀត ជាច្រើន។

លោក សម រង្ស៊ី បន្តថា៖

«ធនាគារកាណាឌីយ៉ានេះ គឺជាធនាគារ របស់ក្រុមគ្រួសារ ហ៊ុន សែន តែម្តង។»

«អ្នកខ្លះ គ្រាន់តែឈរឈ្មោះ ឲ្យក្រុមគ្រួសារ ហ៊ុន សែន តែប៉ុណ្ណោះ ពីព្រោះពួកគេ មិនចង់​ឲ្យប្រជារាស្ត្រ​ខ្មែរដឹងថា ត្រកូល ហ៊ុន ក្តោបក្តាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ៨០ភាគរយ​យ៉ាងតិច មានទាំងប្រព័ន្ធធនាគារផងដែរ។ ដើម្បីក្តោបក្តាប់អំណាច នយោបាយ​តទៅ​ទៀត ហ៊ុន សែន ធ្វើឲ្យពលរដ្ឋខ្មែរ ក្លាយទៅជាទាសករហិរញ្ញវត្ថុ ដែលគេ​អាច​ជញ្ជក់​ឈាម តាមចិត្ត។»

តើនរណានៅពីក្រេោយធនាគារ ដែលជញ្ជក់ឈាមប្រជារាស្ត្រ?

២៩ ឧសភា ២០២០ / 29 May 2020តើនរណានៅពីក្រេោយធនាគារ ដែលជញ្ជក់ឈាមប្រជារាស្ត្រ? Who are those behind the banks which are sucking the people's blood?

Gepostet von Sam Rainsy am Freitag, 29. Mai 2020

ក្នុងពេលភ្លាមៗ មិនមានប្រតិកម្ម ពីលោក ហ៊ុន សែន ឬពីមន្ត្រីរដ្ឋាភិបាល នៅឡើយទេ ជុំវិញ​ការលើក​ឡើង របស់លោក សម រង្ស៊ី ដែលបានអំពាវនាវ តាំងពីច្រើនថ្ងៃមុន ឲ្យ​ពលរដ្ឋ​ដែល​មាន​បំណុល ផ្អាក់ការសងប្រាក់ធនាគារ សម្រាប់រយៈពេល ប៉ុន្មានខែនេះសិន ក្រោមហេតុផល នៃការរាតត្បាតជំងឺ «Covid-19»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានថ្លែងសារនយោបាយ ជាសាធារណៈ តាំងពី​ច្រើនសប្ដាហ៍ហើយ រាប់តាំងពីដើមខែមេសាមក។ នៅលើបណ្ដាញសង្គម គេឃើញ​លោកបង្ហោះរូបថត ជាលក្ខណៈគ្រួសារ ជំនួបជាមួយមន្ត្រីបរទេស ឬកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តែសារទាំងនោះ មិនទាក់ទង ទៅនឹងការតំឡើងសម្លេង របស់មេដឹកនាំប្រឆាំងឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា ...
កម្ពុជា

កូន​ប្រុស អេង ឆៃអ៊ាង រំលឹក​ពី​ទំនាក់​ទំនង​ដំបូង​រវាង​ឪពុក​ខ្លួននិង សម រង្ស៊ី

កូន​ប្រុស របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា ជាមនុស្សជំនិតដំបូងៗគេ របស់លោក សម រង្ស៊ី នោះ បានចេញមកទម្លាយឲ្យដឹង ពីទំនាក់ទំនងដំបូងៗ ...
កម្ពុជា

សម​​ រង្ស៊ី បង្កើតសមាគមការពារ​សិទ្ធិ នៃអតីត​អ្នកជំងឺ​កូវីដ-១៩

ក្នុងប្រទេសបារាំង លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកសមាគមថ្មីមួយ ហៅថា​«សមាគម​ការពារសិទ្ធិ និងសេរីភាព នៃអតីត​អ្នកជំងឺ​កូវីដ-១៩ (Association de Défense des ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...