កម្ពុជាដំណឹង

ហ៊ុន សែន គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃពុធនេះ ថារដ្ឋាភិបាលលោក គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ ដើម្បីអ្វីមួយដែលលោកហៅថា ជាការយកចិត្តសម្រាប់អ្នកវិនិយោគ (ឬម្ចាស់រោងចក្រ)។

ថ្លែងនៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ក្នុងវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា កម្ពុជាដែលជាប្រទេសក្រីក្រ មានថ្ងៃឈប់សម្រាកច្រើនហួស រហូតដល់ទៅ២៨ ឬ ៣០ថ្ងៃក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្ត្រី បានស្រង់សំដីត្អូញត្អែរ របស់បណ្ដាថៅកែរោងចក្រ ឬអ្នកវិនិយោគ មកបញ្ជាក់ថា ថ្ងៃឈប់សម្រាករបស់កម្ពុជា ច្រើនហួសជាងប្រទេសអ្នកមានមួយចំនួន នៅក្នុងតំបន់ ដូចជាប្រទេសសិង្ហបូរីជាដើម ដែលមាន​ចំនួន​ថ្ងៃឈប់សម្រាក​ប្រចាំថ្ងៃ ត្រឹមតែ១១ថ្ងៃ។ 

ដូច្នេះ នឹងមានការកាត់បន្ថយ ចំនួនថ្ងៃឈប់សម្រាកនេះ នៅឆ្នាំក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន បើទោះជាលោកដឹងថា ថ្ងៃឈប់សម្រាកនេះ ជាបញ្ហារសើបសម្រាប់មន្ត្រីរាជការ កម្មករ-កម្មការិនីក៏ដោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​មានករណីឆ្លង​ កើនឡើង​ដល់​១០៧នាក់ ក្នុងថ្ងៃនេះ

ក្នុងថ្ងៃនេះ ប្រទេសកម្ពុជា បានបញ្ចេញតួលេខ នៃករណីឆ្លងមេរោគ «កូរូណា» ឬ «Covid-19» ថាចំនួនកើនឡើង ដល់១០៧នាក់ បន្ទាប់បានធ្វើតេស្ដិ៍ រកឃើញមនុស្សបួននាក់ទៀត ថាបានឆ្លងជំងឺខាងលើ។ នេះ ...
កម្ពុជា

អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។ ខាងលើនេះ ជាដំណកស្រង់ឃ្លាសំខាន់ចំនួនពីរ ...
កម្ពុជា

អ្នកវិភាគថា ជួរមេដឹកនាំ CPP កំពុងសាកល្បងគ្នា​តាមរយៈសង្ឃ ហោ សុខុន

អ្នកវិភាគបានលើកឡើងថា សារដែលបង្ហោះចេញ ដោយព្រះសង្ឃ ហោ សុខុន ដែលលើកតម្កើនលោក ស ខេង ថាជា«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា» គឺជាការសាកល្បងមួយ នៅក្នុង«ជួរមេដឹកនាំ»គណបក្សប្រជាជនកម្ពុជាខ្លួនឯង។ នៅក្នុងការបង្ហោះមួយ ដ៏វែងអន្លាយកាលពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.