• «សំដី​ឲ្យ​ប្រផ្នូល របស់​កូនស្រី» សំណើចខ្លី

    ជាទម្លាប់​នៅវេលាយប់ឡើង លោកឪពុកតែងចូលទៅនិទានរឿង ឲ្យកូនស្រីតូច​របស់ខ្លួន នៅមុនកុមារីអាយុ៣ឆ្នាំរូបនេះ លង់លក់ក្នុងដំណេក។ ហើយក៏ជាទម្លាប់ដែរ ដែលកុមារីតែងបន់ស្រន់ និងជូនពរមនុស្ស នៅក្នុងគ្រួសារខ្លួន នៅមុនលោកឪពុក ចាកចេញពីបន្ទប់។ យប់នេះ កូនស្រីតូច បានថ្លែងបន់ស្រន់ និងជូនពរ នូវពាក្យមួយឃ្លាថា៖ – សូមព្រះជាម្ចាស់ ការពារថែរក្សាម្ដាយខ្ញុំ ឪពុកខ្ញុំ លោកយាយខ្ញុំ។ តែសូមជម្រាបលា លោកតា។ លោកឪពុកសួរឡើង៖ – ហេតុអ្វី ក៏កូននិយាយលាលោកតា? នាងតូចឆ្លើយថា៖ – កូនមិនដឹងទេ… តែវាដូចជាមានតែពាក្យហ្នឹង ដែលកូនត្រូវនិយាយ។ លុះស្អែកព្រឹកឡើង ជីតានាងបានលាចាកលោក។ លោកឪពុកឆ្ងល់យ៉ាងខ្លាំង ...
  • «នៅ​ស្រុក​​ខ្ញុំ សង់​ហើយ​តែ៣ថ្ងៃ​ប៉ុណ្ណោះ» សំណើច​ខ្លី

    ជនជាតិឥណ្ឌាមួយរូប បានចេញពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយបានហៅរថយន្ដតាក់ស៊ីមួយ ដើម្បីដឹកខ្លួន ទៅកាន់សណ្ឋាគារ។ ឆ្លៀតឱកាសនោះ ជនជាតិឥណ្ឌាសុំឲ្យអ្នកបើកតាក់ស៊ី បង្ហាញខ្លួនពីកន្លែងសំខាន់ៗមួយចំនួន ក្នុងរាជធានី។ ពេលមកដល់វិមានឯករាជ្យ ជនជាតិឥណ្ឌាសួរឡើង៖ – ជាអ្វីនេះ? អ្នកបើកតាក់ស៊ី ឆ្លើយតបវិញដោយសុភាពរាបសារ៖ – ជាវិមានឯករាជ្យ របស់កម្ពុជា។– ជនជាតិអ្នកឯងប្រើពេលប៉ុន្មាន ដើម្បីសាងសង់វា?– ច្រើនខែណាស់… ហើយបើតាមខ្ញុំដឹង សង់ដំបូងវិមានឯករាជ្យនេះ​រាងផ្អៀងបន្តិច ក៏ត្រូវរុះរើសង់ម្ដងទៀត…– នៅស្រុកខ្ញុំ សង់ហើយតែ៣ថ្ងៃប៉ុណ្ណោះ! រថយន្ដបើកទៅដល់ វត្តភ្នំ… ភ្ញៀវជាតិឥណ្ឌាយើងបានសួរទៀតថា៖ – ចុះនេះ ជាអ្វី? អ្នកបើកតាក់ស៊ី បានឆ្លើយតបថា៖ – ...
  • «មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» សំណើច​ខ្លី

    ថ្ងៃនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធជួង បានជួបពិគ្រោះ ជាមួយគ្រូទាយមួយរូប។ បន្ទាប់ពីសូត្រផ្លុំ​មន្ដអាគម​បន្តិចមក លោកគ្រូទាយរូបនោះ បានបើកភ្នែកឡើង រួចនិយាយទៅកាន់លោកប្រមុខថា៖ – ខ្ញុំឃើញលោក នៅក្នុងរថយន្ដដ៏ប្រណិតមួយគ្រឿង បើកដំបូល និងបើកបរ នៅលើមហាវិថីដ៏ធំមួយ នៅក្នុងចំណោមមនុស្សដ៏ពពាក់ពពូន។ លោក ខឹម វាសនា ញញឹម រួចសួរឡើង៖ – ហើយមនុស្សទាំងអស់ហ្នឹង រីករាយអឺងកងឬទេ?– គឺខ្លាំងក្លាណាស់។ មិនដែលធ្លាប់មាន ពីមុនមកទេ…– ហើយមានមនុស្សរត់តាម ពីក្រោយរថយន្តទៀត មិនអញ្ចឹងឬ?– អូ មិនត្រឹមតែរត់តាមទេ គឺមានមនុស្សទាំងសងខាងរថយន្ដ… ...
  • «តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លី

    នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរតម្រង់ជួរ ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖ – ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ… តែមិនឃើញកម្រើកអី ប៉ុន្មានសោះ! មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖ – តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?– អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?– មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។ បុរសបានដើរចេញទៅ… តែប៉ុន្មាននាទី​ក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង ...
  • «រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់…» សំណើច​ខ្លី

    បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖ – រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ… – អឺ… បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។ ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖ – ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ… – អឺ… បាទ! តែនេះ មិនមែនជាគំនូរទេ។ វាជាកញ្ចក់មួយផ្ទាំង!!!
  • «តើ​សត្វ​ស្វាឪ ស៊ី​សណ្ដែកដី​យ៉ាងដូច​ម្ដេច?» សំណើច​ខ្លី

    ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏​បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុង​រន្ធ​គូទ​របស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។ ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បង​ជា​ថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយក​ចំណី​ដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។ គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុក និងកូន ...