កំសាន្ដសំណើច កំប្លែង

«មើល​មិន​ឃើញ​លោក​ប្រមុខ​ទេ» សំណើច​ខ្លី

ថ្ងៃនេះ លោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធជួង បានជួបពិគ្រោះ ជាមួយគ្រូទាយមួយរូប។ បន្ទាប់ពីសូត្រផ្លុំ​មន្ដអាគម​បន្តិចមក លោកគ្រូទាយរូបនោះ បានបើកភ្នែកឡើង រួចនិយាយទៅកាន់លោកប្រមុខថា៖

– ខ្ញុំឃើញលោក នៅក្នុងរថយន្ដដ៏ប្រណិតមួយគ្រឿង បើកដំបូល និងបើកបរ នៅលើមហាវិថីដ៏ធំមួយ នៅក្នុងចំណោមមនុស្សដ៏ពពាក់ពពូន។

លោក ខឹម វាសនា ញញឹម រួចសួរឡើង៖

– ហើយមនុស្សទាំងអស់ហ្នឹង រីករាយអឺងកងឬទេ?

– គឺខ្លាំងក្លាណាស់។ មិនដែលធ្លាប់មាន ពីមុនមកទេ…

– ហើយមានមនុស្សរត់តាម ពីក្រោយរថយន្តទៀត មិនអញ្ចឹងឬ?

– អូ មិនត្រឹមតែរត់តាមទេ គឺមានមនុស្សទាំងសងខាងរថយន្ដ… ច្រើនមែនទែន! មានទាំងកងកម្លាំងនគរបាល មកបើកផ្លូវឲ្យទៀត តែដូចជាមិនស្រួលប៉ុន្មានទេ។

– ពួកគេទាំងហ្នឹង មានកាន់ទង់គ្រវីខ្លាំងណាស់ មែនឬទេ?

– ត្រឹមត្រូវហើយ ជាពិសេសគ្រវីទង់ជាតិ ហើយខ្លះទៀត ថែមទាំងកាន់បដាមានសរសេរថា នេះជាក្ដីសង្ឃឹម នៃប្រទេសជាតិរបស់យើង។

– ដល់ថ្នាក់ហ្នឹងផង! ពួកគេច្បាស់ជាស្រែកអឺងកងណាស់?

– មិនខុសទេ! ជាពិសេស ពួកគេស្រែកថា ពីថ្ងៃនេះទៅ ពួកគេលែងបារម្ភទៀតហើយ។

លោកប្រមុខ ទ្រាំញញឹមមិនចេញធ្មេញ មិនបាន។ លោកបានសួរគ្រូទាយបន្តថា៖

– ចុះខ្ញុំ? ខ្ញុំមានប្រតិកម្មបែបណា ទៅនឹងហ្វូងមនុស្សទាំងហ្នឹង?

– អឺ… សម្រាប់រូបលោកផ្ទាល់?… និយាយតាមត្រង់ ខ្ញុំមើលមិនឃើញលោក មាន​សកម្មភាពអ្វី​សោះ​តែម្ដង…

– ហេតុអី?

– ព្រោះក្ដារមឈូសបិតគម្របជិត



លំអិតបន្ថែមទៀត

កំសាន្ដ

«អ្នកក្លាហានតែមួយ» សំណើច

បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះ​ត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ ...
កំសាន្ដ

«ឃើញអូនមកវិញ បងអរពេក…» សំណើចខ្លី

«បងអរពេក…» ៖ បុរសម្នាក់ខ្លាចប្រពន្ធជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនឱ្យប្រពន្ធដឹងនោះឡើយ។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកឱបុរសនៅចាំផ្ទះ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ ពីរងក្រោយផ្ទះ ទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ។ ...
កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៤) សំណើចខ្លី

[ វគ្គទី៤ ] ក្នុងការរងចាំ ជួបពិគ្រោះជាមួយគ្រូពេទ្យ អ្នកជំងឺពីរនាក់ ជជែកគ្នា ៖ – ក្នុងពេលទៅជួបជាមួយគ្រូពេទ្យដំបូងៗ គ្រូពេទ្យចេះតែសួរថា តើព្រឹកម៉ិញញ៉ាំអាហារអី? ខ្ញុំមើលទៅដូចជាមិនទាក់ទងអី ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.