កំសាន្ដសំណើច កំប្លែង

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លី

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ហើយថាការស្លាប់របស់ពួកគេ មានភាព​អយុត្តិធម៌​ណាស់។

យមរាជស្ដាប់ហើយ ក៏សម្រេចក្ដី៖

– អញដឹងថា ការស្លាប់របស់ពួកឯងទាំងបីនាក់ វាអយុត្តិធម៌ហើយ។ តែមនុស្សស្លាប់ មកដល់ឋាននរកហើយ ត្រឡប់​ទៅ​ឋានមនុស្សវិញ មិនបានទេ។ ប៉ុន្តែអញអាចបញ្ជូនពួកឯង ទៅឋានសួគ៌បាន។ ប៉ុន្តែ មានល័ក្ខខ័ណ្ឌ៖ លុះត្រាពួកឯង អាច​ទ្រាំទ្រនឹងខ្សែរតីរបស់អញ ឲ្យបានក្នុងម្នាក់ បីខ្សែតីសិន។ តែបើឲ្យពួកឯងទទួលខ្សែតីអញសុទ្ធដូច្នេះ ពួកឯងច្បាស់ជា​ស្រែក​ថា អយុត្តិធម៌​ទៀតហើយ អញ្ចឹងអញអនុញ្ញាតឲ្យពួកឯង ជ្រើសរើសរបស់មួយនៅទីនេះ ដើម្បីការពារខ្លួន។

លឺដូច្នោះ ក្លើទាំងបីអរណាស់ ហើយព្រមទទួលល័ក្ខខ័ណ្ឌ របស់ស្ដេចយមបាល។ អ្នកចាប់ផ្ដើមមុនគេ គឺជនជាតិ​អាមេរិកាំង។ ក្រោយពីសម្លឹងមើល របស់នៅជុំវិញខ្លួន មិនមានអ្វីរឹងជាថ្មនោះ ជនជាតិអាមេរិកាំង បានជ្រើសរើសយកថ្ម ក្នុងថាននរក មកធ្វើជារបាំងការពារខ្លួន។

ខ្សែតីវាត់មួយឆ្វាច់ ថ្មប្រេះ… ខ្សែតីវាត់លើកទីពីរ ថ្មបែកខ្ចាត់ខ្ចាយ… ខ្សែតីលើកទីបី ជនជាតិអាមេរិកាំង ដួល​ខ្ពោក​ទៅ​នឹងដី។ ដូច្នេះ ជនជាតិអាមេរិកាំង ត្រូវជាប់នៅឋាននរកនេះ អស់កាលរហូតទៅ។

អ្នកទីពីរ គឺជនជាតិចិន។ ជឿជាក់លើក្បាច់គុន ដែលខ្លួនបានហាត់ អស់រយៈពេលជាង៥០ឆ្នាំ ជនជាតិចិន​បាន​ជ្រើស​រើស​យក ក្បាច់គុនឆ្អឹងដែកស្បែកស្ពាន់ មកការពារខ្លួន។

ខ្សែតីវាត់មួយឆ្វាច់ ជនជាតិចិនធ្វើដូចធម្មតា… ខ្សែតីវាត់លើកទីពីរ ជនជាតិចិនមិនខ្ចីខ្វល់… ខ្សែតីលើកទីបី ជនជាតិចិន សើចឡើងយ៉ាងក្អាកក្អាយ។ ដូច្នេះ ជនជាតិចិន ត្រូវបានបញ្ជូនឲ្យទៅនៅឋានសួគ៌ អស់កាលរហូតទៅ។ តែជនជាតិចិន មិន​ទាន់ទៅភ្លាមទេ នៅចាំមើលវាសនា របស់ជនជាតិខ្មែរសិន។

អ្នកទីបី ដែលជាអ្នកចុងក្រោយ គឺជនជាតិខ្មែរ។ មិនដឹងថា ត្រូវរើសយកអ្វីមកការពារខ្លួនទេ… អេះអុញៗមួយសន្ទុះ ជន​ជាតិ​ខ្មែរប្រាប់ទៅយមរាជថា៖

– ខ្ញុំជ្រើសរើសយក ជនជាតិចិន មកការពារខ្លួន !!!



លំអិតបន្ថែមទៀត

ដំណឹង

បាញ់ប្រហារ​នៅក្រុង​ឆ្នេរ​សមុទ្រ​អាមេរិក សម្លាប់​មនុស្ស​១២នាក់

ការបាញ់ប្រហារមួយ បានកើតឡើង នៅក្នុងអាគារសាលាក្រុង ឆ្នេសមុទ្រ​ខាងកើត នៃសហរដ្ឋអាមេរិក ចំងាយប្រមាណជា៣០០គីឡូម៉ែត្រ ពីរដ្ឋធានីវ៉ាស៊ីនតោន។ បុរសម្នាក់ ដែលជាបុគ្គលិករបស់សាលាក្រុង «Virginia Beach» បានផ្ទុះអាវុធនៅក្នុងអាគារនោះ ទាំងមិនដឹងមូលហេតុ ...
ដំណឹង

Covid-19៖ ចិនបិទក្រុងមួយ បន្ទាប់ពី​រកឃើញ​ករណីឆ្លង ៣៤នាក់

ក្នុងក្រុង «Shulan» អាជ្ញាធរសុខាភិបាល បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៣៤នាក់ កាលពីសប្ដាហ៍កន្លងមក។ ចំនួននេះ ទោះបីជានៅតិចក៏ដោយ តែអាជ្ញាធរចិន បានប្រកាស បិទក្រុងមួយនេះទាំងមូល ...
ដំណឹង

ត្រាំ រង​ការចោទប្រកាន់​«ដ៏ធ្ងន់ធ្ងរបំផុត»​ដែលអាច​ត្រូវ​បណ្ដេញ​ពីតំណែង

បន្ទាប់ពីសំណុំរឿង ទាក់ទងជាមួយប្រទេសរ៉ូស្ស៊ី ដែលមិនចេះចប់នោះ ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ជាថ្មីមួយទៀត ក្នុងថ្ងៃសុក្រនេះ។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.