កំសាន្ដសំណើច កំប្លែង

«ពស់… ការេបួនជ្រុង» សំណើចខ្លី

សុខ ជាមនុស្សពួកែនិយាយពន្លើស ហើយពេលខ្លះ បំផ្លើសហួសហេតុ ។ ថ្ងៃមួយសុខ និយាយជាមួយសៅថា៖

  • សុខ៖ អូថ្ងៃមុន អញដើរក្នុងព្រៃ​ ប្រទះឃើញពស់មួយធំអស្ចារ្យ គ្រាន់តែទទឹងវាប្រវែង២០មែត្រ ហើយបណ្ដោយវាប្រវែង ជាង ១២០មែត្រ !
  • សៅ៖ កុហក មិនដែល មានពស់ឯណាវែងដល់ថ្នាក់នឹងទេ។ សុខឯងនិយាយបំផ្លើស !
  • សុខ៖ អញនិយាយមែនណា បើមិនមែន ១២០មែត្រ ក៏៦០មែត្រដែរ។
  • សៅ៖ ៦០មែត្រក៏ ដូចជាវែងជ្រុលដែរ អញមិនជឿទេ។
  • សុខ៖ បើមិនមែន ៦០មែត្រ បណ្ដោយវាប្រវែងយ៉ាងហោចណាស់ក៏ ៤០មែត្រដែរ។
  • សៅ៖ ៤០មែត្រ ក៏នៅតែវែងដែរ សុខឯងនៅតែកុហក។
  • សុខ៖ បើឯងមិនជឿ អញនិយាយពិតណា គឺពស់នឹងវាមានបណ្ដោយ ប្រវែង២០មែត្រ …
  • សៅ៖ បើបណ្ដោយប្រវែង ២០មែត្រហើយ ទទឹងវាមានប្រវែង២០មែត្រដូចគ្នា អញ្ចឹងមានតែពស់ណ្នឹងរាង ការេបួនជ្រុង ?
  • សុខ៖ … ???!!!


លំអិតបន្ថែមទៀត

កំសាន្ដ

អ្នកគ្រូ​និង​សិស្ស (វគ្គទី៣) សំណើចខ្លី

អ្នកគ្រូ៖ ប្អូនមានផ្លែប៉ោម ៦ផ្លែ ហើយប្អូនចែក ឱ្យមិត្រភ័ក្ររបស់ប្អូនម្នាក់ទៀត បានញ៉ាំដែរ តើម្នាក់ៗស្មើ បានផ្លែប៉ោមប៉ុន្មាន ? ចូច៖ ប្រាំមួយអ្នកគ្រូ។ អ្នកគ្រូ៖ គិតម្ដងទៀត ...
កំសាន្ដ

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា ...
កំសាន្ដ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.