កំសាន្ដវីដេអូ ពីនេះពីនោះ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ទិដ្ឋភាពនៃការចាប់ពស់ថ្លាន់ ត្រូវបានម្ចាស់គណនី «Ronal Efendi Coto» ថតនិងបង្ហោះ នៅលើបណ្ដាញសង្គម តាំងពីចុងខែវិច្ឆិកា ហើយត្រូវបានចែករំលែក ច្រើនជាង១ម៉ឺនដង រាប់មកទល់ថ្ងៃនេះ។

មើលមួយភ្លែតដំបូង គេស្មានថា ជាគល់ឈើដ៏ធំមួយ ដាក់សណ្ដូកចោល នៅជាប់នឹងមាត់ស្ទឹង។ ប៉ុន្តែ នៅពេលដែលអ្នកភូមិម្នាក់ បានប៉ះខ្លួនវា សត្វល្មូនបានភ្ញាក់ខ្លួនឡើង ហើយធ្វើប្រតិកម្មតបវិញ។

បន្ទាប់ពីចាប់បានសត្វពស់យក្ស ដាក់ចូលក្នុងទ្រុងរួច អ្នកស្រុកបានហៅផ្នែកសួនសត្វតំបន់ ដើម្បីទទួលយកវា ទៅចិញ្ចឹមថែរក្សា។ ប៉ុន្តែអ្នកទទួលខុសត្រូវ នៃសួនសត្វ បានបដិសេធ ដោយហេតុថា សួនសត្វខ្លួន មានសត្វបែបនេះ យ៉ាងច្រើនហូរហៀ​ណាស់​ទៅហើយ។

លោក «Ronal Efendi Coto» បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា សត្វពស់យក្សត្រូវបានថែរក្សា នាពេលនេះ ក្នុងភូមិនៅឡើយ ដើម្បីឲ្យអ្នកផងអាចចូលមកទស្សនា។ ប៉ុន្តែវាអាចនឹងត្រូវព្រលែង ចូលទៅរស់នៅក្នុងព្រៃវិញ នៅថ្ងៃខាងមុខ។

ពស់ថ្លាន់យក្សភាគច្រើន មានប្រវែងមិនលើស ពី៧ម៉ែត្រទេ។ តែបើសិនជាមានប្រវែង រហូតដល់៨ម៉ែត្រ ពស់ថ្លាន់ខាងលើនេះ អាចចាត់ទុកថា ជាពស់ថ្លាន់យក្ស ដែលធំអស្ចារ្យមួយក្បាលហើយ៕

Proses penangkapan ula gadang di ateh aie tajun batu cincang,pucuang anam, tandikek selatan

Gepostet von Ronal Efendi Coto am Sonntag, 25. November 2018


លំអិតបន្ថែមទៀត

កំសាន្ដ

ចិន៖ បាឡែនឈ្មោល​មួយក្បាល​ទំងន់ ៤០តោន ស្លាប់ក្នុង​ឆកសមុទ្របូហៃ

ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ ...
ដំណឹង

រូបភាព​ផ្ទុះ​ភ្នំភ្លើង​ដ៏​សម្បើម ដែល​បង្ក​ឲ្យ​មាន​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី

ជាការថតផ្ដិតយករូបភាព ដោយអ្នកដំណើរនៅលើយន្ដហោះ «Susi Air» ហើយជារូបភាព ដែលបង្កភាពតក់ស្លុត ព្រឺអស់ទាំងកាយ ដោយហេតុថា ការផ្ទុះភ្នំភ្លើង «Anak Krakatoa» ដ៏សម្បើមនេះ បានធ្វើឲ្យដីភ្នំសឹងតែមួយកំណាត់ ...
ដំរីសមុទ្រ​មួយក្បាល បានដើរឡើងគោក និងបានវង្វេងផ្លូវ ក្នុងក្រុង «Puerto Cisnes» ដែលជាក្រុងឆ្នេរសមុទ្រ ស្ថិតក្នុងភាគកណ្ដាល នៃប្រទេសឈីលី (អាមេរិកខាងត្បូង)។ (រូបថតផ្ដិតពីវីដេអូ)
កំសាន្ដ

ឈីលី៖ ដំរីសមុទ្រ​មួយក្បាល ឡើងដើរកម្សាន្ដ​ក្នុងក្រុង

ដំរីសមុទ្រ​មួយក្បាល បានដើរឡើងគោក និងបានវង្វេងផ្លូវ ដោយបានដើរចុះដើរឡើង ឆ្លងពីផ្លូវមួយទៅផ្លូវមួយ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិមិនតិចទេ។ ហេតុការណ៍កើតឡើង កាលពីយប់ថ្ងៃទី៦ ខែតុលា ក្នុងក្រុង «Puerto Cisnes» ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.