កំសាន្ដសំណើច កំប្លែង

«មាន​តែ​វិធី​នេះ​ ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

[ មាន​តែ​វិធី​នេះ ] ស្ដេចបានបញ្ជារឲ្យយគេ ប៉ាវគងរកជាងកាត់សក់ មកកាត់ព្រះកេសារបស់ព្រះអង្គ ដើម្បីឲ្យសមតាមរាជបំណង។ ជាងកាត់សក់ជាច្រើន បានចូលខ្លួនមកកាត់ព្រះកេសា តែត្រូវស្ដេចយកទៅប្រហាជីវិតទាំងអស់ ដោយទ្រង់ឈ្វេងកាត់​សេចក្ដីថា ជាងកាត់សក់ទាំងនោះ កាត់ព្រះកេសាទ្រង់ មិនសក្ដិសមទាល់តែសោះ។

ថ្ងៃនេះត្រូវវេនជាងកាត់សក់ម្នាក់ ដែលមានវ័យក្មេង ចូលមកកាត់។ ក្នុងពេលកាត់នោះ ស្ដេចចេះតែងាកទៅឆ្វេងទៅស្ដាំ​ ដើម្បីនិយាយជាមួយពួកមេនំមេនាង ស្រីស្នំក្រមការទាំងឡាយ ដែលនៅបំរើក្បែរនោះ ធ្វើអោយជាងកាត់សក់ ពិបាកនឹងធ្វើការរបស់ខ្លួនមែនទែន។ ទ្រាំមិនបាន ជាងកាត់សក់វ័យក្មេង ក៏យកកន្ត្រៃគោះព្រះកេសមួយ ឃឹះ ! ស្ដេចទ្រង់ក្រេវក្រោធឡើង ហើយសួរទៅជាងកាត់សក់៖

– ម៉េចក៏អាឯង មកវ៉ៃក្បាលអញ យ៉ាងដូច្នេះ ?

ជាងកាត់សក់ឱនលំទោន ហើយឆ្លើយ៖

– ក្រាបថ្វាយបង្គុំព្រះអង្គ! ទូលបង្គុំមានតែវិធីនេះទេ ទើបកាត់ព្រះកេសារបស់ព្រះអង្គ បានល្អ !



លំអិតបន្ថែមទៀត

កំសាន្ដ

អ្នកគ្រូនិងសិស្ស (វគ្គទី១) សំណើចខ្លី

អ្នកគ្រូ៖ មើលកូនចូច យើងត្រូវរៀនរាប់លេខថ្ងៃនេះ អ្នកគ្រូនឹងសួរកូននៅសំនួរខ្លះណា។ ចូច៖ បាទអ្នកគ្រូ។ អ្នកគ្រូ៖ ឧបមាថា កូនចូចមានពងបួន … ចូច៖ មិនពិត ! ...
កំសាន្ដ

«តើ​សត្វ​ស្វាឪ ស៊ី​សណ្ដែកដី​យ៉ាងដូច​ម្ដេច?» សំណើច​ខ្លី

«តើ​សត្វ​ស្វាឪ …»៖ ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ...
កំសាន្ដ

និយាយ ត្រូវមានក្បាល មានកន្ទុយ – សំណើចខ្លី

ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែល«និយាយ»កំបុតកំបុយ គ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖ – ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង! អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.