កំសាន្ដសំណើច កំប្លែង

និយាយ ត្រូវមានក្បាល មានកន្ទុយ – សំណើចខ្លី

ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែល«និយាយ»កំបុតកំបុយ គ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖

– ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង!

អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ សេដ្ឋីអង្គុយលើសាឡុង ជក់ខ្សៀរ បង្ហុយផ្សែងថ្គោល ឡើងលើ។​ អ្នកបំរើដើរមកជិត ឱនក្បាលហើយនិយាយ៖

– សូមមេត្តាទានប្រោស… សត្វមេអំបៅ បង្កើតដង្កូវនាង ហើយអ្នកស្រុកយកដង្កូវនាងទាំងនេះ មកចិញ្ចឹមដើម្បី ធ្វើសូត្រ មុននឹងវាក្លាយជា​មេអំបៅវិញ។ ទំរាំដង្កូវនាងបានដល់ធំ នឹងអាលវាបញ្ចេញសសៃសូត្រ ត្រូវរងចាំយ៉ាង ហោចណាស់ ក៏បួនទៅប្រាំមួយខែ។ បន្ទាប់ពីនោះ អ្នកស្រុក ក៏យកសសៃសូត្រនោះ ទៅស្ងោរជ្រលក់ពណ៌​ និងរវៃវាធ្វើជាសសៃអំបោះ គ្រាន់នឹងអាលគេយកទៅត្បាញ ក្លាយជាក្រណាត់។ លុះបានជាក្រណាត់ហើយ អ្នកស្រុកក៏ យកទៅលក់នៅឯផ្សារ។ លោកម្ចាស់អញ្ជើញទៅផ្សារថ្ងៃមុន ឃើញក្រណាត់នោះ ក៏មានចិត្​តស្រឡាញ់ ចង់ទិញមក កាត់ស្លៀកជាសំពត់។ កាត់បានជាសំពត់ហើយ ក៏យកមកស្លៀក ទាំងមានអារម្មណ៍ថា សប្បាយចិត្តមែនទែន ព្រោះមានជក់ទាំងខ្សៀរផង និងបង្ហុយផ្សែងទៅលើ យ៉ាងប្រពៃណាស់បាទ។ តែចៃដន្យអាក្រក់ លោកម្ចាស់ដាក់ ខ្សៀរមិនស្រួល ក៏ធ្វើអោយធ្លាក់ដុំភ្លើង មួយដុំ ទៅលើសំពត់ ឥឡូវបណ្ដាលអោយឆេះហើយទាន …

សេដ្ឋីងាកក្រលេក មើលចុះក្រោយ ឃើញភ្លើងឆេះសំពត់ ដែលគាត់ពាក់ ប៉ិនបាតដៃទៅហើយ …

– ម៉េចក៏អាឯង មិននិយាយភ្លាមៗមក អញខំតែស្ដាប់ រហូតទុកអោយឆេះអស់ ប៉ិនបាតដៃទៅហើយ ???

– បាទទានប្រោស … និយាយត្រូវមានក្បាល​ មានកន្ទុយណាទាន !



លំអិតបន្ថែមទៀត

កំសាន្ដ

«ពស់… ការេបួនជ្រុង» សំណើចខ្លី

សុខ ជាមនុស្សពួកែនិយាយពន្លើស ហើយពេលខ្លះ បំផ្លើសហួសហេតុ ។ ថ្ងៃមួយសុខ និយាយជាមួយសៅថា៖ សុខ៖ អូថ្ងៃមុន អញដើរក្នុងព្រៃ​ ប្រទះឃើញពស់មួយធំអស្ចារ្យ គ្រាន់តែទទឹងវាប្រវែង២០មែត្រ ហើយបណ្ដោយវាប្រវែង ...
កំសាន្ដ

«មកពីលោកមិនសួរ» សំណើចខ្លី

«មកពីលោកមិនសួរ» ជាចំណងជើងនៃរឿងនិទានខ្លីមួយ ដើម្បីចែកជូនប្រិយមិត្ត ឲ្យផ្ទុះសំណើច។ សូមតាមដានដូចតទៅ៖ ដោយធុញទ្រាន់នឹងអ្នកបម្រើ ដែលចេះតែនិយាយ តែពិសតែពាស គ្មានលោះពេលនោះ លោកសេដ្ឋីបានហៅ​អ្នកបម្រើ​រូបនេះមកជួប ហើយប្រាប់ថា៖ – ថ្ងៃក្រោយ ...
កំសាន្ដ

«ឃើញអូនមកវិញ បងអរពេក…» សំណើចខ្លី

«បងអរពេក…» ៖ បុរសម្នាក់ខ្លាចប្រពន្ធជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនឱ្យប្រពន្ធដឹងនោះឡើយ។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកឱបុរសនៅចាំផ្ទះ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ ពីរងក្រោយផ្ទះ ទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.