កំសាន្ដដំណឹងសំណើច កំប្លែង

«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លី

នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរ«តម្រង់​ជួរ» ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖

– ខ្ញុំឈរនៅទីនេះ តាំងពីមួយម៉ោងហើយ… តែមិនឃើញកម្រើកអី ប៉ុន្មានសោះ!

មួយសន្ទុះក្រោយមក បុរសរូបនោះ បាននិយាយទៀតថា៖

– តើអ្នកឯងអាចជួយមើលកន្លែងរបស់ខ្ញុំ ជំនួសខ្ញុំមួយភ្លែតបានឬទេ?

– អូ អ្នកឯងត្រូវការ ទៅដោះទុក្ខឬ?

– មិនមែនទេ! ខ្ញុំចង់ទៅទាត់សមមិត្តអគ្គលេខាមជ្ឈឹមបក្សមួយជើង ព្រោះគ្រាន់តែបញ្ហានំប័ងមួយ ដោះស្រាយមិនចេញ។

បុរសបានដើរចេញទៅ… តែប៉ុន្មាននាទី​ក្រោយមក បុរសបានត្រឡប់មកវិញ ជាមួយទឹកមុខមាំ។ បុរសអ្នកជិតខាង បានសួរឡើងថា៖

– យ៉ាងម៉េចទៅ បានទាត់សមមិត្តអគ្គលេខារួចហើយ មែនទេ? ប្រហែលជាអ្នកឯង បានធូរចិត្តហើយ។

– ទេ ខ្ញុំកាន់តែមួរម៉ៅ…

– ហេតុអ្វី? ព្រោះមាននគរបាល នៅឈរយាមជុំវិញ និងហាមមិនឲ្យអ្នកឯង ចូលទៅទាត់សមមិត្តអគ្គលេខាឬ?

– ទេ! ខ្ញុំកាន់តែមួរម៉ៅ ព្រោះនៅខាងមុខការិយាល័យ របស់សមមិត្តអគ្គលេខា មានការតម្រង់ជួរ រង់ចាំចូលទាត់សមមិត្តអគ្គលេខា វែងជាងនេះ១០ដង!

– … !!!



លំអិតបន្ថែមទៀត

កំសាន្ដ

«រាត្រីចន្ទទឹកឃ្មុំ នៅ​បន្ទប់​សណ្ឋាគារ… ជាន់ទី​៣៥» សំណើចខ្លី

ទើបនឹងរៀបការហើយថ្មីថ្មោង គូស្វាមីភរិយាបានជ្រើសរើសយប់ ដែលមានព្រះចន្ទពេញវង់ និងសណ្ឋាគារដ៏ខ្ពស់មួយ កំពស់៣៥ជាន់ ដើម្បីឆ្លងកាត់រាត្រីទឹកឃ្មុំ របស់ផងខ្លួន។ យកសណ្ឋាគារខ្ពស់ គឺដើម្បីអាចសម្លឹងមើលព្រះចន្ទ បានយ៉ាងងាយ និងដោយលន្លង់លន្លោច។ ហើយដើម្បីឲ្យកាន់តែវិសេសវិសាលទៀតនោះ នៅរាត្រីនេះ ...
ដំណឹង

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ...
ដំណឹង

EU បរិហារសំដី ពូទីន ដែល​បង្ហាញពី​«ក្ដី​អស់សង្ឃឹម​របស់គាត់»

ការថ្លែងជាថ្មី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី បង្ហាញពី«ក្ដី​អស់សង្ឃឹម​របស់គាត់» នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានប្រព្រឹត្តិទៅ អស់ជាង៦ខែកន្លងមកហើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់មេដឹកនាំសហភាពអ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.