គណនេយ្យ ទ្វីសធើរ (Twitter) ដែលមធ្យោបាយផ្សព្វផ្សាយ​ដ៏សំខាន់ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចប់អាណត្តិ នៃសហរដ្ឋអាមេរិក ត្រូវបានបិទចោលជាស្ថាពរ នៅមុននេះបន្តិច។ ជាការសម្រេចចិត្ត របស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស ទ្វីសធើរ ដើម្បីទប់ស្កាត់ហនិភ័យ នៃ«ការញុះញង់» ដែលអាចបង្កឲ្យមានអំពើហិង្សា សារជាថ្មី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយភ្លាមៗ នៅក្រោយការបិទគណនេយ្យនោះ ក្រុមហ៊ុន ទ្វីសធើរ បានបញ្ជាក់ថា ខ្លួនបានសិក្សាយ៉ាងម៉ត់ចត់ អំពីសារទ្វីសធើរចុងក្រោយ របស់លោក ដូណាល់ ត្រាំ និងបានគិតថា សារទាំងនោះមានទំនោរ ក្នុងការបង្ក​គ្រោះថ្នាក់ សម្រាប់សន្តិសុខប្រទេស។

គណនេយ្យរបស់ប្រធានាធិបតីចប់អាណត្តិ ដែលមានអ្នកតាមដាន ប្រមាណជា៨៩លាននាក់ ត្រូវបានក្រុមហ៊ុន ទ្វីសធើរ ផ្អាក​ដំណើរការ​ម្ដងហើយ ភ្លាមៗនៅក្រោយការទន្ទ្រានកាប់កាប់វិមានកាពីតូល (វិមានសភាទាំងពីរ នៃសហរដ្ឋអាមេរិក) កាលពីរសៀល​ថ្ងៃពុធ ទី៦ ខែមករា។

នៅ១២ម៉ោងក្រោយមក គណនេយ្យខាងលើ​ បានមានដំណើរឡើងវិញ ដែលអនុញ្ញាតឲ្យលោក ត្រាំ បង្ហោះសារបានប៉ុន្មានឃ្លា ដូចត្រូវបានផ្សាយ នៅក្នុងអត្ថបទនេះ

តែចាប់ពីពេលនេះតទៅ លោក ត្រាំ នឹងបាត់សម្លេងសឹងតែសូន្យតែម្ដង នៅលើបណ្ដាញសង្គម ព្រោះក្រៅពី ទ្វីសធើរ នៅមាន ហ្វេសប៊ុក (Facebook) អ៊ិនស្តាហ្គ្រាម (Instagram) ស្នាបឆាត (Snapchat) និងយូធូប (YouTube) ក៏បានបិទគណនេយ្យរបស់លោក ជាស្ថាពរដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ចោទ​អតីត​មេធាវី​ថា ធ្វើឲ្យ​លោក​«បរាជ័យ»​ក្នុងជំនួប​ជាមួយ គីម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងក្នុងថ្ងៃអាទិត្យនេះថា សវនាការសាធារណៈចោទសួរលោក ម៉ៃឃើញ ខូអេន (Michael Cohen) ធ្វើឡើងដោយគណៈកម្មការអង្កេតមួយ ...
ជនសង្ស័យ «Patrick Crusius» នៃការបាញ់ប្រហារដ៏រង្គាលមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់។
របាយការណ៍

បាញ់ប្រហារ​នៅ​តិចសាស់ ព្រោះ​ការស្អប់ខ្ពើម? ស្លាប់​២០នាក់ របួស​២៦នាក់

បាញ់ប្រហារ​នៅតិចសាស់ – សហរដ្ឋអាមេរិកបានកាន់ទុក្ខសារជាថ្មី បន្ទាប់ពី​ការបាញ់​ប្រហារ​ដ៏រង្គាលមួយ បានកើតឡើងក្នុងថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.