ដំណឹងពិភពលោក

អៀរ៉ង់​បាញ់តប​កាំជ្រួច​«ជាង​១០គ្រាប់»​ដាក់​មូលដ្ឋាន​យោធា​អាមេរិក

????????????????????????????

អៀរ៉ង់បានប្រកាស នៅព្រឹកថ្ងៃពុធនេះ ថាខ្លួនបានបាញ់កាំជ្រួច«ជាង​១០គ្រាប់» ដាក់មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអៀរ៉ាក់ ដើម្បីឆ្លើយតបនឹង«ការធ្វើឃាត» ឧត្ដមសេនីយយោធាអៀរ៉ង់ លោក កាសេម សូឡីម៉ានី (Qassem Soleimani) កាលពីសប្ដាហ៍មុន ដោយការវាយប្រហារ របស់យោធាអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយអៀរ៉ង់ បានព្រមានបន្តថា នឹងមាន​«ការឆ្លើយតបដ៏រង្គាល»​បន្ថែមទៀត ក្នុងករណីមានការវាយប្រហារជាថ្មី ពីសំណាក់សហរដ្ឋអាមេរិក។

ការឆ្លើយតបរបស់អៀរ៉ង់ ធ្វើឡើងក្នុងយប់ថ្ងៃអង្គារទី៧ ចូលមកថ្ងៃពុធទី៨ ខែមករា ឆ្នាំ២០២០នេះ ទៅលើមូលដ្ឋានកងទ័ពអាកាស របស់អាមេរិក នៅក្នុងប្រទេសអៀរ៉ាក់។ នេះ បើតាមការការអះអាងផ្ទាល់ ចេញពីមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក កាលពីមុននេះបន្តិច។

«ជាង​១០គ្រាប់»

មន្ទីរប៉ង់តាហ្គោន បានឲ្យដឹង ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា៖

«នៅវេលាម៉ោងប្រមាណជា ១៧និង៣០នាទី (ម៉ោងនៅអាមេរិក ដែលត្រូវនឹងម៉ោង២ទៀបភ្លឺ ព្រឹកថ្ងៃពុធ ម៉ោងក្នុងប្រទេសអៀរ៉ាក់ ដែលជាកន្លែងកើតហេតុ) អៀរ៉ង់បានបើកការបាញ់ប្រហារ ដោយកាំជ្រួចរយៈឆ្ងាញ ប្រមាណជា១២គ្រាប់ ប្រឆាំងនឹងកងទ័ពអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត ដែលឈរជើងក្នុងប្រទេសអៀរ៉ាក់។»

«ច្បាស់ណាស់ថា កាំជ្រួចទាំងនេះ ត្រូវបានបាញ់ចេញ ពីប្រទេសអៀរ៉ង់ និងមានគោលដៅ វាយប្រហារ ទៅលើមូលដ្ឋានយោធា យ៉ាងហោចចំនួនពីរ ក្នុងស្រុក “Al-Assad” និងស្រុក “Erbil”។»

សេចក្ដីប្រកាសព័ត៌មានបានអះអាងថា ទំហំនៃការខាតបង់ កំពុងស្ថិតក្នុងការវាយតម្លៃនៅឡើយ។ ប៉ុន្តែថា មូលដ្ឋានយោធាទាំងនោះ ត្រូវបានដាក់ ឲ្យស្ថិតក្នុងភាពប្រុងប្រយ័ត្ន ហើយទាហានអាមេរិក បានស្ថិតក្នុងទីតាំងមានសុវត្ថភាព។

ទូរទស្សន៍អាមេរិក «CNN» បានរាយការណ៍ថា យ៉ាងណា កងកម្លាំងយោធាអៀរ៉ាក់ ដែលមានវត្តមាន នៅទីនោះ បានទទួលការខាត់បង់ តែគេនៅមិនទាន់ដឹង ពីចំនួនអ្នករបួស ឬស្លាប់ ថាមានប៉ុន្មាននោះទេ។

អ្នកនាំពាក្យរបស់សេតវិមាន អ្នកស្រី «Stephanie Grisham» បានថ្លែងថា៖

«យើងបានដឹងពីព័ត៌មាន ទាក់ទងនឹងការវាយប្រហារ លើមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអៀរ៉ាក់។ ប្រធានាធិបតី ត្រូវបានជម្រាបឲ្យដឹង ពីព័ត៌មាននេះ ហើយកំពុងតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់ និងកំពុងពិគ្រោះជាមួយ មន្ត្រីរបស់លោក ផ្នែកសន្តិសុខជាតិ។»

ការវាយប្រហារ ពីសំណាក់ប្រទេសអៀរ៉ង់ ធ្វើឡើងក្នុងរយៈពេល ជាង២៤ម៉ោង ក្រោយព័ត៌មានដែលអះអាងថា យោធាអាមេរិកនឹងដកចេញ ពីប្រទេសអៀរ៉ាក់ ដើម្បីសម្របតាមការអំពាវនាវ របស់រដ្ឋសភាពអៀរ៉ាក់។ កងទ័ពរបស់ប្រទេស​សម្ព័ន្ធមិត្ត​មួយចំនួន ក៏បានដកខ្លួន ចេញដែរ ដោយទំនងជាបារម្ភ ពីការវាយប្រហាររបស់ប្រទេសអៀរ៉ង់។

ប៉ុន្តែព័ត៌មាននៃការដកទ័ពនេះ ត្រូវបានមន្ទីរប៉ង់តាហ្គោន និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចេញមុខមកធ្វើការច្រានចោល ដោយអះអាងជាថ្មីថា កងទ័ពអាមេរិកនឹងបន្តនៅទីណា ដែលខ្លួនកំពុងឈរជើង៕



លំអិតបន្ថែមទៀត

ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ បៃដិន ឈ្នះអង្គបោះឆ្នោត ៣០៦សំឡេង

លទ្ធផលព្យាករណ៍ចុងក្រោយ បានចេញផ្សាយឲ្យដឹង នៅទីបំផុត៖ លោក ចូ បៃដិន (Joe Biden) បេក្ខជន​មកពីគណបក្សប្រជាធិបតី បាន«ឈ្នះអង្គបោះឆ្នោត (អ្នកតំណាង​ម្ចាស់ឆ្នោត) រហូតដល់៣០៦​សំឡេង» ទល់នឹងលោក ...
លោក «Hassan Rohani» ប្រធានាធិបតីនៃប្រទេសអៀរ៉ង់។ (រូបថត AFP)
ដំណឹង

អៀរ៉ង់ បើកឡើងវិញ​ នូវដំណើរការ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម

ប្រទេសអៀរ៉ង់ បានបើកឡើងវិញ នូវដំណើរការ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម ប្រមាណជា២០% នៅក្នុងរោងចក្រក្រោមដីរបស់ខ្លួន ក្នុងខេត្ត «Fordo» ស្ថិតតនៅចម្ងាយប្រមាណជា ១៨០គីឡូម៉ែត្រ ភាគខាតត្បូង​រដ្ឋធានីតេអៀរ៉ង់។ បរិមាណនេះ ហួសពីការកំណត់ ដែលមានចែង ...
ដំណឹង

ត្រាំ ហៅ​អង្គការ​សុខភាព​ពិភពលោក ថាជា​«អាយ៉ង»​របស់​ចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)បានចោទអង្គការសុខភាព​ពិភពលោក (WHO / OMS) ថាជា«អាយ៉ង»របស់ចិន ដោយធ្វើការអះអាងជាថ្មី អំពីការរិះគន់របស់លោក ចំពោះការដឹកនាំ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.