• មន្ត្រីប្រឆាំងថា ហ៊ុន សែន ជាប់ក្នុងគ្រែ បែរជា«បង្ហោះចម្រៀង»​លើហ្វេសប៊ុក

    កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ឈុន វណ្ណា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានចម្លងចម្រៀងនោះ មកសរសេរដូចដើមនោះទេ។ លោកបានកែទំនុកចម្រៀងខ្លះៗ ដែលហាក់ជាសារនយោបាយមួយ ក្នុងន័យថា «មិនឆ្លើយមិនឆ្លង» «ចិត្តអូនចិត្តដាច់ ព្រោះចិត្តបងខ្មៅ» និង«ជិតដល់ពេលសន្យា»ហើយ។ លោក ហ៊ុន សែន សរសេរថា៖ «ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង)សង្សារបងអើយ ដល់ពេលហើយឬនៅ?ចិត្តអូនចិត្តដាច់ ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង)ស្ពានក៏បាក់ ...
  • ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​«ការញុះញង់​ពីនាយសមុទ្រ»

    របបដឹកនាំក្រុងភ្នំពេញ បានប្រកាសចាត់វិធានការ ប្រឆាំងនឹងបណ្ដាជននៅក្រៅប្រទេសទាំងឡាយណា ដែលរបបនេះរកឃើញថា បានបង្កើត«ការញុះញង់​ពីនាយសមុទ្រ» ដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ «ក្នុងបំណងបង្កើតកម្លាំងចលនាមហាជន ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាជរដ្ឋាភិបាល»។ សេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យអ្នកនាំពាក្យ នៃរបបដឹកនាំក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ បានចាត់ទុកទង្វើនោះ ថាជា«ការប្រព្រឹត្តិបទឧក្រិដ្ឋ ឬជាសកម្មភាពឧក្រិដ្ឋកម្ម» ដែលមានចែងក្នុងច្បាប់កម្ពុជា។ ការិយាល័យអ្នកនាំពាក្យ បានសរសេរបន្តថា៖ «ការញុះញង់ខាងលើ ជាអំពើភេវរកម្មនយោបាយ ប្រឆាំងនឹងផលប្រយោជន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរបស់ខ្លួន ទោះសកម្មភាពញុះញង់នោះ ស្ថិតនៅឯនាយសមុទ្រ នឹងអាចជះឥទ្ធិពល ក៏ដូចជាកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុបែបណាក៏ដោយ។» «ការញុះញង់​ពីនាយសមុទ្រ» យ៉ាងណា អ្នកនាំពាក្យមិនបានបញ្ជាក់ឲ្យច្បាស់ និងលំអិត ថាតើនរណា ឬក្រុមណាមួយ ...
  • CPP បដិសេធ​ឯកសារមួយ ដែលអះអាង​ជាផ្ទៃក្នុង​បក្ស​ហើយ​គាំទ្រ ​សម រង្ស៊ី

    តាំងពីព្រឹកម៉ិញនេះមក ឯកសារមួយដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា ( CPP ) និងមានដាក់ឈ្មោះថា «អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា» ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «Ar Kambang Knong Ar Kambang (អាថ៌កំបាំងក្នុងអាថ៌កំបាំង)» យកមកបង្ហោះ មុននឹងត្រូវបានទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី យកមកចែករំលែកបន្ត។ លិខិតនោះ មានសរសេរក្នុងនាម ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានចំនួន«ភាគច្រើន»នៃគណៈកម្មាធិការរកណ្ដាល និងគណៈអចិន្ត្រៃយ៍គណបក្ស បានសំដែង«ការខកចិត្តយ៉ាងខ្លាំង និងព្រួយបារម្មណ៍យ៉ាងក្រៃលែង ចំពោះទង្វើផ្ដាច់ការ និងក្បត់ជាតិរបស់បុគ្គល ហ៊ុន សែន ដែលជាមនុស្សឆ្កួតនឹងអំណាច វង្វេងជាតិ»។  ...
  • សម រង្ស៊ី៖ ហ៊ុន សែន ឲ្យចិន​ធ្វើអាណានិគម​លើកម្ពុជា ព្រោះ​ខ្លាចការ«បះបោរ»

    មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅបរទេស​ឲ្យមក​«ការពារអំណាច»​ឲ្យលោក ដោយហេតុថា បុរសខ្លាំងកម្ពុជាខ្លាចពលរដ្ឋកម្ពុជាងើប«បះបោរ»ប្រឆាំងលោក។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ដោយសារលោក ហ៊ុន សែន «មិនអាចកែខ្លួនបាន» ទើប«ប្រជារាស្ត្រខ្មែរ ត្រូវតែប្តូររបប ហ៊ុន សែន ចេញ»។ ប្រធានស្ដីទី​គណបក្សប្រឆាំង បានពន្យល់ថា លោក ហ៊ុន សែន ត្រូវការក្រាញអំណាចតទៅទៀត ដើម្បីទទួលបាននីទណ្ឌភាព បន្ទាប់ពីបុរសខ្លាំងកម្ពុជារូបនេះ បាន«ប្រព្រឹត្តអំពើឧក្រិដ្ឋច្រើនពេកទៅហើយ ក្នុងរយៈពេល ៣៤ ...
  • បារាំងហៅ«ឯកអគ្គរដ្ឋទូតខ្លួន»​ពីអ៊ីតាលី បន្ទាប់​ពីរង​ការវាយប្រហារ​ផ្ទួនៗ

    ក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ ថាបានហៅ«ឯកអគ្គរដ្ឋទូតខ្លួន» ពីប្រទេសអ៊ីតាលីមកវិញ បន្ទាប់ពីមេដឹកនាំអ៊ីតាលីច្រើននាក់ បានធ្វើការវាយប្រហារ​តាមពាក្យសំដី ប្រឆាំងប្រទេសបារាំង ម្ដងហើយម្ដងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង អ្នកស្រី «Agnès von der Mühll» បានថ្លែងឡើង ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «រឿងបែបនេះ មិនធ្លាប់មានពីមុនមកទេ រាប់ចាប់តាំងពីសង្គ្រាមលោកបានបញ្ចប់ (…) ការជ្រៀតជ្រែកចុងក្រោយបង្អស់នេះ បង្កើតនូវការបង្ករឿងបន្ថែមទៀត និងមិនអាចទទួលយកបាន។»  សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «តាំងពីច្រើនខែមកហើយ ប្រទេសបារាំងបានក្លាយជាផ្ទាំងស៊ីប នៃការចោទប្រកាន់ ម្ដងហើយម្ដងទៀត ដែលមានលក្ខណៈ​ជាការវាយប្រហារ ដែលគ្មានមូលដ្ឋានគ្រឹះ ជាការប្រកាសសំដី ​ដែលបង្កជម្លោះ។» ការហៅ«ឯកអគ្គរដ្ឋទូតខ្លួន»ត្រឡប់មកវិញនេះ ធ្វើឡើងក្នុងលក្ខណៈ​ជា«ការពិគ្រោះ» ដែលបង្ហាញពីការតវ៉ា ...
  • ហង់ ពៅ ឡើងជា​ប្រធាន​អាជ្ញាធរ​អប្សរា​ខណៈ ស៊ុំ ម៉ាប់ ក្លាយជា​រដ្ឋលេខាធិការ

    លោក ហង់ ពៅ ដែលមានឋានៈ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា ត្រូវបានតែងតាំង ឲ្យឡើងធ្វើជាអគ្គនាយក នៃស្ថាប័នមួយនេះ ដែលគ្រប់គ្រងលើតំបន់រមណីយដ្ឋានវប្បធម៌ អង្គរ។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានចុះព្រហស្ថលេខា នៅថ្ងៃទី២ ខែកុម្ភៈ និងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ។ លោក ហង់ ពៅ នឹងឡើងមកកាន់តំណែង ជាមេដឹកនាំអាជ្ញាធរអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវមកទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងព្រះរាជក្រិត្យដដែល បានត្រាស់បង្គាប់តែងតាំង លោក គឹម សុ​ធិ​ន និង​លោក យិ​ត ចាន់​ដារ​ដ្ឋ ...