កម្ពុជាដំណឹង

ស្ថានទូតស៊ុយអែដ ប្រតិកម្ម​ចំពោះ​ការចាប់ខ្លួន​សកម្មជន​ ជាបន្តបន្ទាប់

ក្រុមយុវជនសមាជិកចលនាមាតាធម្មជាតិ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ (រូបថតលើហ្វេសប៊ុក)
ក្រុមយុវជនសមាជិកចលនាមាតាធម្មជាតិ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ (រូបថតលើហ្វេសប៊ុក)

ស្ថានទូតនៃប្រទេសស៊ុយអែដ ប្រចាំនៅកម្ពុជា បានប្រតិកម្មភ្លាមៗ នៅចំពោះ​ការចាប់​ខ្លួន​ក្រុមសកម្មជន ដែលត្រូវបានធ្វើឡើង ជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយ។

នៅថ្ងៃអាទិត្យនេះ​ អាជ្ញាធរបានចោទ​ប្រកាន់​យុវជន​ជាសកម្មជន​បរិស្ថាន​ចំនួន៣នាក់​ពី “ញុះញង់​ បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ ដល់សន្តិសុខ​សង្គម​” និង​បង្គាប់ឱ្យ​បញ្ជូន​អ្នក​ទាំងបី​​ទៅឃុំខ្លួន​បណ្ដោះអាសន្ ន​រង់ចាំសវនាការ​ ពាក់ព័ន្ធ​នឹងការ​អំពាវនាវ​ដោយ​សន្តិវិធី ឱ្យរបបដឹកនាំក្រុងភ្នំពេញ ​យកចិត្តទុកដាក់​ អំពីការលុបបឹងតាមោក​ នៅភាគ​ខាងជើង​​នៃរាជធានីភ្នំពេញ​ ។

ក្រុមសកម្មជនទាំងបីនាក់ ​រួមមាន​ លោក ថុន រដ្ឋា​ អាយុ ២៨ឆ្នាំ ​កញ្ញា ឡុង គន្ធា ​អាយុ ២២ឆ្នាំ ​និងកញ្ញា ភួន កែវរស្មី ​អាយុ​ ១៩ឆ្នាំ ​ដែលសុទ្ធសឹងជាសមាជិក​ ចលនា«មាតា​ធម្មជាតិ»​។

ក្នុងថ្ងៃអាទិត្យនេះដដែល ​អាជ្ញាធរបាន​ចាប់ខ្លួន​បន្ថែមទៀត នូវសមាជិក​ពីរនាក់​ នៃ​ចលនា​យុវជន ​«ប្រជាពលរដ្ឋ​សកម្ម​​ដើម្បីយុត្តិធម៌​» ដែល​គ្រោងនឹងរៀបចំ​ការជួបជុំ​ នៅ​ទីលាន​ប្រជាធិបតេយ្យ ​នៅដើមសប្ដាហ៍ក្រោយ ដើម្បីអំពាវនាវ​ឱ្យដោះលែង​ លោក រ៉ុង ឈុន​ អតីតប្រធាន​សហជីព និងអ្នកជាប់ឃុំផ្សេងទៀត ​ដែលកំពុងជាប់ឃុំ​ក្នុង​ពន្ធនាគារ។

សកម្មជនទាំងពីរនាក់ រួមមាន ព្រះតេជព្រះគុណ ​កើត សារ៉ាយ​ សមាជិកក្រុមយុវជន​«ខ្មែរថាវរៈ»​ និងលោក​ មាន ព្រហ្មមុនី​ អនុប្រធាន​សមាគមនិស្សិតខ្មែរបញ្ញាវ័ន្ដ។

សម្រាប់ស្ថានទូតនៃរាជាណាចក្រស៊ុយអែដ ដែលជាសមាជិកមួយ នៃសហភាពអ៊ឺរ៉ុប បាន​សម្តែងការនូវព្រួយបារម្ភ ជុំវិញការចាប់ខ្លួន និងចោទប្រកាន់សកម្មជនខាងលើ​នេះ។ តាមរយៈទំព័រទ្វីសធើរផ្លូវការ​របស់ខ្លួន ស្ថានទូតបានសរសេរថា៖

«គួរឲ្យសោកស្ដាយ ដែលការព្រួយបារម្ភ នៅតែបន្តកើតមាន ចំពោះការចាប់ខ្លួន​សកម្មជន​​បរិស្ថាន និងក្រុមយុវជន ក្នុងពេលថ្មីៗនេះ រួមទាំងការចោទប្រកាន់ទាំងឡាយ ប្រឆាំងពួកគេ។ បន្ថែមពីលើនេះ យើងបានទទួលដំណឹង អំពីការចាប់ខ្លួនថ្មីៗបន្ថែម នូវ​យុវជនផ្សេងទៀត ដែលអនុវត្តនូវសិទ្ធិ នៃការបញ្ចេញមតិ និងសិទ្ធិ នៃការជួបជុំ​របស់​ពួកគេ។»

ស្ថានទូតបានបន្តថា៖

«ប្រទេសស៊ុយអ៊ែត នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍ទាំងនេះ ដោយផ្អែកតាមគោលការណ៍ និងបទដ្ឋានសិទ្ធិមនុស្ស៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ​រំលឹក​ពីឃាតកម្ម​មិនសម​ហេតុផល​សម្លាប់ បណ្ឌិត កែម ឡី

រយៈពេលពីរឆ្នាំ​និង៨ខែ បានកន្លងទៅហើយ តែយុត្តិធម៌សម្រាប់លោក«បណ្ឌិត កែម ឡី» អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញ ដែលរងការបាញ់ប្រហារ នៅកណ្ដាលរាជធានីភ្នំពេញ ហាក់មិនទាន់ចេញ ជារូបរាងនៅឡើយ ដោយហេតុថា មានតែបុរស ជួប ...
កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាង​លុយ​កខ្វក់

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម​ប្រទេសចំនួន១២ ដែលជាប់ក្នុង​«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់​«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” ...
កម្ពុជា

សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.