• អ្នកវិភាគថា ជួរមេដឹកនាំ CPP កំពុងសាកល្បងគ្នា​តាមរយៈសង្ឃ ហោ សុខុន

    អ្នកវិភាគបានលើកឡើងថា សារដែលបង្ហោះចេញ ដោយព្រះសង្ឃ ហោ សុខុន ដែលលើកតម្កើនលោក ស ខេង ថាជា«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា» គឺជាការសាកល្បងមួយ នៅក្នុង«ជួរមេដឹកនាំ»គណបក្សប្រជាជនកម្ពុជាខ្លួនឯង។ នៅក្នុងការបង្ហោះមួយ ដ៏វែងអន្លាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះសង្ឃ ហោ សុខុន បានលើកឡើងថា មានតែលោក ស ខេង «មួយរូបគត់ដែលអាចធ្វើឲ្យកម្ពុជា រួចផុតពីទណ្ឌកម្មរបស់អន្តរជាតិ ក៏ដូចជារួចផុតពីការផ្តាច់[ប្រព័ន្ធ]អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបផងដែរ ជាពិសេសអាចបញ្ឈប់ ការជ្រៀតជ្រែកពីបរទេស លូកដៃចូលនយោបាយផ្ទៃក្នុង របស់ប្រទេសកម្ពុជា»។ ព្រះចៅអធិការវត្តច្បារអំពាវ នៅបានសំដែងថេរដីកាលើកសរសើរលោក ស ខេង នូវគុណសម្បត្តិ១០យ៉ាង ...
  • ហ៊ុន សែន សំដែង​«ការឈឺចាប់»​នឹង​ការបណ្ដេញ​មន្ត្រី​អាវុធហត្ថ​ម្នាក់

    សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបណ្ដេញលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ គឺជាការវះកាត់ប្រកបដោយ«ការឈឺចាប់»។ លោក ហ៊ុន សែន បានថ្លែងដូច្នេះក្នុងយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមបណ្ដាញសង្គម បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ទៅតាមអ្វីដែលបុរសខ្លាំងកម្ពុជាខ្លួនបានទូលថ្វាយ ឲ្យដកផ្កាយ និងតំណែងលោក គឹម រស្មី ចេញ។ នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានសរសេរ​អមនឹង​ការបង្ហោះ​ព្រះរាជក្រឹត្យនោះ យ៉ាងដូច្នេះថា៖  «នេះគឺជាវះកាត់ប្រកបដោយ ការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់។» គេមិនដឹងតើហេតុអ្វី បានជាលោក ...
  • សម រង្ស៊ី ចោទ​កាសែត​ភ្នំពេញប៉ុស្ដិ៍ ថា«លំអៀងខ្លាំង»

    មេដឹកនាំប្រឆាំង បានចោទសារព័ត៌មានក្នុងស្រុកដ៏ធំមួយ ដែលចេញផ្សាយជាភាសា​អង់គ្លេស និងខេមរភាសា ថាមានលក្ខណៈ«លំអៀងខ្លាំង»។ លោក សម រង្ស៊ី បានហៅកាសែត «ភ្នំពេញប៉ុស្ដិ៍ – Phnom Penh Post» ដូច្នេះ និងបានព្រមានថា លោកនឹងមិនផ្ដល់ ការឆ្លើយតបអ្វីឡើយ។ លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមបណ្ដាញសង្គមទ្វីសធើរថា៖ «សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ក្នុងពេលបច្ចុប្បន្ននេះ សរសេរមានភាព”លំអៀងខ្លាំង”។ ដូច្នេះវាមិនស័ក្ដិសម នឹងទទួលបានការឆ្លើយតបវិញទេ។ សូមអានសារព័ត៌មានអន្តរជាតិ ដើម្បីទទួលបានព័ត៌មាន ចំទិសដៅច្រើនទៀត ជុំវិញប្រទេសកម្ពុជា។» ការលើកឡើងរបស់លោក ...
  • ហ៊ុន សែន អះអាង​មិនយក​«សន្តិភាព ឯករាជ្យភាព និងបូរណភាព»​ជាថ្នូរ​

    មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងនៅថ្ងៃសៅរ៍នេះ ថារបបដឹកនាំរបស់លោក នឹងមិនយក «សន្តិភាព ឯករាជ្យភាព និងបូរណភាព» នៃប្រទេសកម្ពុជា ទៅដូរនឹងអ្វីមួយជាដាច់ខាត។ ការអះអាងរបស់លោក ហ៊ុន សែន ហាក់តបទៅមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលបានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ងើប​ឈរឡើងដើម្បី​ទម្លាក់​លោកនាយករដ្ឋមន្ត្រី ចេញពីអំណាចដ៏ចាស់វស្សា ដែលបុរសខ្លាំង​កម្ពុជា បានអង្គុយតាំងពីជាង៣ទសវត្សរ៍មកនោះ។ គូរបដិបក្ខនយោបាយទាំងពីរ បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីថ្លែងពីសារនយោបាយរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតខំកសាងប្រទេសជាតិឲ្យបានល្អ។ ...
  • ព្រះរាជវាំងថៃ ឲ្យដក​ព្រះរាមស្ដេច ចេញពី​បេក្ខភាព​ជានាយករដ្ឋមន្ត្រី

    បេក្ខភាពជានាយករដ្ឋមន្ត្រី របស់ម្ចាស់ក្សត្រីថៃ ព្រះនាង អ៊ូបុល រតនា (Ubolratana) ដែលត្រូវជាព្រះរាមព្រះមហាក្សត្របច្ចុប្បន្ន មានរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ គណបក្សដែលតែងតាំងម្ចាស់ក្សត្រី ឲ្យធ្វើជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី បានសម្រេចដកបេក្ខភាពនេះចេញវិញ បន្ទាប់ពីមានបម្រាមពី ព្រះរាជវាំងថៃ ក្នុងថ្ងៃសៅរ៍នេះ។ ដំណឹងខាងលើត្រូវបានផ្សាយចេញ នៅមុននេះ តាមកញ្ចក់ទូរទស្សន៍ ដោយបញ្ជាក់ថា «គណបក្ស “Thai Raksa Chart (ថៃរក្សាជាតិ)” សូមអនុវត្តន៍តាមរាជបញ្ជា»។ ប៉ុន្តែកាលពីព្រឹកថ្ងៃសៅរ៍ នៅមុនការដកបេក្ខភាពដោយគណបក្ស ម្ចាស់ក្សត្រី អ៊ូបុល រតនា បានបង្ហោះសារ នៅលើទំព័រអ៊ិនស្ដាហ្គ្រាមរបស់ព្រះនាង ដែលទំនងជាផ្ដល់ក្ដីសង្ឃឹមទៀតថា ព្រះនាងអាចស្នើបេក្ខភាពសារជាថ្មី។ សារនោះមានសេចក្ដីថា៖ «ខ្ញុំសូមជម្រាបឡើងវិញ ...
  • ខ្មែរនៅអ៊ឺរ៉ុបគ្រោង«ធ្វើបាតុកម្មជាថ្មី» ម្ដងនេះនៅមុខ​ក្រសួងការបរទេសបារាំង

    នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ សហគមន៍ខ្មែរនៅក្នុងប្រទេសបារាំង និងអឺរុប នឹងគ្រោងប្រមូលគ្នាដើម្បី ធ្វើបាតុកម្មជាថ្មី នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ខុសពីកន្លងមក ដែលបាតុកម្មរបស់បណ្ដាជនខ្មែរ តែងត្រូវបានរៀបចំធ្វើ នៅលើទីលានត្រូកាដេរ៉ូ បាតុកម្មថ្ងៃទី២២ ខែកុម្ភៈនេះ នឹងត្រូវរៀបចំធ្វើ នៅខាងមុខក្រសួងការបរទេសបារាំង ដែលមានអាស័យដ្ឋាន «37 Quai D’Orsay 75007 Paris»។ ក្រុមអ្នករៀបចំបាតុកម្ម បានអះអាងថា ក្រុមបាតុករនឹងធ្វើការជួបជុំគ្នា ចាប់ពីម៉ោង ១១ ដល់ម៉ោង ១៧ ល្ងាច ដើម្បីទាមទារឱ្យម្ចាស់ប្រទេសហត្ថលេខី ទាំង១៨ ជាពិសេសប្រទេសបារាំង ...