កម្ពុជាដំណឹង

សួន សេរីរដ្ឋា បន្ទោសពលរដ្ឋ ករណី«សម្រាមអណ្ដែត»​ក្នុងរាជធានី

ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)
ខាងឆ្វេង៖ លោក សួន សេរីរដ្ឋា ក្នុងការិយាល័យរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍជនបទ។ ខាងស្ដាំ៖ ទិដ្ឋភាព«សំរាមអណ្ដែត»នៅរាជធានីភ្នំពេញ។ (រូបថតលើហ្វេសប៊ុក)

សម្រាប់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការថ្មីថ្មោង របស់រដ្ឋាភិបាលកម្ពុជា បានអះអាង​ថា ករណី«សម្រាមអណ្ដែត»នៅរាជធានីភ្នំពេញ គឺពលរដ្ឋជាអ្នកខុស ដោយសារ​តែពលរដ្ឋ​ម្ចាស់សម្រាមទាំងនោះ មិនបានខ្ចប់វេចសម្រាម ដាក់ក្នុង​ស្បោងសម្រាម និងធុងសម្រាម ឲ្យបានត្រឹមត្រូវ។

សម្រាមអណ្ដែត បានរាយប៉ាយជាមួយនឹងទឹកភ្លៀងជន់ នៅតាមដងផ្លូវនានា ក្នុង​រាជធានី​ភ្នំពេញ។ ទិដ្ឋភាពនេះ កើតឡើងបន្ទាប់ពីកម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី ផ្ទុះ​ការ​តវ៉ា ​មុខ​ក្រុមហ៊ុន ហើយធ្វើកូដកម្ម ​មិន​ព្រម​ចេញ​ប្រមូល និង​ដឹក​សំរាម តាំងពីច្រើនថ្ងៃ​មក។

ការអណ្ដែតរាយប៉ាយ នៃសម្រាម បានបង្កឲ្យមានការរិះគន់ មិនតិចទេ ពីសំណាក់ពលរដ្ឋ​អ្នករស់នៅក្នុងរាជធានី ជុំវិញសមត្ថភាព នៃការដោះស្រាយវិបត្តិសម្រាម ពីសំណាក់​អាជ្ញាធរ។

ចំពោះលោក សួន សេរីរដ្ឋា ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជា​រដ្ឋលេខាធិការថ្មីថ្មោង នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បានទទួលស្គាល់ថា ការប្រមូលសម្រាម វាជាកាតព្វកិច្ច របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង។

តែលោកបានបន្ទោស ទៅលើ​ការវេចខ្ចប់​សម្រាម ទុកដាក់សម្រាមក្នុងថង់ (ថង់សម្រាម​ត្រឹមត្រូវ) និងដាក់ចូល​ធុងសម្រាម ដែលលោកហៅថា ជា«កាតព្វកិច្ច»​របស់ម្ចាស់​សម្រាម។

លោក សេរីរដ្ឋា ដែលធ្លាប់រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន មិនសំចៃមាត់ បាន​ចោទសួរ​ជាសំនួរចំនួនពីរ នៅលើបណ្ដាញសង្គម ដើម្បីបញ្ចៀស (ឬសម្រាល) ការទទួលខុសត្រូវ របស់អាជ្ញាធរ។ ខាងក្រោមនេះ ជាសំនួរ​ទី១៖

«តើម្ចាស់ផ្ទះ ម្ចាស់ហាង អ្នកលក់ដូរគ្រប់គ្នាហ្នឹង មានប្រើថង់សម្រាមត្រឹមត្រូវវេចខ្ចប់ និងមានប្រើធុងសម្រាម ដាក់សម្រាមកាកសំណល់ ដែលខ្លួនស៊ីសល់ហ្នឹង បានត្រឹមត្រូវ​ហើយឬនៅ ?»

បន្ទាប់មក រដ្ឋលេខាធិការដែលទើបឡើងតំណែងថ្មី បានបន្តចោទសួរ ដោយប្រៀបធៀប​ករណីនេះ ទៅនឹងករណីបង្គន់តាមផ្ទះពលរដ្ឋ នៅពេលដែលរដ្ឋជុសជុល លូបង្ហូចេញ​មិនទាន់។ លោកសរសេរថា ៖

«បើមានករណីលូបង្ហូរ​បង្គន់សាធារណៈវាខូច រដ្ឋជួសជុលមិនទាន់ ធ្វើឲ្យបង្គន់ក្នុងផ្ទះខ្លួន​វាស្ទះដែរនោះ តើនៅតែជុះ ដាក់ពេញផ្ទះរបស់ខ្លួន ដែរឬទេ ? (SIC)»



លំអិតបន្ថែមទៀត

កម្ពុជា

ភ្នំពេញ​បន្ត​ជាប់លេខ​ជិត​បាតតារាង អំពី​គុណភាព​ជីវិត​និង​សន្តិសុខ

ដើម្បីទទួលបានភាពជោគជ័យ ពីការដាក់ទុនវិនិយោគ ទៅក្នុងប្រទេសមួយ ឬតំបន់មួយ គេត្រូវសម្លឹងមើលជាបឋម អំពី​គុណភាព​ជីវិត​និង​សន្តិសុខ ពីរដ្ឋធានី ឬទីក្រុង ដែលសហគ្រាសត្រូវដាក់ ការិយាល័យរបស់ខ្លួន។ នេះ ជាការអះអាងឡើង របស់សហគ្រាស ...
កម្ពុជា

ខ្លីៗ​ពីបារាំង៖ ចិនបោះទុន​សង់​ច្រើនជាងគេ​នៅ​កម្ពុជា មុន​វិបត្តិ​«Covid-19»

ការវិនិយោគផ្ទាល់ពីបរទេស «FDI /IDF» ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា មុន​វិបត្តិ​«Covid-19» ត្រូវបានកត់សម្គាល់ ដោយការវិនិយោគរបស់ចិន ដែលមាន​ទំហំ​ធំ​ជាងគេ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៨ របស់ក្រសួងសេដ្ឋកិច្ច ...
កំសាន្ដ

នៅរ៉ូម៉ានី «ភ្លៀងធ្លាក់»ជាគ្រាប់ព្រិល​ប៉ុនៗ​ពងមាន់

«ភ្លៀងធ្លាក់»ដ៏ខ្លាំង នៅក្នុងតំបន់ជាច្រើន នៃប្រទេសរ៉ូម៉ានី (អ៊ឺរ៉ុបខាងកើត) បានក្លាយជាអព្ភូតហេតុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីរសៀលថ្ងៃអង្គារកន្លងមក ដោយបានបំផ្លាញដំបូលគេហដ្ឋានជាច្រើនខ្នង និងរថយន្ដជាច្រើនគ្រឿង។ គ្រាប់ភ្លៀងដែលបង្អុរធ្លាក់មកនោះ គឺជាគ្រាប់ដុំព្រិល ដែលមានទំហំប៉ុនពងមាន់ និងបានធ្លាក់ស្រោចមកលើភូមិដ្ឋានអ្នកស្រុក។ រូបភាពជាច្រើននៅលើបណ្ដាញសង្គម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.