• សួន សេរីរដ្ឋា ថ្លែងពី«ខ្លាសេដ្ឋកិច្ច» ដែលទិញអំបិលទឹកភ្លើងពីបរទេស

    កម្ពុជាជា«ខ្លាសេដ្ឋកិច្ច»? សម្រាប់លោក សួន សេរីរដ្ឋា ពិបាកឲ្យនិយមន័យ ចំពោះពាក្យថា «កម្ពុជា​ខ្លាសេដ្ឋកិច្ច» ប៉ុន្មានម៉ាត់នេះណាស់ ដោយហេតុថា មេដឹកនាំខ្មែរមិនចេះរកការងារឲ្យពលរដ្ឋធ្វើនៅក្នុងស្រុក ហើយបើសូម្បីអំបិលទឹកភ្លើង ក៏ខ្មែរត្រូវទិញនាំចូលពីបរទេសដែរ។ អតីតប្រធានគណបក្សអំណាចខ្មែរ បានរៀបរាប់នៅលើបណ្ដាញសង្គមថា មេដឹកនាំមិនដែលឲ្យពលរដ្ឋថៃ ដែលមានចំនួនដល់ទៅជាង៧០លាននាក់ ខ្វះការងារធ្វើឡើយ។ លោកថា៖ «មិនតែប៉ុណ្ណោះ គេអាចដឹកនាំដោយផ្តល់ការងារតំលៃខ្ពស់ ដល់ពលករ ៣ ប្រទេសថែមទៀតក្នុងតំបន់ គឺផ្តល់ការងារឲ្យខ្មែរ ឲ្យលាវ និងឲ្យភូមា មានការងារធ្វើ… ហើយមេដឹកនាំសៀម ក៏មិនដែលខ្វល់ចង់បាន “EBA” ពីអ៊ឺរ៉ុបដែរ។» «មើលមកស្រុកខ្មែរ ដែលពួកមេដឹកនាំរាល់ថ្ងៃនេះ ខំអួតខ្លួនថា ជាខ្លាសេដ្ឋកិច្ចថ្មីក្នុងតំបន់នោះ ...
  • រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន

    នាយករដ្ឋមន្ត្រី – ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់ទៅពឹង​​វៀតណាម ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល (Charles de Gaulle) ដែល​ក្រោយ​​មក​​ក្លាយ​ជា ប្រធានាធិបតី​បារាំង។ តែការស្រាវជ្រាវ​ពីប្រវត្តិសាស្ត្រ បង្ហាញថា រដ្ឋបុរសទាំង​ពីរនាក់​​នេះ មិនត្រឹម​តែ​មិន​ដូច​គ្នា​​ទេ សូម្បីតែ«ភាពដូច»នៃរឿងរ៉ាវចាកចេញ ពីមាតុប្រទេស ក៏សឹងតែ«គ្មាន»ដែរ។ តើលោក ហ្សាល ឌឺហ្គោល (Charles ...