កម្ពុជាដំណឹង

សំរាមអណ្ដែតនៅភ្នំពេញ ៖ ខឹម វាសនា ចំអកដាក់ សួន សេរីរដ្ឋា

ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ (អតីតប្រធានគណបក្សអំណាចខ្មែរ)។ (រូបថតលើហ្វេសប៊ុក)
ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ (អតីតប្រធានគណបក្សអំណាចខ្មែរ)។ (រូបថតលើហ្វេសប៊ុក)

ការបន្ទោសពលរដ្ឋ ពីសំណាក់លោក សួន សេរីរដ្ឋា ជុំវិញស្ថានភាព«សំរាមអណ្ដែតនៅភ្នំពេញ» ទទួលបានការចំអក ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ នៅថ្ងៃនេះ។

កាលពីចុងសប្ដាហ៍មុន លោក សួន សេរីរដ្ឋា ដែលទើបត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងឲ្យក្លាយជារដ្ឋលេខាធិការថ្មីថ្មោង នៃក្រសួងអភិវឌ្ឍជនបទ បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម បន្ទោសពលរដ្ឋដែលមិនបានវេចខ្ចប់សំរាម ក្នុងថង់សំរាម និងមិនបានដាក់សំរាមវេចខ្ចប់ទាំងនោះ ចូលក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ។

ការលើកឡើងនោះ ទទួលបានប្រតិកម្ម ពីសំណាក់ពលរដ្ឋទូទៅ ដោយពួកគេបានរិះគន់ ដោយប្រើពាក្យធ្ងន់ៗ តបទៅអតីតប្រធានគណបក្សអំណាចខ្មែរ។

🔴🇰🇭 សួន សេរីរដ្ឋា៖ បើរដ្ឋជួសជុលលូបង្ងូបង្គន់មិនទាន់ តើពលរដ្ឋ«នៅតែជុះ ដាក់ពេញផ្ទះរបស់ខ្លួន ដែរឬទេ»…

Gepostet von MONOROOM.info am Sonntag, 11. Oktober 2020

សម្រាប់លោក ខឺម វាសនា ដែលជាដៃគូចាស់ ក្នុងការឆ្លើយឆ្លងសារនយោបាយ ក្នុងគ្រាកន្លងមក មិនបានបញ្ចេញសារអ្វី ដើម្បីប្រតិកម្មផ្ទាល់ នឹងការលើកឡើង របស់លោក សួន សេរីរដ្ឋា ទេ។ តែប្រធានគណបក្ស«ជួង» បានចែករំលែក នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នូវការចំអកមួយ របស់សមាជិក (ឬប្រិយមិត្ត) មួយរូបរបស់គណបក្ស។

ការចំអកនោះ បានសរសេរថា៖

«បងពីមុន បាត់ទៅណា? បងពីមុន ឆ្កួតបាត់ហើយ… ពេលបងមានអ្នកថ្មី អូនធ្វើអ្វីក៏ខុស កំហុសទម្លាក់លើពលរដ្ឋ។»

Gepostet von Veasna Khem am Dienstag, 13. Oktober 2020

លោក ខឹម វាសនា និងលោក សួន សេរីរដ្ឋា ធ្លាប់បានឆ្លើយឆ្លងសារនយោបាយ ដាក់គ្នាទៅវិញទៅមក តាំងពីច្រើនឆ្នាំមកហើយ។ កាលពីអំឡុងឆ្នាំ២០១៦ លោក ខឹម វាសនា បានហៅលោក សួន សេរីរដ្ឋា ថា«អាភ្លើ» ខណៈលោក រដ្ឋា បានតបទៅវិញ នៅមួយឆ្នាំក្រោយ ដោយហៅដៃគូឆ្លងឆ្លើយរបស់លោក ថាជាអ្នកនយោបាយ«ឆ្កួត»៕



លំអិតបន្ថែមទៀត

កម្ពុជា

អភិបាល​ខណ្ឌ​ឫស្សីកែវ ចេញមុខ​សុំទោស​ករណី​«គេងលក់»​ក្នុង​អង្គប្រជុំ

ការបង្ហោះរូបភាពលោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលម៉ិញ ទទួលបានប្រតិកម្មពីរូបលោកផ្ទាល់ នៅថ្ងៃនេះ។ មេដឹកនាំថ្នាក់មូលដ្ឋានរូបនេះ បានសុំការអភ័យទោស ចំពោះ«កាយវិការមិនសមរម្យ»​របស់លោក ដោយលើកមូលហេតុថា ...
នគរ ស្ថាបត្យកម្ម

គេហដ្ឋាន​ស្ថាបត្យករ​ វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ថ្លៃ«៧លាន​ដុល្លារ»

គេហដ្ឋានឯកជន របស់ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ ដែលអ្នកផងដាក់ឈ្មោះថា ជាបីតា​ស្ថាបត្យកម្មកម្ពុជា ត្រូវបានដាក់លក់ ក្នុងតម្លៃ«៧លាន​ដុល្លារ»អាមេរិក ដោយ​ក្រុមហ៊ុន​​អចលនទ្រព្យមួយ ឈ្មោះ «IPS Cambodia»។ លំនៅដ្ឋានមួយនេះ ...
កម្ពុជា

COVID-19៖ កម្ពុជា​មាន​១ករណី​ថ្មី បន្ថែម​តួលេខ​សរុប ដល់​១២៦នាក់

មកដល់ព្រឹកថ្ងៃអាទិត្យនេះ រាជាណាចក្រកម្ពុជា មានករណីឆ្លងជំងឺ«Covid-19» កើនឡើង ដល់​១២៦នាក់ បន្ទាប់ពីបានរកឃើញ​ករណីឆ្លងមួយទៀត នៅក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាលកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.