នគរបាលប៉ាគីស្ដង់ បានចាប់ខ្លួនជនសង្ស័យ ចំនួន១៧នាក់ ក្នុងថ្ងៃសៅរ៍ទី១០ ខែតុលានេះ បន្ទាប់ពីរកឃើញសាកសពទារិកាមួយរូប អាយុ២ខួប ដែលរងការរំលោភ មុននឹងត្រូវបានសម្លាប់។ ឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃនេះ បានបណ្ដាល​ឲ្យគេនឹកឃើញឡើងវិញ នូវព្រឹត្តិការណ៍​ចាប់រំលោភ​ក្មេងស្រីម្នាក់ កាលពីឆ្នាំ២០១៨។

ទារិកាដែលមានឈ្មោះ «Zainab» បានបាត់ខ្លួន នៅថ្ងៃអង្គារ នៅពេលដែលនាងតូច បានចេញទៅដើរលេង នៅខាងក្រៅភូមិ ដែលស្ថិតក្នុងស្រុក «Charsadda» នៃខេត្ត «Khyber Pakhtunkhwa» ភាគពាយ័ព្យប្រទេសប៉ាគីស្ដង់។ នៅមួយថ្ងៃក្រោយមក គេបានរកឃើញទារិកាវិញ តែនាងតូចបានស្លាប់​បាត់ទៅហើយ។

ការធ្វើកោសល្យវិច្ច័យ បានអនុញ្ញាតឲ្យអាជ្ញាធរដឹងថា នាងតូចត្រូវបានរំលោភ មុននឹងសម្លាប់។ នេះ បើតាមការអះអាង​របស់នាយនគរបាល​ប្រចាំតំបន់ ដែលបាន​បញ្ជាក់បន្ថែមថា មនុស្ស១៧នាក់ ត្រូវបានឃាត់ខ្លួន ពីក្នុងចំណោមមនុស្ស៤០០នាក់ ដែលអាជ្ញាធរ​បានប្រមូលសំណាក «DNA» យកទៅពិនិត្យ។

កាលពីខែមករា ឆ្នាំ២០១៨ ក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ ដែលមានឈ្មោះ «Zainab» ដូចគ្នា ត្រូវបានរំលោភ រួចសម្លាប់ នៅក្នុងស្រុក «Kasur» នៃខេត្ត «Punjab» ដែលស្ថិតនៅភាគខាងកើតប្រទេស។ ឧក្រិដ្ឋកម្មទៅលើកុមារីតូចៗ ទាំងនេះ បានបង្កឲ្យផ្ទុះឡើង នូវកំហឹងខ្លាំងក្លា​ពីបណ្ដាជនទូទៅ ដែលរិះគន់ទៅលើរដ្ឋាភិបាលប៉ាគីស្ដង់ ដែលពួកគេចោទថា មិនយកចិត្តទុកដាក់ ឬចាត់វិធានការ​ ឲ្យបានត្រឹមត្រូវឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

កែម ឡី៖ អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ស្នើឲ្យ អ.ស.ប ចូល​អង្កេត​ឃាតកម្ម

អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានចេញសេចក្ដី​ថ្លែងការណ៍​រួមមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នើឲ្យមានស៊ើបអង្កេត ទៅលើ​ករណី​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយមានការចូលរួម ...
ដំណឹង

អាមេរិក៖ ផ្ទុះ​កុបកម្ម​ហិង្សា​បន្តបន្ទាប់ ក្រោយ​ការស្លាប់​របស់ ជច៍ ផ្លយ

ការឃាត់ខ្លួន​បុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្ដាល​ឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យ​បណ្ដាជន​អាមេរិក ផ្ទុះការក្ដៅក្រហាយ ជា​បន្តបន្ទាប់ តាំងពីម្សិលមិញមក។ ...
រូបថតជំនួស៖ កុមារចិនមួយរូប កំពុងលេងល្បែង តាមបែបវិទ្យាសាស្ត្រ។ (រូបថត Jerry Wang/Unsplash)
កម្រមាន

តុលាការចិនកាត់ទោសប្រហារជីវិត អ្នកគ្រូម្នាក់ ពីបទបំពុល​កុមារ

អ្នកគ្រូម្នាក់ ត្រូវបានតុលាការក្រុង «Jiaozuo» នៃខេត្ត «Henan» កាត់ទោស​ប្រហារជីវិត បន្ទាប់ពីបានរកឃើញថា ស្ត្រីរូបនេះចាក់ម្សៅនីទ្រីច ចូលក្នុង​ឆ្នាំងបបរ ដែលត្រូវយក​ទៅឲ្យកុមារតូចៗ​ទទួលទាន ក្នុងថ្នាក់មួយ គ្រប់គ្រង​ដោយសហជីវិនី​ម្នាក់ទៀត។ ហេតុការណ៍បានកើតឡើង តាំងពីខែមីនា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.