រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញរួច។
រដ្ឋមន្ត្រីទាំងពីររូប មានលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ខណៈអភិបាលខេត្តមួយរូបទៀត គឺលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុផ្ទាល់តែម្ដង។
យុវជន ថុន រដ្ឋា បានថ្លែងតាមរយៈវីដេអូខ្លីមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុក របស់អង្គការមាតាធម្មជាតិ ដោយបង្ហាញពីឆ្នេរអូឈើទាល និងបំពង់ទុយោបង្ហូទឹកចោល ចំនួន២៩បំពង់ ដែលយុវជនបានរាប់ឃើញ នៅក្នុងតំបន់ឆ្នេរអូឈើទាលតែមួយ។ យុវជនថ្លែងថា បំពង់បង្ហូរទឹកចោលទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្អូរទឹកស្អុយ ទឹកភ្លៀង ចូល ទៅក្នុងតំបន់ឆ្នេរសមុទ្រខ្មែរ «ដែលរបបលោក ហ៊ុន សែន តែងអួតសរសើរថា ជាឆ្នេរដែលស្អាត លំដាប់កំពូល នៅលើពិភពលោក»។
អមជាមួយនឹងវីដេអូនោះ ទំព័រហ្វេសប៊ុក«មាតាធម្មជាតិ» បានសរសេរពន្យល់ដែរថា៖ «ក្រុងព្រះសីហនុដែលដាក់ឈ្មោះ យោងទៅតាមព្រះនាមសម្តេចតា ជាទីស្រលាញ់របស់យើង ពេលនេះកំពុងក្លាយ ទៅជាក្រុងអាណាធិបតេយ្យ ដែលសំបូរទៅដោយកាស៊ីណូរ សណ្ឋាគារ និងកន្លែងកំសាន្តនានាជាច្រេីន ដែលកំពុងរីកដូចផ្សិត ខណៈពេលរបបផ្តាច់ការរបស់ ហ៊ុន សែន ខ្វះសមត្ថភាព ក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយ ជាយូរណាស់មកហើយ»។
ដើម្បីចង់ដឹងថា តើទឹកបង្ហូរចេញទាំងនេះ មានសារជាតិ និងមេរោគអ្វីខ្លះ យុវជនបានស្រង់ទឹកបង្ហូរចោលខាងលើ យកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការពិសោធន៍។ លទ្ធផលពិតជាគួរឲ្យ «ព្រឺព្រួច» ណាស់ ដោយសារតែសារធាតុ និងមេរោគ ដែលត្រូវបានវិទ្យាស្ថានរកឃើញ នៅក្នុងទឹកបង្ហូរចេញនោះ អាចបង្កគ្រោះថ្នាល់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនណាជាមនុស្ស បានចុះលេងទឹក ឬងូតទឹកសមុទ្រ ដែលលាយឡំដោយទឹកសំអុយទាំងនេះ។
ជាមួយនឹងឯកសណ្ឋានការពារខ្លួន និងប្រដាប់បិទមុខ-ច្រមុះ-ភ្នែកផង សកម្មជនបរិស្ថានខាងលើ បានថ្លែងឡើងថា៖ «ខ្ញុំមានសំនួរ ទៅកាន់ឯកឧត្ដមទាំងបីរូប រួមមានឯកឧត្តម សាយ សំអាល់ – ឯកឧត្ដម ថោង ខុន និងឯកឧត្ដម យន្ដ មីន ដែលតែងតែអួតពីស្នាដៃរបស់ខ្លួន តើឯកឧត្ដមទាំងបីរូប ហ៊ានមកហែលទឹកនៅទីនេះ ជាមួយខ្ញុំ ដោយមិនពាក់អាវការពារ ដែរឬទេ?»៕
ទីក្រុងព្រះសីហនុដែលដាក់ឈ្មោះ យោងទៅតាមព្រះនាមសម្តេចតាជាទីស្រលាញ់របស់យើង ពេលនេះកំពុងក្លាយទៅជាទីក្រុងអនាធិបតេយ្យ ដែលសំបូរទៅដោយកាស៊ីណូរ សណ្ឋាគារ និងកន្លែងកំសាន្តនានាជាច្រេីន ដែលកំពុងរីកដូចផ្សិត ខណៈពេលរបបផ្តាច់ការរបស់ ហ៊ុន សែន ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកស្អុយជាយូរណាស់មកហើយ។សំណួរដែលគ្រប់គ្នាត្រូវគិតគឺ៖១. តើទឹកស្អុយដែលចេញពីលូ ហើយនាំមកជាមួយនូវលាមក និងទឹកនោម ត្រូវបានគេបង្ហូរទៅណា? ២. តើសារធាតុដែលបង្ករជំងឺមានផ្ទុកនៅក្នុងទឹកស្អុយនោះ អាចប៉ះពាលដល់សុខភាពមនុស្សយ៉ាងដូចម្ដេចខ្លះ?នៅក្នុងវីដេអូខាងក្រោមនេះ សកម្មជនបរិស្ថាន លោក ថុន រដ្ឋា និងបកស្រាយអំពីសំណួរទាំងអស់នេះ ហើយគាត់ក៏បានបបួលរដ្ឋមន្រ្ដីចំនួនបីរូប មកហែលទឹកសមុទ្រជាមួយគាត់ផងដែរ។Sihanoukville, named in honor of our former King Sihanouk, is sliding into anarchy, with countless casinos, hotels & other venues of entertainment being built right, left and center. All of this while the Hun Sen regime lacks the ability to effectively management waste water. Questions to consider:1. Where does the sewage water – containing faeces & urine – end up? 2. How can the toxins present in that sewage water affect our health? In this latest video by environmental activist Thun Ratha, he tackles these questions and invites those government officials responsible for this mess to go and swim with him in Sihanoukville waters.
Gepostet von Mother Nature Cambodia am Samstag, 8. Dezember 2018
Gepostet von Mala San am Dienstag, 9. Oktober 2018