បន្ទាប់ពីកិច្ចប្រជុំ​ដ៏សំខាន់មួយ ក្នុងសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី៥ ខែមិថុនានេះ សមាជិកសភាពអ៊ឺរ៉ុបច្រើននាក់ បានលើកឡើងពីរបបដឹកនាំ របស់«ជន​ផ្ដាច់ការ ហ៊ុន សែន» ដែលពួកគេទាំងនោះយល់ថា បាននិងកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខាងក្រោមនេះ ជាការលើកឡើងមួយចំនួន របស់ក្រុមសមាជិក​សភា​អ៊ឺរ៉ុប​ខ្លះៗ ទាំងនោះ។

«លោក ហ៊ុន សែន ជាជនផ្ដាច់ការ» ឬ​«សហភាពអ៊ឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការ ដើម្បីដាក់ទណ្ឌកម្ម ប្រឆាំងលោក ហ៊ុន សែន និងរបប​របស់​លោក» ទាំងនេះ សុទ្ធសឹងជាការលើកឡើង របស់ក្រុមសមាជិកសភាអ៊ឺរ៉ុប នៅថ្ងៃទី៥ ខែមិថុនានេះ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយ របស់សភាអ៊ឺរ៉ុប នៅក្នុងរាជធានី ប្រ៊ុយសែល ប្រទេស​ប៊ែលហ្សិក ដើម្បីពិនិត្យ​មើលឡើងវិញ ពីកិច្ច​សហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និង​កម្ពុជា មុននឹងសម្រេច​បង្កើត​ច្បាប់​មួយ ឈានទៅដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំ​ក្រុងភ្នំពេញ។

កិច្ចប្រជុំ ដែលបានអញ្ជើញ លោក សម រង្ស៊ី ឲ្យឡើងធ្វើជាវាគ្មិនកិត្តិយស ដ៏សំខាន់មួយរូបនោះ បានបញ្ចប់ទៅ នៅវេលាល្ងាចថ្ងៃដដែល ហើយមេដឹកនាំប្រឆាំង របស់ប្រទេស​កម្ពុជា ក៏បានចេញ​សេចក្ដីថ្លែងការណ៍​មួយ អះអាងដែរថា សហភាពអ៊ឺរ៉ុប នឹងដាក់របបលោក ហ៊ុន សែន ឲ្យនៅក្រៅច្បាប់ ហើយបណ្ដាកិច្ចសហប្រតិបត្តិការទាំងឡាយ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា នឹងត្រូវលប់ចោល។

បន្តែនៅក្រៅអង្គប្រជុំ សមាជិកសភាអ៊ឺរ៉ុបមួយចំនួន បានទទួលជួបលោក សម រង្ស៊ី ដោយឡែក និងបានបង្ហាញពីប្រតិកម្ម របស់ផងខ្លួន សឹងតែប្រហាក់ប្រហែលគ្នា។

ដូចយ៉ាង លោក «Hans van Baalen» សមាជិក​សភា​អ៊ឺរ៉ុប​មួយរូប ពីប្រទេសហូឡង់ និងជាប្រធាន​គណបក្សសម្ព័ន្ធភាព​សេរីនិយម និង​ប្រជាធិបតេយ្យ​អ៊ឺរ៉ុប ហៅ​កាត់​ថា «ALDE*» បានបញ្ជាក់ពីជំនួបនោះ និងប្រតិកម្មខ្លាំងៗ ទៅនឹងរបបដឹកនាំក្រុងភ្នំពេញ ដូច្នេះថា៖

«យើងត្រូវដាក់សម្ពាធគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីដាក់បញ្ចប់ នូវរបបគ្រប់គ្រងនៃ ជន​ផ្ដាច់ការ ហ៊ុន សែន និងនាំលទ្ធិប្រជាធិបតេយ្យ មកឲ្យកម្ពុជាវិញ ឲ្យបានឆាប់»។

ខណៈលោក «Petras Auštrevičius» សមាជិកសភាពអ៊ឺរ៉ុប ពីប្រទេសលីទុយអានី បានហៅជំនួប​រវាងរូបលោក និងលោក សម រង្ស៊ី ថាជា​«ព្រឹត្តិការណ៍»​មួយ ដើម្បី​សំដែង​នូវ «សាមគ្គីភាព និងការគាំទ្រទាំងស្រុង» ចំពោះលោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា និងជាអតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

គឺលោក «Petras Auštrevičius» នេះហើយ ដែលក្នុងនាមលោក ជាប្រធាន​ក្រុម​សមាជិក​សភា​អ៊ឺរ៉ុប ដែលជា«មិត្តភ័ក្រ ដើម្បីគាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» បានចេញ​​សេចក្ដីថ្លែងការណ៍មួយ កាលពីខែតុលា ឆ្នាំទៅម៉ិញ សំដែង​ការខ្វល់ខ្វាយ «ឥតឧបមា» របស់ក្រុម​សមាជិក​សភាអ៊ឺរ៉ុប នៅចំពោះ​ព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ នៅ​កម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ បានសរសេរ​ព្រមាន​ថា៖

«ទង្វើរបស់​រដ្ឋាភិបាលកម្ពុជា អាច​នឹងបង្ក ឲ្យមាន​ផល់រមាស់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​កិច្ចសហប្រតិបត្តិការ រវាង​សហភាព​អ៊ឺរ៉ុប និង​កម្ពុជា»។

សម្រាប់លោក «Umberto GAMBINI» ទីប្រឹក្សាជាតិអ៊ីតាលី និងជានាយកខុទ្ទកាល័យ របស់សមាជិកសភាពអ៊ឺរ៉ុប លោក «Ramon Tremosa» បានសំដែង​ក្ដីសង្ឃឹម​ថា៖ «សេរីភាព និងលទ្ធិប្រជាធិបតេយ្យ នឹងមានជ័យជំនះនៅកម្ពុជា»។ អ្នកនយោបាយ​​ជាតិអ៊ីតាលីរូបនេះ បានថ្លែង​ថា លោកតែង​​មានក្ដីរំភើបណាស់ ដែលបានជួប​និងស្ដាប់ការថ្លែង របស់លោក សម រង្ស៊ី នៅសភាអ៊ឺរ៉ុប។

ជាពិសេស លោក «Umberto GAMBINI» ថែមទាំងទទួលបាន ការចុះហត្ថលេខា​ដោយផ្ទាល់ ពីលោក សម រង្ស៊ី នៅក្នុងសៀវភៅ​របស់លោក ដែលមាន​ចំណង​ជើងថា «កម្ពុជា នឹងធ្វើឲ្យពិភពលោក ​ភ្ញាក់ផ្អើល​ម្ដងទៀត» នោះផង។

ជារឿយៗ លោក «Umberto GAMBINI» តែងជំនួសមុខឲ្យ​លោក «Ramon Tremosa» សមាជិក​សភា​អ៊ឺរ៉ុប មកពី​ប្រទេស​​អេស្ប៉ាញ ដើម្បីសរសេរ​ក្រើនរំលឹក អំពីកិច្ចការ​ឬនយោបាយ​ទាំងឡាយ ទៅកាន់​អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធាន​គណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់​នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ហើយក្នុងនោះ ក៏មាន​កិច្ចការ ឬនយោបាយ​ជាច្រើន ដែលទាក់ទង​​នឹង​ប្រទេស​កម្ពុជាផង​ដែរ។

ដូចជាកាល​ថ្ងៃទី៤ ខែមិថុនានេះ លោក «Umberto GAMBINI» បានប្រាប់​ទៅប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី និងមន្ត្រីអ៊ឺរ៉ុប​ជាច្រើនរូប​ផ្សេងទៀត​ថា៖

«ព្រឹត្តិការណ៍ក្នុងប្រទេស​កម្ពុជា នៅខែកក្កដា​ខាងមុខ មិនមែន​ជាការបោះឆ្នោត​ទេ តែគ្រាន់ជា​”ព្រឹត្តិការណ៍”​មួយ ដើម្បីបន្តអំណាច​ ៣៣ឆ្នាំ របស់​លោក ហ៊ុន សែន ទៅ​មុខ​​ទៀត​​ប៉ុណ្ណោះ»៕



You may also like

កម្ពុជា

ហ៊ុន សែន បើកផ្លូវឲ្យ លឺ ឡាយស្រេង វិលចូលកម្ពុជាវិញ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅព្រឹកនេះ បើកផ្លូវឲ្យលោក លឺ ឡាយស្រេង ដែលបាននិរទេសខ្លួន ចេញទៅក្រៅប្រទេស អាចវិលត្រឡប់ចូលប្រទេសវិញ ដោយបញ្ជាទៅតុលាការ កុំឲ្យចោទប្រកាន់ ...
កម្ពុជា

ហ៊ុន សែន ឲ្យប្រើ​«ក្រមា»​ជំនួស​​«ម៉ាស់» ដើម្បី​ការពារ​«Covid-19»

ដើម្បីការពារពលរដ្ឋកម្ពុជា ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាល មកពីមេរោគ«កូរូណា»ថ្មី ឬហៅតាមពាក្យបច្ចេកទេស «Covid-19» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រើ«ក្រមា» ជំនួសឲ្យ«ម៉ាស់» ដែលពាក់ការពារមាត់ និងច្រមុះ។ ...
កម្ពុជា

ផៃ ស៊ីផាន ថារដ្ឋាភិបាល​មិនធ្វើ​ច្បាប់ ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»ទេ

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រកាសថា ខ្លួនមិន«បំពេញចិត្ត​អង្គការ​ណា»ទេ នៅចំពោះ​ការអនុម័ត​យ៉ាងតក់ក្រហល់ នូវសេចក្ដីព្រាងច្បាប់​មួយទៀត ស្ដីពីការប្រឆាំង​ការសម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះ បើតាមការអះអាង របស់លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល។ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...