• រ៉ូណា ស្មីត នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពីចុងខែ​នេះ​រហូត​ដើម​ខែក្រោយ

    អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងធ្វើទស្សនកិច្ច១១ថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយពីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅមុននេះបន្តិច។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេល ១១ថ្ងៃនោះ អ្នកស្រី ស្មីត គ្រោងជួបប្រជុំ ជាមួយមន្រ្តីជាន់ខ្ពស់​ របស់រដ្ឋាភិបាលកម្ពុជា ជួបមន្ត្រីតំណាងសង្គមស៊ីវិល និងសមាជិក​សហគមន៍ ...
  • ហ៊ុន សែន ថា​«គ្មាន​នរណា​ផ្សេង»​ចេះគ្រប់គ្រង​ប្រទេស​ដូចលោក

    នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបង្ហាញជំនឿថា គ្មាន​នរណា​ផ្សេង ចេះគ្រប់គ្រង​ដឹកនាំប្រទេសកម្ពុជា ដូចរូបលោកឡើយ និងបានថ្លែងចំអក ឲ្យទៅមេដឹកនាំប្រឆាំងថា គ្រាន់តែចេះស្រែក ចង់ចាប់អ្នកនេះ ឬអ្នកនោះប៉ុណ្ណោះ។ ជាការអះអាងដោយខ្លួនលោក នៅប៉ុន្មានថ្ងៃក្រោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន មានការខ្វះចន្លោះ។ ក្នុងពិធីចែកសញ្ញាបត្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះនេះ លោក ហ៊ុន​ សែន អះអាងថា លោកតែងរំលឹកដាស់តឿន ទៅកងកម្លាំងគ្រប់ប្រភេទ ឲ្យពង្រឹងសមត្ថភាព ប្រឆាំងអំពើភេរវនិយម តាមពាក្យស្លោករបស់លោក «ឃើញទឹកស្ងប់ មិនត្រូវគិតថា ក្នុងទឹកគ្មានត្រី ...
  • ហ៊ុន សែន៖ កម្ពុជា-ចិន ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហាញការគាំទ្រជាថ្មីទៀត ចំពោះនយោបាយ នៃមហាយក្សកុម្មនីស្ដិ៍ចិន ដែលបានចាត់ទុកទំនាក់ទំនង «កម្ពុជា-ចិន» ថាជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា«មិត្តដែកថែប» ដែលស្ថិតស្ថេររឹងមាំ ជាដរាប។ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងជំនួបមួយ ជាមួយលោក «Qin Yizhi» អនុរដ្ឋមន្ត្រីចិន ទទួលបន្ទុករដ្ឋបាល និងបទបញ្ជតិទីផ្សារ កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅចំពោះមន្ត្រីថ្នាក់ទាបមួយរូប នៃរដ្ឋាភិបាលចិនប្រជាមានិត លោក ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិន ដែលបានជួយកម្ពុជា ...
  • ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ នេះ ជាការអះអាងឡើង របស់បុរសខ្លាំងកម្ពុជា ដើម្បីប្រតិកម្មតប ទៅនឹងការបង្ហើបរបស់មេដឹកនាំប្រឆាំង កាលពីប៉ុន្មានថ្ងៃមុន ដែលជឿជាក់ថា លោក ស ខេង កំពុងត្រៀមកម្លាំង ដើម្បីកម្ចាត់នាយករដ្ឋមន្ត្រី ឲ្យបានមុន។ លោក ហ៊ុន សែន ថ្លែងឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋាន សាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត ...
  • ស្ថានទូត​អាមេរិក​រិះគន់​«សមិទ្ធិផល​ចិន» ថា​គ្មាន​គុណភាព​និង​អសុវត្ថិភាព

    «តើអ្នកមើលឃើញ រូបភាពរួម[ដូច្នេះ]ឬទេ?» ជាសំនួររបស់ទំព័រហ្វេសប៊ុក នៃស្ថានទូតសហរដ្ឋអាមេរិក សួរទៅកាន់ប្រិយមិត្តរបស់ខ្លួន ជុំវិញគុណភាព និងសុវត្ថិភាព ចំពោះ«សមិទ្ធិផល​ចិន» ដែលត្រូវបានសង់ឡើង នៅក្នុងបណ្ដាប្រទេសនានា ក្នុងពិភពលោក។ ហើយសំណេរនោះ គឺជាភាគបន្តនៃការឌឺដងផ្លែផ្កា រវាងស្ថានទូតនៃមហាយក្សទាំងពីរ នៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីចុងសប្ដាហ៍មុនមក។ កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកបានលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អំពី«ឱនភាពពាណិជ្ជកម្ម» ដ៏ធំធេងរបស់កម្ពុជា នៅចំពោះទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាព​អ៊ឺរ៉ុប។ នៅចំពោះសំណេររបស់ស្ថានទូតអាមេរិក មហាយក្សចិនបានឆ្លើយតបវិញ តាមរយៈបណ្ដាញសង្គមដូចគ្នា ដោយលើកឡើងថា ឱនភាពពាណិជ្ជកម្មនោះ គឺដោយសារកម្ពុជាត្រូវការវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ ឲ្យដំណើរការផលិតកម្មរបស់ខ្លួន។ ...
  • សមាជ​អ្នក​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ចេញ​សេចក្ដី​សម្រេ​ច​«៧ចំណុច»

    សមាជ​អ្នកប្រជាធិបតេយ្យ ក្នុង​ក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុង​រយៈពេល​បីថ្ងៃ រាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បាន​ចេញសេចក្ដី​សម្រេច​ដ៏វែងអន្លាយ​មួយ មាន«៧ចំណុច»។ មន្ត្រីអង្គការសង្គមស៊ីវិឡ និងគណបក្សប្រឆាំងជាច្រើន រួមមានទាំងលោក សម រង្ស៊ី មេដឹកនាំប្រឆាំងផង បានចូលរួមនៅក្នុងសមាជនោះ ដើម្បីអ្វីមួយដែលពួកគេអះអាងថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ​រៀបចំឡើងដោយ អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស​ (Democracy Asia and HRs Forum) ដោយចូលរួមសហការរៀបចំ ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង និងធ្វើឡើង​​នៅ​ក្នុង​អគារ​សាលាក្រុង ទីក្រុង​ក្វាងជូតែម្ដង។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...