• CNRP ហៅការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី-ខេត្ត ថាដើម្បី​«បង្គ្រប់​កិច្ច»

    សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញរំលាយចោល តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៧ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩​ខាងមុខ គ្រាន់តែជាការបោះឆ្នោត «បង្គ្រប់​កិច្ច ដើម្បីបំភ័ន្ដសាធារណមតិជាតិ-អន្តរជាតិ» ប៉ុណ្ណោះ។ តាមរយៈសេចក្ដីថ្លែងការណ៍ ដែលគណបក្សប្រឆាំងបានចេញផ្សាយ នៅក្រៅប្រទេស កាលពីមុននេះបន្តិច បានពន្យល់ពីមូលហេតុថា នោះបណ្ដាលមកពីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥០០៧នាក់សព្វថ្ងៃ ដែលជាអង្គបោះឆ្នោត មិនមែនចេញពីការបោះឆ្នោត​ទូទៅ ដែលតំណាងឲ្យឆន្ទះពិតប្រាកដ របស់ពលរដ្ឋកម្ពុជានោះទេ។ ការរំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បានបណ្ដាលឲ្យបាត់បង់សុពលភាព សម្រាប់សមាជិករដ្ឋសភា ៥៥រូប ...
  • សម រង្ស៊ី ប្រកាស​ចូលរួម​«សមាជ និង​មហាបាតុកម្ម»​នៅ​កូរ៉េខាងត្បូង

    ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានអះអាងកាលពីមុននេះ ថាលោកនឹងធ្វើដំណើរពីប្រទេសបារាំង ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងពិធីសមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហាបាតុកម្ម ដែលរៀបចំដោយចលនាយុវជន គណបក្ស​សង្គ្រោះ​ជាតិ និងអង្គការកូរ៉េខាងត្បូងមួយ នៅទីនោះ។ ចលនាយុវជនគណបក្សប្រឆាំង នៅកូរ៉េខាងត្បូង បានប្រកាសតាំងពីចុងខែមិនាកន្លងទៅ ពីវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងកម្មវិធីចំនួនបី ដែលនឹងប្រព្រឹត្តិទៅ ក្នុងថ្ងៃទី១៩-២០-២១ ខែមេសាខាងមុុខ។ កម្មពិធីនោះមានខាងក្រោម៖ ១. ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ – សន្និសីទកូរ៉េ-កម្ពុជា ស្តីពីប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, សន្តិភាព (ទីក្រុងក្វាងជូធំ)។២. ថ្ងៃទី២០ ...
  • អេង ឆៃអ៊ាង៖ ដើម្បី​បាន​សញ្ញាប័ត្រ ត្រូវរៀន​ជំនាញជេរ ពី ហ៊ុន សែន សិន

    អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងចំអក នៅថ្ងៃនេះ ថាដើម្បីទទួលបានសញ្ញាប័ត្រ និស្សិតខ្មែរ «ត្រូវរៀន​ជំនាញជេរ» ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានរយៈពេល ពីរម៉ោងសិន។ នៅក្នុងរយៈពេលចុងក្រោយ លោក ហ៊ុន សែន ដែលបានចុះចែកសញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា សឹងតែមិនលោះពេល បានយកវេទិកាទាំងនោះ ដើម្បីថ្លែងសារនយោបាយ តបទៅក្រុមប្រឆាំង និងក្រុមអ្នកវិភាគ ដែលតែងតែរិះគន់ ការដឹកនាំរបស់លោក។ មិនត្រឹមតែឆ្លើយតបធម្មតាទេ តែបុរសខ្លាំងកម្ពុជា ថែមទាំងបានប្រើពាក្យពេជន៍​អសុរោះ ដោយការជេរប្រទេចធ្ងន់ៗ ដូចជាការ«ជេរម៉ែរ»អ្នករិះគន់ នៅក្នុងការថ្លែងមួយ របស់លោក នៅចំពោះនិស្សិតច្រើនពាន់នាក់ ...
  • កំពង់ស្ពឺ៖ កម្មការិនី​៥នាក់​ដាច់ដៃ​ម្ខាង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់

    កម្មការិនី៨នាក់រងរបួសធ្ងន់ធ្ងរ ក្នុងនោះ៥នាក់ បានដាច់ដៃម្ខាងរបស់ពួកគេ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ដែលបានកើតឡើង រវាងរថយន្ដពីរគ្រឿង បើកកៀរគ្នា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ  ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មការិនី៤នាក់ទៀត បានរងរបួសស្រាល។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៦ព្រឹក លើ​ផ្លូវ​ជាតិ​លេ​ខ​ ៤៤​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៣៣-១៣៤​ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។ ប្រភពមន្ត្រីអាជ្ញាធរតំបន់ បានឲ្យដឹងថា រថយន្ដប្រភេទ​ «HYUNDAI​ Mighty»​ ពណ៌ខៀវ​ ដែលមានដឹកកម្មករចំនួន​ ៤៩នាក់ ​ក្នុងនោះ ស្រី​ ...
  • ផែង វណ្ណៈ ត្រូវ​ឃុំខ្លួន​នៅ​​គុក​ព្រៃស តែ​ពីរថ្ងៃ​បន្ទាប់​ពីត្រូវ ហ៊ុន សែន ប្ដឹង​

    រងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ភាគីចុងចោទ លោក ផែង វណ្ណៈ បានស្គាល់រសជាតិពន្ធនាគារ រួចជាស្រេចហើយ។ មន្ត្រីយោធាស័ក្ដិ៤កន្លះ និងជាម្ចាស់គណនី-ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ។ ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា​​​ បានសម្រេចចេញដីការឃុំខ្លួន លោក ផែង វណ្ណៈ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរងចាំការជំនុំជម្រះទោស នាពេលខាងមុខ។ លោក ផែង វណ្ណៈ បានរងការចោទពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ...
  • សម រង្ស៊ី ព្រមាន​ពី​អស្ថិរភាព បើ ហ៊ុន សែន បាញ់​សម្លាប់​រង្គាល​នៅ​ព្រំដែន

    មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មនៅថ្ងៃនេះ ចំពោះការគម្រាមប្រើកាំភ្លើងយន្ដ ចេញពីលេណដ្ឋាន បាញ់រូបលោក ប្រសិនជាលោកវិលចូលប្រទេសវិញ តាមព្រំដែនគោក។ ប្រធានស្ដីទីគណបក្សប្រឆាំង បានហៅចំណាត់ការរបស់លោក ហ៊ុន សែន មួយនេះ ថាជាការគម្រាម ដល់ស្ថិរភាពតំបន់ទាំងមូលតែម្ដង។ កាលពីថ្ងៃចន្ទទី២៥ ខែមិនា ឆ្នាំ២០១៩សប្ដាហ៍មុន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងត្រៀមប្រើ«កាំភ្លើងយន្ដ» ដែលមានដាក់ក្នុងលេណដ្ឋាន នៅតាមព្រំដែនគោក ដើម្បីរង់ចាំស្វាគមន៍លោក សម រង្ស៊ី ដែលប្រកាសម្ដងហើយម្ដងទៀត ពីការធ្វើមាតុភូមិនិវត្តន៍របស់លោក និងក្រុមមន្ត្រីស្និតជាមួយលោក។ មេដឹកនាំកម្ពុជា ...