កម្ពុជាដំណឹង

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ បន្ទាប់ពី​អ្នក​សារព័ត៌មានរូបនោះ បានស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកបង្ហោះ​ផ្សាយ នៅលើបណ្ដាញសង្គម។

លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន «TVFB» ដែលផ្សាយនៅតាមអ៊ិនធើណែត ត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន និងបញ្ជូនឡើងតុលាការ នៅមួយថ្ងៃក្រោយ ពីបទ«ញុះញង់» បង្ក​ភាពវឹកវរ ដល់សន្តិសុខសង្គម ជុំវិញការបង្ហោះសំដី «ទាំងស្រុង» របស់លោក ហ៊ុន សែន ដែលថ្លែង ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវិធានការទប់ស្កាត់ និងដោះស្រាយវិបត្តិជំងឺ «Covid-19» កាលពីព្រឹកថ្ងៃទី៧ ខែមេសា។

សំដីទាំងស្រុង របស់បុរសខ្លាំងកម្ពុជានោះ មានខ្លឹមសារជាអាទិ៍ថា៖

«បើអ្នកម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ។»

បន្ទាប់ពីចាងហ្វាង ត្រូវបានចាប់ខ្លួនរួច ស្ថាប័ន «TVFB» របស់លោក សុវណ្ណ រិទ្ធី ក៏ត្រូវ​ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណចោលដែរ បើទោះជារូបលោក មិនទាន់ត្រូវបានតុលាការ រកឃើញកំហុស ឬកាត់ទោសនៅឡើយក្ដី។ សម្រាប់អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្ស បានចោទសួរថា អ្វីទៅជា«វិមតិសង្ស័យ» ដែលបានជាប្រយោជន៍ របស់ជន​សង្ស័យ​​នោះ?

អ្នកស្រី ចក់ សុភាព អះអាងទៀតថា៖

«សារព័ត៌មានសេរី និងឯករាជ្យ គឺជាសសរស្តម្ភ នៃសង្គមប្រជាធិបតេយ្យ។​»

សម្រាប់លោក មាជ សុវណ្ណារ៉ា នាយកវិទ្យុខ្មែរប៉ុស្ដិ៍ និងជាអតីតមន្ត្រីមួយរូប របស់​គណបក្សប្រឆាំង ក៏សំដែងចំងល់ដែរថា៖ 

«កាត់ទោសសេក ស្មើនឹងទោសខ្លា? យើងនិយាយតាមគេសោះ… វាពិតជាខុសដែរឬ? ទុកអោយគេនិយាយម្នាក់គេ បានមិនខុសឬ?ខុសព្រោះ Copy សម្តីគេ… អត់សុំ​សិទ្ធិ​បញ្ញា… ឱកម្ពុជានីតិរដ្ឋ ក្នុងសេរីភាពនៃការនិយាយស្តី & ការបញ្ចេញមតិ តើស្ថិតនៅ​ឯណា? ក្នុងសង្គមប្រជាធិបតេយ្យ ឬផ្តាច់ការ ?»

@ កាត់ទោសសេក…

Posted by Meach Sovannara CNRP on Wednesday, April 8, 2020

តែលោក អេង ឆៃអ៊ាង វិញ បានលើកឡើង នូវជម្រើសដ៏ពិបាក របស់ប្រពលរដ្ឋកម្ពុជា ដែលកំពុងរសនៅ ក្នុងរបបដឹកនាំ បែប«រំដួល»។ អនុប្រធានគណបក្សសង្គ្រោះជាតិ សរសេរថា៖

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក។»

បើតាមសំដីអ្នកនាំពាក្យនគរបាលរាជធានី ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មាន​ក្នុង​ស្រុក បានលើកឡើងថា សំដីរបស់លោក ហ៊ុន សែន ខាងលើនោះ ជា«ការនិយាយលេង»។

ប៉ុន្តែការជួយបកស្រាយ របស់មន្ត្រីអ្នកនាំពាក្យរូបនោះ មិនត្រូវបានលោកបណ្ឌិត មាស នី ទទួលសាទរឡើយ។ អ្នកវិភាគឯករាជ្យ លើបញ្ហាសង្គមរូបនេះ បានបញ្ជាក់ពីតួនាទី របស់​មេដឹកនាំ​នៃប្រទេសមួយ ថាមិនត្រូវនិយាយលេងសើច ទាំងគ្មានពេលគ្មានវេលា សមស្រប​នោះទេ។

លោកបណ្ឌិត មាស នី លើកឡើងថា៖

«សម្តីរបស់មេដឹកនាំ ជាសម្តីមាស ដែលមនុស្សរាប់លាននាក់ ស្តាប់ឮ។ ដូច្នេះ មិនអាច​គ្រាន់​តែលេីកមកនិយាយចោល ហេីយបដិសេធថា មិនដឹង ឬជាការនិយាយលេង នោះឡេីយ!»

សម្តីរបស់មេដឹកនាំជាសម្តីមាស ដែលម នុស្សរាប់លាននាក់ស្តាប់ ឭ ដូច្នេះមិនអាចគ្រាន់តែលេីកមកនិយាយចោលហេីយបដិសេដថាមិនដឹងឫជាការនិយាយលេងនោះឡេីយ!!

Posted by Meas Nee on Wednesday, April 8, 2020

ខ្លាំងក្លាជាងនេះ លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ ដែលចូលនិវត្តន៍ ក្នុងប្រទេសបារាំង បាន​លើកឡើង ឲ្យធ្វើការចែក​ឲ្យដាច់ពីគ្នា រវាងទង្វើរបស់មេដឹកនាំ និង​អ្នកសារព័ត៌មាន។ លោកគូសបញ្ជាក់ថា៖

«ភាពល្ងីល្ងើរបស់មេដឹកនាំ ឬអ្នកនយោបាយ មិនមែនជាកំហុស របស់អ្នកកាសែត​សោះឡើយ !»

ភាពល្ងីល្ងើរបស់មេដឹកនាំ ឬអ្នកនយោបាយ មិនមែនជាកំហុស របស់អ្នកកាសែតសោះឡើយ !

Posted by ព្រហ្ម គិត on Wednesday, April 8, 2020


លំអិតបន្ថែមទៀត

កម្ពុជា

អ្នកកាសែត​ខ្មែរ​មួយក្រុម​បង្ហាញ​សាមគ្គីភាព​ជាមួយ អ៊ួន ឈិន-យាង សុធារិន

នៅមុនជំនួប «បាយសាមគ្គី» ជាមួយលោក ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន ប្រមាណជា៤០នាក់ មកពីស្ថាប័ន​ចម្រុះ​ បានចេញលិខិតចំហរមួយ ដើម្បី​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរីពីររូប ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...
កម្ពុជា

ហ៊ុន សែន៖ «​កម្ពុជាបោះបង់​អាមេរិក​ហើយ​ងាក​មកចិន» គឺខុស​ទាំងស្រុង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានៅតែចង់ធ្វើ ជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយការលើកឡើងទាំងឡាយ ដែលអះអាងថា កម្ពុជាចោលអាមេរិក ដើម្បីងាកទៅរកចិននោះ «គឺខុស​ទាំងស្រុង»។ នេះ បើតាមការបង្ហោះព័ត៌មានមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.