កម្ពុជាដំណឹង

ហ៊ុន សែន ដាក់ គន់ គីម ជំនួស ញឹម វណ្ណដា ជាអនុប្រធានទី១ គ.ជ.គ.ម

ភ្លាមៗ បន្ទាប់ពីសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម្រេចដាក់លោក គន់ គីម ឲ្យមកជំនួសលោក ញឹម វណ្ណដា ក្នុងតំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។

ការសម្រេចនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យមួយ ចុះហេត្ថលេខាដោយលោក ហ៊ុន សែន ក្នុងថ្ងៃចន្ទនេះ តែប៉ុន្មានថ្ងៃក្រោយ ពីហេតុការណ៍រលំបាក់អគារ កំពស់៧ជាន់ ដែល​សាងសង់​ដោយក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍កន្លងមក។

លោក គន់ គីម មានឋានៈជាទេសរដ្ឋមន្ត្រី និងធ្លាប់ជាអគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ។ នៅពាក់កណ្ដាលឆ្នាំ២០១៨ លោក គន់ គីម បានលាលែង ពីតំណែងនៅក្នុងជួរកងទ័ព ហើយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង់ របស់លោក ហ៊ុន សែន បានឡើងកាន់តំណែងនោះ ជំនួសបន្តពីលោក។

សូមបញ្ជាក់ដែរថា កាលពីប៉ុន្មាននាទីមុន លោក ហ៊ុន សែន ដែលជាប្រធាន «គ.ជ.គ.ម» បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់លោក អះអាងជាបឋមថា លោកសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង ដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ ខ្វះការទទួលខុសត្រូវ និងភូតភរ។

បុរសខ្លាំងកម្ពុជា បានសរសេរថា៖

«ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្ត ដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែង ជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១​ នៃគ​ណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគថា បើ«សម​ រង្ស៊ី វិលចូលស្រុក»មែន នឹងអាចទទួលវាសនា​៣យ៉ាង

ការអះអាង អំពី«ដំណើរត្រឡប់ របស់លោក សម​ រង្ស៊ី វិលចូលស្រុក»វិញ បង្កឲ្យមានការទស្សន៍ទាយ​ច្រើនយ៉ាងច្រើនបែប អំពីវាសនារបស់លោក ខណៈមេដឹកនាំប្រឆាំងរូបនេះ រងការចោទប្រកាន់ និងការផ្ដន្ទាទោស ពីប្រព័ន្ធតុលាការកម្ពុជា យ៉ាងសន្ធឹកសន្ធាប់។ ...
កម្ពុជា

EU «ស្នើភ្លើងខៀវ»​ពីរដ្ឋសមាជិក ​ដើម្បី​ដក EBA ពីកម្ពុជា​នៅចុង​ខែនេះ

សហភាពអ៊ឺរ៉ុប តាមរយៈគណៈកម្មការអ៊ឺរ៉ុបរបស់ខ្លួន នឹងទុកពេល នៅត្រឹម​ថ្ងៃទី២៩ ខែមករាខាងមុខ ឲ្យបណ្ដារដ្ឋសមាជិក ផ្ដល់«ស្នើភ្លើងខៀវ» ក្នុងការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់តាមភាសាអង់គ្លេស ថា «EBA»។ នេះ ...
កម្ពុជា

ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​«ដាក់​ក្នុង​បញ្ជីខ្មៅ»​​ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​

មន្ត្រីជំនិតបំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតួនាទី ជាមេបញ្ជាការកងអង្គរក្ស ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់​ក្នុង​បញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិ។ លោក ហ៊ីង ប៊ុនហៀង បានក្លាយជា​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ដំបូងគេ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.