កម្ពុជាដំណឹង

ហ៊ុន សែន បន្តបញ្ជា​ឲ្យ​«ចាប់ខ្លួន សម រង្ស៊ី» ព្រោះថា​មិនមែន​ជារឿង​បុគ្គល

ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន បានបន្តរំឭក ឲ្យ«ចាប់ខ្លួន»លោក សម រង្ស៊ី ប្រសិនជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាននៅកម្ពុជា។ ខុសពីការថ្លែងលើកមុនៗ ដែលថា ករណីលោក សម រង្ស៊ី ជាបញ្ហាបុគ្គលនោះ នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង បានអះអាងនៅពេលនេះថា ការវិលត្រឡប់របស់លោក សម រង្ស៊ី មិនមែនជារឿងបុគ្គល»ទៀតទេ។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ និងត្រូវបានស្រង់សំដី មកបញ្ជាក់ ដោយលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្រោយអង្គប្រជុំ។

ជាមួយនឹងបទបញ្ជានោះ លោក ហ៊ុន សែន បានពន្យល់ និងហៅការចាប់ខ្លួនលោក សម រង្ស៊ី ដែលអះអាងវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ ថាជាការ«ពង្រឹងស្ថិរភាពនយោបាយ និងសេចក្ដីសុខប្រជាពលរដ្ឋ» ជាពិសេសបង្ការ «មិនឲ្យបដិវត្តពណ៌កើតឡើង»។ នេះ បើតាមការលើកឡើង របស់លោក ឈឹម ផលវរុណ។

កាលពីសប្ដាហ៍មុន គណបក្សសង្គ្រោះជាតិ បានប្រកាសថា លោក សម រង្ស៊ី រួមនឹងមេដឹកនាំគណបក្សផ្សេងទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។

លោក សម រង្ស៊ី ខ្លួនលោក ក៏បានប្រកាសដោយផ្ទាល់មាត់ដែរ ជុំវិញដំណើរត្រឡប់ចូលប្រទេសកម្ពុជាវិញនេះ បើទោះជាអាជ្ញាធររបបក្រុងភ្នំពេញ បានគម្រាម និងអះអាងជាថ្មីថា លោក សម រង្ស៊ី នឹងត្រូវចាប់ខ្លួន បើសិនជាមេដឹកនាំប្រឆាំងរូបនេះ មានវត្តមាន​នៅកម្ពុជាក៏ដោយ។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានបន្តស្រង់សំដីលោក ហ៊ុន សែន មកថ្លែងទៀតថា៖

«រឿង សម រង្ស៉ី មិនមែនជារឿង សម រង្ស៉ី ជាបុគ្គលទេគឺពាក់ព័ន្ធនឹងការយកលេសនៃការរំលាយគណបក្សសង្រ្គោះជាតិ ការយកលេសដោយប្រើពាក្យប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែលេសទាំងនេះ គឺជាលេសដើម្បីទាញកម្ពុជា ឱ្យធ្លាក់ទៅក្នុងការប្រទាញប្រទង់គ្នារវាងមហាអំណាច និងមហាអំណាចតែប៉ុណ្ណោះ។»

នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់ប្រទេសកម្ពុជា ធ្លាប់ប្រកាសជាច្រើនដង ឈប់ឆ្លើយឈប់ឆ្លងជាមួយលោក សម រង្ស៊ី និងជាពិសេសលោក តែងនិយាយថា ការលើកឡើងរបស់លោក សម រង្ស៊ី រួមនឹងមេដឹកនាំគណបក្សប្រឆាំងផ្សេងទៀត គ្រាន់តែជារឿងបុគ្គលប៉ុន្មាននាក់នោះប៉ុណ្ណោះ។ លោក ហ៊ុន សែន បានទាំងព្រមានតាមជម្រះបញ្ជី ជាលក្ខណៈបុគ្គល និងជាលក្ខណៈគ្រួសារនិយម ជាមួយនឹងគូបដិបក្ខនយោបាយ របស់លោកថែមទៀត។

សម្រាប់អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានពន្យល់ថា ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី នៅពេលខាងមុខ ទំនងជាមិនអាចលប់ចោលវិញបានទេ ដោយហេតុថា វាជា«កេរ្តិ៍ឈ្មោះ»នយោបាយ របស់រូបលោក ហើយការវិលចូលនោះ ក៏ទទួលហនិភ័យ ដោយអាចត្រូវរបបក្រុងភ្នំពេញ «ចាប់ខ្លួន»យកទៅឃុំដាច់ឆ្ងាយ ដូចករណីលោក ណែលសុន ម៉ឹនដែឡា (Nelson Mandela) ដែលត្រូវបានអាជ្ញាធរ​នៃប្រទេសអាហ្វ្រិកខាងត្បូង ចាប់ឃុំខ្លួនរវាងពីឆ្នាំ១៩៦២ រហូតមកទល់នឹងឆ្នាំ១៩៩២។

លោក ឡៅ ម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«សម រង្ស៊ី ចាំបាច់ត្រូវតែត្រឡប់ចូលមកមាតុភូមិ ដូចគាត់បានប្រកាស ពុំនោះទេជាជីពនយោបាយ កេរ្ត៍ឈ្មោះនិងភាពជារដ្ឋបុរសគាត់នឹងបានដល់កំពូលត្រឹមហ្នឹង ហើយគាត់ក៏ត្រូវទុកឲ្យអ្នកឯទៀតបន្តវេណគាត់ហើយ ។»

«រដ្ឋាភិបាលដាច់ខាត មិនឲ្យមានបដិសណ្ឋារកិច្ចទទួលគាត់​ ដូចនៅថ្ងៃទី១៩ កក្កដា ២០១៣ឡើយ ។ នគរបាលនឹងចាប់គាត់យកទៅឃុំ ក្នងគុកដូចបន្ទាយមួយ ស្ងាត់អត់ឲ្យមានការរទាក់ទង របៀបដូចរបបសាសន៍ ស នៅប្រទេសអាហ្វ្រិកខាងត្បូង ដាក់គុក ណែលសិន ម៉ឹនដែឡា អស់ ២៦ឆ្នាំ ដែរ៕»

សម រង្ស៊ី ចាំបាច់ ត្រូវ តែ ត្រឡប់ ចូល មក មាតុភូមិ ដូច គាត់ បាន ប្រកាស ពុំ នោះ ទេ អាជីព​ នយោបាយ …

Posted by Mong Hay Lao on Thursday, August 22, 2019


លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាប្រកាស​«ករណីស្លាប់​ដំបូង»​បន្ទាប់ពី ហ៊ុន សែន ឲ្យត្រៀម​«ប៉ាឆា»

ប្រទេសកម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាព​របស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានសម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​រុស្ស៉ី (ភ្នំពេញ) និងដែលជា«ករណីស្លាប់​ដំបូង» រាប់ចាប់ពីពេលកម្ពុជា រកឃើញករណីឆ្លង​ទីមួយ ក្នុងខែមករា​ឆ្នាំ២០២០​នោះមក។ នេះ បើតាម​សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ...
កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP​ជ្រើសតាំង សម រង្ស៊ី ជាប្រធាន​ស្ដីទី​គណបក្ស ​ក្រោម​លក្ខខណ្ឌ៣

នៅចុងបញ្ចប់ នៃសន្និសីទពិភពលោក រៀបចំឡើងពីម្សិលម៉ិញ មកដល់ថ្ងៃនេះ ដោយក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​​នៅ​បរទេស លោក សម រង្ស៊ី អតីតប្រធានគណបក្ស និងជាប្រធានចលនាសង្គ្រោះជាតិ ត្រូវបានជ្រើសតាំង ឲ្យធ្វើ«ជាប្រធាន​ស្ដីទី​គណបក្ស» ដើម្បីដឹកនាំគណបក្សនៅក្នុងរយៈពេល ...
កម្ពុជា

អ្នកវិភាគថា អ្នក​ដែលត្រូវ​លាលែង​មុនគេ​គឺ ហ៊ុន សែន និង ជា សុផារ៉ា

តើក្នុងហេតុការណ៍រលំស្រុតអគារចិន នៅខេត្តព្រះសីហនុ មានតែមន្ត្រីជាន់ខ្ពស់ពីររូបទេឬ ដែលត្រូវទទួលខុសត្រូវ? សម្រាប់លោក គីម សុខ អ្នកវិភាគនយោបាយ និងសង្គម បានពន្យល់ថា អ្នកដែលទទួលខុសត្រូវ «ធំជាងគេ» គឺលោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.